.ក្រោយពេលរត់ចេញពីក្នុង Apartment មកថេយ៉ុងនាងក៏បើកឡានត្រឡប់ទៅផ្ទះវិញទាំងទឹកភ្នែក។ មិនមែននាងមិនខូចចិត្តនោះទេ ហើយក៏មិនមែននាងជាមនុស្សចិត្តដាច់ពេកនោះដែលតែពេលដែលវាភ្លាមៗបែបនេះធ្វើឲ្យនាងធ្វើអ្វីក៏មិនត្រូវគិតអ្វីក៏មិនចេញ។ចឹងមានតែបណ្តោយទៅតាមនឹងសិនចោះ។
.ភូមិគ្រឹះKim"កូនថេយ៍...."គ្រាន់តែឮសម្លេងឡានបើកចូលមកចតនឹងមុខផ្ទះភ្លាមអ្នកស្រីគីមជាមួយនឹងស្វាមីក៏រត់់ចេញទៅមុខទារ មើលកូនស្រីរបស់គាត់ដែលនាងដើរចូលមកដោយមានទឹកភ្នែកទឹកសំបោទៀតផង។
"..ម៉ាក់...ហឹុក..ៗ.."ថេយ៍ក៏រត់មកអោបម៉ាក់របស់នាង ព្រមទាំងយំខ្លាំងៗនាងឈប់ខ្លាចនឹងការបញ្ចេញទឹកភ្នែកទៀតហើយ ចង់អ្នកណាមើលមកនាងបែបណាក៏នាងលែងខ្វល់ទៀតដែរ។
"កើតអ្វិនឹងកូនប្រាប់ប៉ាម៉ាក់បានហើយនៅហាស់ ?"គាត់អង្អែលក្បាលនាងព្រមទាំងអោបនាងជាប់ទ្រូងរបស់គាត់ផងដែរ។
"ជុង...ជុងហ្គុក..គេ...ហឹុក..ៗ"
"វាធ្វើស្អីកូនប្រាប់ប៉ា មកថេយ៍?"
"និយាយមួយៗណាថេយ៍ ម៉ាក់នៅទីនេះហើយណា!"
"ម៉ាក់..ប៉ា..!ខ្ញុំលែងចង់រៀបការជាមួយគេទៀតហើយ...ជុងហ្គុកគេក្បត់កូន...គេទៅដេកជាមួយនឹង..យូណា..កូនទៅឃើញផ្ទាល់ភ្នែកណា ...លោកប៉ា...ហុឹក..ៗ" ថេយ៉ុងងើបមុខនិយាយឡើងមកទាំងដង្ហក់...ស្តាប់សឹងមិនសូវបានព្រោះតែនាងយំខ្លាំងពេក។ នេះជាលើកទីមួយហើយដែលលោកគីមនឹងភរិយារបស់គាត់ឃើញនាងយំខ្លាំងបែបនេះ។
"ឈប់យំទៅ..កូន..."
"ប៉ានឹងទៅសម្លាប់វា..." លោកគីមងើបឈរឡើង ទាំងកំហឹងគាត់ពិតជាខឹងខ្លាំងណាស់ដែលជុងហ្គុកហ៊ានធ្វើបែបនេះដាក់កូនស្រីតែម្នាក់របស់គាត់ ទាំងដែលពួកគាត់ខំស្រឡាញ់ខំទុកចិត្តនាយតែនេះឬទង្វើដែលនាយបានផ្តល់មកឲ្យគាត់វិញ?
"កុំទៅអីលោកប៉ា...ហុឹកៗ គ្រាន់តែបញ្ឈប់ពិធីមង្គលការកូននឹងគេទៅបានហើយ...."
"ពិតមែនហើយលោកបង! ទុកថាអូនសុំទៅចោះ ពួកយើងឈប់ពាក់ព័ន្ធនឹងពួកគេទៀតទៅ! បើលោកបងទៅវាប្រាកដជាមានរឿងវែងឆ្ងាយជាងនេះមិនខានទេ"
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់) ( Update)
AdventureJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?