ភាគទី14:

1.1K 48 0
                                    

"ជល់!...." ថ្ងៃនេះគឺជាថ្ងៃដែលបញ្ចាប់ឆ្នាំសិក្សារបស់ថេយ៉ុង ហើយថ្ងៃនេះពួកគេក៏បានមកជួបលែងនៅក្នុងក្លឹបមួយកន្លែង នៅក្នុងទីក្រុងសេអ៊ូលផងដែរ។

"លើដាច់ណាវើយ!!" ជេមីនស្រែកឡើងព្រមទាំងលើកកែវស្រាទៅជល់ជាមួយថេយ៉ុងនឹងប៊េលដែលកំពុងតែអង្គុយនៅទល់មុខនាង។

"..ជេមីន បានហើយឯងផឹកវាអស់ច្រើនហើយណា ឈប់ទៅ" ថេយ៍និយាយឡើងពេលឃើញសភាពជេមីនស្រវឹងជោកជាំបែបនេះ។ ពួកគេនាំគ្នាផឹកតាំងតែពីម៉ោង7មកម្ល៉េះហើយនេះក៏ម៉ោងជិតនឹងដប់ទៅហើយ។ហើយមានតែជេមីនទេដែលផឹកអស់ច្រើនជាងគេ។

"មើរ លែងមើលយើងផឹកតទៀត! " ជេមីនមិនព្រមឈប់នោះឡើងថែមទាំងក្រវាស់ដៃថេយ៉ុងចេញពីនាង រួចលើកែវស្រាមកផឹកបន្ត។ ដោយមិនដឹងថាត្រូវហាមបែបណាថេយ៍នឹងប៊េលពួកគេក៏បានត្រឹមតែគ្រវីក្បាលមើលមុខគ្នា។

"យើងគិតថា ជូនគេត្រឡប់ទៅខនដូរវិញទៅ បើទុកបែបនេះទៀតប្រាកដជាផឹករហូតដល់ងូតក៏មិនដឹង"ប៊េលក៏និយាយទៅកាន់ថេយ៉ុងព្រមទាំងងាកទៅមើលជេមីនដែលកំពុងតែ រកក្អួតផងអីផងរបៀបអ្នកស្រវឹងជោកជាំ។

"ចឹងក៏បាន! តែយើងខលទៅ  ដេវីត ឲ្យគាត់មកទទួលពួកយើងសិន" និយាយរួចថេយ៉ុងក៏លើកទូរស័ព្ទដើម្បីខលទៅបុរសម្នាក់ដែលមានឈ្មោះថាដេវីតនោះ ។ 
"ហុឹម!" ប៊េល សម្លឹងមើលទៅថេយ៉ុងដែលដើរទៅនិយាយទូរស័ព្ទទាំងដកដង្ហើមធំ ។

"យ៉ាងមិចហើយ ?តើគាត់មកទទួលដែលទេ?" ប៊េលពេលឃើញថេយ៉ុងដើរត្រឡប់មកវិញទាំងទឹកមុខមិនត្រូវស្រស់នាយក៏សួរឡើង។ ថេយ៍មិនបានឆ្លើយតបនឹងសំណួររបស់នាយនោះទេនាងត្រឹមតែគ្រវីក្បាលបញ្ជាក់តែប៉ុណ្ណោះ។

"មិនអីនោះទេទុកឲ្យយើងជាអ្នកជូនពួកឯងទៅក៏បាន មានយើងនៅទីនេះហើយ ឯងថ្ងៃក្រោយមិនបាច់បារម្ភនោះទេ!" នាយនិយាយព្រមទាំងដើរមកៀកករថេយ៉ុងនឹងទះស្មារបស់នាងតិចៗថ្នមៗ។

"យើងអរគុណឯងហើយ ចឹងយើងឆាប់ទៅៗមើលចោះជេមីននាងគេងលក់បាត់ទៅហើយ" ថេយ៉ុងក៏ប៉ះដៃប៊េលចេញពីស្មារបស់នាងមុននឹងដើរទៅក្បែរតុដែលជេមីនកំពុងតែផ្កាប់តុគេងនោះ។

រឿង  Model កំពូលស្នេហ៍(ចប់) ( Update)Where stories live. Discover now