បន្ទាប់ពីដេកសម្រាកនៅផ្ទះថេយ៉ុងអស់មួយយប់
ថ្ងៃនេះជុងហ្គុកក៏បាននាំថេយ៉ុងនឹងកូនៗរបស់នាយទៅផ្ទះរបស់ម៉ាក់ប៉ានាយជាមួយគ្នាផងដែរ។.ភូមិគ្រឹះត្រកូលចន
ជុងហ្គុកបានដើរចូលទៅក្នុងផ្ទះមុនថេយ៉ុងនឹងកូនៗរបស់នាយក៏ឃើញម៉ាក់របស់នាយកំពុងតែអង្គុយនៅលើសាឡុងដោយលោកប៉ារបស់រាងក្រាស់បានទៅធ្វើការរនៅក្រុមហ៊ុនបាត់ទៅហើយតាំងពីរព្រឹកព្រលឹមមកម្ល៉េះ។
"អ្នកម៉ាក់!" ជុងហ្គុកដើរចូលទៅដល់ក្បែរសាឡុងនាយក៏ហៅអ្នកស្រីចនជាមួយនឹងសម្លេងយ៉ាងស្រាល់។
"ព្រមត្រឡប់ចូលផ្ទះវិញហើយហេ៎? ឮថាមកដល់តាំងតែពីម្សិលមិញមកម្ល៉េះ តែទើបនឹងចូលផ្ទះម៉ាក់ស្មានថាឯងលែងស្គាល់ផ្ទះស្គាល់សំបែងអស់ទៅហើយ" គ្រាន់តែដឹងថាម្ចាស់សម្លេងជាអ្នកណាភ្លាមគាត់ក៏ហាស្តីឲ្យតែអ្នកម្ខាងទៀតដោយមិនងើបមើលមុខរបស់នាយឡើង។
"ពុទ្ធ! អ្នកម៉ាក់មិចក៏ម៉ាក់និយាយបែបនេះ គឺកូនគ្រាន់តែទៅទទួលប្រពន្ធកូនរបស់កូនត្រឡប់មកវិញទេតើ" ជុងហ្គុកដាក់ខ្លួនអង្គុយក្បែរគាត់ដោយលូកដៃទៅអោបនិយាយលោមលួមនឹងធ្វើចរិតដូចកូនក្មេងដាក់ម៉ាក់របស់នាយយ៉ាងគួរឲ្យចង់ចាប់ទះ។
"អូនមិនដែលដឹងសោះថាប៉ាៗក៏មានចរិតបែបនឹងដែរ"នាងល្អិតថេយ៍អុីដែលឈរនៅមុខទ្វារចូលក៏និយាយឡើយជាមួយការចង់សើចរបស់នាង។
"កុំមកនិយាយ លោមលួមម៉ាក់អី មើលកុំមកអោបមើរម៉ាក់មិនចូលចិត្ត"
"ចឹងម៉ាក់ពិតជាមិននឹកកូនពិតមែនហ៎? តែថ្ងៃនេះកូនបាននាំនរណម្នាក់មកជួបម៉ាក់ណាបាទ !ប្រពន្ធសម្លាញ់ចេញមក" ជុងហ្គុកក៏បន្លឺហៅរាងតូចឲ្យដើរចេញមកពីជ្រុងម្ខាងអ្នកស្រីចនក៏ខំអើតករកមើលថាម្នាក់នឹងជានរណា ព្រោះគាត់ខ្លាចថាមិនមែនជាថេយ៉ុងនោះអី។
"ជម្រាបសួរអ្នកម៉ាក់" ថេយ៉ុងដើរចូលមកដល់ក៏លើកដៃសំពះជម្រាបសួរទៅកាន់អ្នកម៉ាក់ក្មេករបស់នាងពេលនេះថេយ៉ុងឈប់ហៅគាត់ថាអ៊ុំស្រីទៀតហើយទោះបីជានាងមិនទាន់បានរៀបការពេញច្បាប់ជាមួយនឹងកូនប្រុសរបស់គាត់ក៏ដោយ។
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់) ( Update)
AventureJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?