ពេលវេលាចេះតែដើរទៅមុខព្រះអាទិត្យក៏បានលិចស្រគត់ទៅ តែបង្ហាញនៅដួងចន្ទនិងដួងផ្កាយដ៏ស្រស់ស្អាត មិនថាពេលវេលាដើរទៅមុខយ៉ាងណានោះទេ បុរសម្នាក់ដែលចង់បានឱកាសម្តងទៀតនោះគេក៏នៅតែអង្គុយរង់ចាំនៅខាងមុខរបងដោយមិនខ្វល់ពីខ្លួនឯងបន្តិចសោះឡើយ គេបន្តលត់ជង្គង់សង្ឃឹមនៅក្នុងចិត្តថាក្មេងប្រុសម្នាក់នោះប្រាកដជាផ្តល់ក្តីសង្ឃឹមឲ្យខ្លួន ទាំងដែលអ្នកនៅខាងក្នុងមិនបានសូម្បីតែគិតដល់គេ។
មេឃងងឹតបានបញ្ចេញសម្លេងផ្គរមកភ្លាមៗដែលធ្វើឲ្យអ្នកដែលកំពុងតែរង់ចាំក្តីសង្ឃឹមកាន់តែមានអារម្មណ៍ស្រងេកស្រងាកកាន់តែខ្លាំងទៅ ព្រោះមើលទៅសម្រាប់គេពេលនេះវាគ្មានបន្តិចឡើយការលែងទោសសម្រាប់គេ។ គេបានដឹងខ្លួនយ៉ាងជាក់ច្បាស់ថា ច្បាស់ណាស់និងមិនអាចទទួលបានវា ប៉ុន្តែគេក៏សុខចិត្តទ្រាំចាំ រង់ចាំរហូតទាល់តែគេលែងមានសង្ឃឹមសោះតែម្តង។ ប្រហែលប៉ុន្មាននាទីបន្ទាប់មកមេឃក៏បានបង្អុលភ្លៀងធ្លាក់ចុះមក ដែលធ្វើឲ្យមនុស្សនៅខាងក្រៅត្រូវសើមជោគជាំ បើទោះបីជាខ្លួនត្រូវសើមយ៉ាងណាក៏ដោយ ជេម ក៏មិនបានងើបដើរចេញទៅណាដែរ គេនៅតែលត់ជង្គងនៅខាងក្រៅនេះដោយមានចិត្តសង្ឃឹម ព្រោះពេលនេះគេក៏គិតថារាងតូចនិងចេញមកខាងក្រៅដើម្បីមកនាំខ្លួនចូកទៅខាងក្នុង ប៉ុន្តែការគិតរបស់នាយគឺខុសស្រឡះ។
រាងតូចនៅខាងក្នុងពេលនេះកំពុងតែសម្អាតខ្លួនរៀបនិងចូលគេង ហើយបើមើលទៅកាន់មុខរបស់រាងតូចពេលនេះត្រង់ភ្នែកឡើងក្រហមហើយហើមបន្តិចបន្តួចវាព្រោះតែមកពីការយំមុននេះ ហើយភ្លាមៗនោះដែរដោយសារតែគេមានអារម្មណ៍ថាបាត់ ភូវីន យូរខុសពីធម្មតាទើបបានជាពេលដែលអង្គុយដល់គ្រែក៏ទាក់ទងតែម្តងដើម្បីបានដំណឹងពី ភូវីន គ្រានើជាជាងនៅអង្គុយបារម្ភ។
« នេះតេទៅអត់ចូល គាត់កើតអីឬអត់? » ហ្វត បាននិយាយឡើង តិចៗនៅពេលដែលទាក់ទងទៅមិនបាន ណាមួយខ្លួនគេក៏បារម្ភព្រោះមិនដែលឃើញថា ភូវីន ចាកចេញយូរដល់ថ្នាក់នេះ។ តែដោយសារតែគិតថា ភូវីន ស្គាល់ភូមិសាស្រ្តច្បាស់ទើបបានជា ហ្វត មិនបានខ្វល់ច្រើន ជំនួសដោយគេបានបន្តដោយសម្លឹងទៅកាន់វេរង់ដាខាងមុខដែរបានបិទវាំងននងជិតដូចជាកំពុងតែគិតដល់ ជេម នៅខាងក្រៅជាមួយនិងសម្តីថា៖
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...