.រឿងដែលថេយ៉ុងមានផ្ទៃពោះនាងក៏មិនបានលាក់បាំងរឿងនេះពីម៉ាក់ប៉ាររបស់នាងនោះដែរ។
ថេយ៉ុងបានខលប្រាប់រឿងនេះដល់ម៉ាក់ប៉ារបស់នាងហើយពួកគាត់ក៏មិនបានថាអ្វីឲ្យនាងនោះដែរ គ្រាន់តែលោកគីមគាត់ខឹងបន្តិចដែលកូននៅក្នុងពោះរបស់នាងតូចជាកូនរបស់ជុងហ្គុកបន្ទាប់មកគាត់ក៏ធម្មតាទៅវិញ។គាត់មានតែសប្បាយចិត្តតែគួរឲ្យស្តាយដែលចៅរបស់គាត់គ្មានប៉ាហៅដូចគេព្រោះពួកគាត់មិនបានចាប់ទុករាងក្រាស់ជាប៉ារបស់ចៅគាត់ឡើយ។"យ៉ាងមិចហើយកូន...ចៅម៉ាក់មានធ្វើទុកខ្លាំងទេ?"ថ្ងៃនេះថ្មីអ្នកស្រីគីមរ៉ាតងើបពីព្រលឹមរៀបចំចង្ហាងដាក់បាតលោកសុំពរជ័យព្រោះគាត់ទទួលបានដំណឹងថានាងមានចៅឲ្យគាត់។ ពេលដាក់បាត្រប្រកៀនចង្ហានលោករួចរាល់ហើយគាត់ក៏ ទាញទូរស័ព្ទខលទៅសួរនាំកូនស្រីរបស់គាត់ព្រោះម៉ូប្រាប់ថានាងចេញកូនខ្លាំងណាស់។
"ក៏គួរសមដែលណាម៉ាក់...!"ថេយ៍និយាយទាំងសម្លេងស្រាលមកកាន់គាត់។
"តើឲ្យម៉ាក់លើទៅ មើលកូនតើល្អទេ? បើបែបនេះម៉ាក់បារម្ភណាស់ណា"
"មិនអីនោះទេម៉ាក់ នៅទីនេះក៏មានបងម៉ូគាត់នៅចាំមើលថែកូនហើយ ម៉ាក់កុំបារម្ភពេកអីមិនយូរទេវានឹងបានធូរស្រាលហើយចា៎" នាងញញឹមតាមអេក្រង់ទូរស័ព្ទរបស់នាង។
"មើលទៅកូនដូចជាស្គមជាងមុនច្រើនណាស់?"
"មានឯណាម៉ាក់ នៅក្នុងទូរស័ព្ទវាក៏បែបនឹងហើយ...ម៉ាក់មើលណែកដៃរបស់កូននៅតែធំដដែលនឹង"នាងតូចក៏លើកដៃរបស់នាងបង្ហាញប្រាប់គាត់ថានាងនៅតែមានសាច់មានឈាមស្រស់ថ្លាដូចមុនព្រោះកុំឲ្យគាត់បារម្ភច្រើនពេក។
"កុំឲ្យម៉ាក់ដឹងថាឯងកុហកម៉ាក់ណា...."
"ចា៎....ម៉ាក់ហា៎ប៉ុណ្ណឹងសិនចោះណា កូនទៅត្រូវហាងបន្តិចព្រោះថ្ងៃនេះមានម៉ូតកាបូបចូលមកច្រើនណាស់"
"ចា៎..សំណាងណាកូន..."មុននឹងចុចបិតគាត់ក៏មិនភ្លេចជូនពរដល់នាងនោះដែរ។
.ភោជនីយដ្ឋាន
"ញាំុឲ្យច្រើនៗទៅណា...!"យ៉ុងហ្គីបានដូសអាហារដាក់ឲ្យរាងតូចជេមីនជាមួយនឹងស្នាមញញឹមដែលពោពេញទៅដោយក្តីសុខរបស់នាយ។ ពួកគេទាំងពីទាក់ទងគ្នាជាផ្លូវការហើយ ហើយប៉ាម៉ាក់ទាំងសងខាងក៏បានដឹងឮផងដែរ។
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់) ( Update)
AdventureJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?