"ហុឹកៗ! លោកយាយលោកតាអត់នឹកពួកអូនទេឬ?"ជុងហានឹងថេយ៍អុីដែលបានដើរមកតាមក្រោយថេយ៉ុងក៏ចាប់និយាយឡើងដែលធ្វើឲ្យមនុស្សពីបីងាកទៅមើលពួកគេយ៉ាងលឿន។
"ចៅយាយ!នឹកណាស់នៀក មុននេះយាយមិនគួរណាភ្លេចចៅៗឈឹងបែបនេះសោះ"
"ពិតមែនហើយតាក៏នឹកចៅដូចគ្នាដែរ" អ្នកស្រីគីមរ៉ាតនឹងលោកគីមប្រញាប់រុញថេយ៉ុងចេញពីការអោបរបស់ពួកគាត់រួចក៏ងាក់មកចាប់លើកចៅៗពរម្តង។ ពួកគាត់ក៏អោនទៅថើបថ្ពាល់របស់ថេយ៍អុីនឹងជុងហាម្នាក់មួយខ្សឺតយ៉ាងវែងព្រោះតែពួកគាត់ពិតចង់ជួបពួកចៅៗមកជាយូរមកហើយតែឲ្យតែនឹកឃើញគឺដឹងតែខឹងនឹងថេយ៉ុងជាខ្លាំងដែលមិនដែលនាំមកលែងពួកគាត់សោះ។បន្តទុកឲ្យពួកគាត់នៅនឹកនាចៅៗជាច្រើនឆ្នាំមកនេះ
"បងមើលប៉ាម៉ាក់អូនចោះ បានចៅភ្លេចកូនបាត់ទៅហើយ"ថេយ៉ុងមកឈរក្បែរជុងហ្គុករួចក៏និយាយឡលងទាំងមុខជូរទៅកាន់រាងក្រាស់។
"យ៉ា! អូនធ្វើមុខបែបនេះបងចង់តែចាប់អូនសុីឥលូវទេ" ជុងហ្គុកលើកដៃទាញថ្ពាល់ប៉ោងៗរបស់នាងទាំងសងខាងថ្វីតែនាងកូនពីរក៏ពិតមែនតែសម្រស់របស់នាងមិនបានបាក់ទៅណានោះទេចង់ក្មេងជាងមុនទៀតផងក៏ថាបាន។
"បងឯងនេះលែងស្អីនឹងអូនឈឺណា" ថេយ៉ុងទាញដៃជុងហ្គុកចេញរួចក៏អង្អែលថ្ពាល់នាងថ្មមៗមិនដឹងថាលែងអីបែបនឹងទេមនុស្សឈឺសឹងស្លាប់ទៅហើយ។
.បន្ទាប់ពីអោបថើបចៅអស់ចិត្តអស់ចង់ហើយលោកតាលោកយាយថ្មីថ្មោងក៏បាននាំចៅៗរបស់ពួកគាត់មកផ្ទះដោយទុកឲ្យជុងហ្គុកដែលជាកូនប្រសារជាអ្នកបើកឡានហើយពួកគាត់គឺអងហ្គុយលែងជាមួយចៅរបស់គាត់នៅក្នុងខាងផ្នែកខាងក្រោយដោយថេយ៉ុងបានអង្គុយក្បែរជុងហ្គុកខាងមុខ។
"អូនចេះតែកើតអ្វីនឹងបងឃើញអូនញញឹមបែបនេះទាំងពីនៅប្រលានមកម្ល៉េះ?"ជុងហ្គុកសួរឡើងក្រោយពេើឃើញថេយ៉ុងនាងចេញតែអង្គុយញញិម្នាក់ឯងមិនឈប់តិចនាងឆ្កួតទៅតាំងពីមកដល់ទីនេះនាងចេះតែប្លែកទៅៗឲនាយអត់គិតមិនបាន។
"គឺបងមិនឃើញទេឬ?" ថេយ៉ុងសួរបកទៅជុងហ្គុកវិញដោយនាងក៏បានងាកក្រោយមើលទៅកាន់ប៉ាម៉ាក់របស់នាងដែលកំពុងតែអង្គុយលែងជាមួយកូនៗរបស់នាងនោះ។
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់) ( Update)
AventuraJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?