ឡានស្ព័រពណ៌ខ្មៅងងឹតពេលនេះបានបើកចូលមកដល់ខាងក្នុងទីធ្លានៃវិមានដ៏ធំមួយដែល មានអ្នកបម្រើកំពុងតែនៅខាងក្រៅចាំទទួលពួកគេរួចជាស្រេច។ នៅពេលដែលឡានបានឈប់នៅចំកណ្តាលទ្វាចូលទៅខាងក្នុង អ្នកបម្រើក៏ចាប់ផ្តើមឱនចុះដើម្បីជាការគោរពទៅដល់អ្នកដែលមាននាមជាម្ចាស់របស់ខ្លួន។
បុរសដែលមានវ័យចំណាស់ល្មមម្នាក់ឈរនៅម្ខាងដោយសម្លៀកបំពាក់របស់គាត់គឺមើលទៅខុសពីអ្នកបម្រើធម្មតា ដោយសារតែគាត់គឺជា មេការ ដែរត្រូវចាត់ការគ្រប់រឿងរ៉ាវដែលកើតមានឡើងនៅក្នុងផ្ទះនេះបន្ទាប់ពី លោកកាន់ ដែលត្រូវជាម្ចាស់វិមានដ៏ធំមួយនេះ!!
ជំហានរបស់កម្លោះសង្ហាបានបោះចេញពីលើឡាន និងចុះមកជាមួយនិងរូបរាងដ៏សង្ហារបស់គេ អមជាមួយនិងកម្លោះតូចដែរនៅជ្រុងម្ខាងបានដើរចូលទៅខាងក្នុងដោយទឹកមុខរាបស្មើរ។ ពួកគេទាំងពីរបោះជំហានចូលក្នុងមិនទាន់បានប៉ុន្មានផងក៏ត្រូវបានឈប់ ដោយសារតែ មេការ ក្នុងផ្ទះគាត់បានចូលមកនិយាយ។
« អាហារបានរៀបចំរួចហើយ!!អ្នកប្រុស និងអ្នកប្រុសតូចសូមអញ្ជើញ! » មេការ បានប្រាប់ទៅកាន់ ជេម ជាមួយនិង ហ្វត ដោយការឱនគោរពជាគួរសមដែលមាននាមជាអ្នកបម្រើនៅខាងក្នុងផ្ទះនេះ!!
ជេម ដំបូងគេមិនបានខ្វល់ឡើយព្រោះតែពេលនេះគេចង់ចូលទៅក្នុងបន្ទប់របស់គេច្រើនជាងនៅទីនេះ ប៉ុន្តែពេលនោះ ហ្វត គេបានសួរទៅកាន់ មេការថាប៉ារបស់គេបានធ្វើដំណើរទៅណាទើប ជេម គេមិនបានបន្តដំណើរចាកចេញ គេបាននៅឈប់ស្ងៀមនិងចាំស្តាប់ដូចគ្នាផងដែរ។
« មេការ តើលោកប៉ាគាត់ទៅណា?ហេតុអ្វីឲ្យបងប្រុសជាអ្នកទៅយកខ្ញុំ? » ហ្វត បាននិយាយចេញទៅជាមួយនិងពាក្យដែលគួរសម ប៉ុន្តែមើលទៅទឹកមុខរបស់ ជេម វិញចុះគេពិតជាមិនពេញចិត្តឡើយនៅពេលដែលបានឮ ហ្វត ហៅខ្លួនគេថា បងប្រុស!!
« បាទអ្នកប្រុសតូច គឺលោកម្ចាស់គាត់មានការងារនៅឯស្រុកក្រៅប្រមាណជាង១ឆ្នាំ ឯណោះ!! អញ្ជឹងហើយចាប់ពីពេលនេះត ទៅគឺអ្នកប្រុសជេម និងជូនអ្នកប្រុសទៅសាលាហើយក៏យកអ្នកប្រុសចេញពីសាលារៀនរាល់ថ្ងៃផងដែរ!! »
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...