ថ្ងៃថ្មីដ៏ស្រស់បំព្រងដែលគ្រប់គ្នាគិតថាវាគឺជាថ្ងៃមង្គលរបស់គ្រួសាររបស់អ្នកធំទាំងពីរដែលកំពុងតែប្រារព្ធពិធីអាពាហ៍ពិពាហ៍ឲ្យកូនៗរបស់ខ្លួនទាំងដែលវាគឺជាការបង្ខិតបង្ខំ និងមនុស្សម្ខាងទៀតគេមកទាំងមិនចង់ដោយសារតែការគំរាមកំហែងទើបគេធ្វើអ្វីមិនបានក្រៅពីព្រមទទួលទាំងចិត្តមិនចង់ព្រោះមនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដត្រូវបានអ្នកដែលមាននាមជាឪពុកចាប់យកទៅធ្វើជាចំណាត់ខ្មាំងបាត់ទៅហើយ...!!
នៅក្នុងកម្មវិធីពេលនេះគឺពោរពេញទៅដោយស្នាមញញឹមរបស់មនុស្សគ្រប់គ្នាដែលបានមកចូលរួម ខុសតែទឹកមុខរបស់កូនកម្លោះដែលមិនសូម្បីតែញញឹមឬក៏បញ្ចេញអារម្មណ៍អ្វីបន្តិច កុំថាឡើយគេមិនញញឹមសូម្បីតែមុខរបស់កូនក្រមុំដែលមានវត្តមាននៅចំពោះមុខរបស់គេ ក៏គេមិនបានសម្លឹងមើលនោះដែរ។ មង្គលការដ៏ឆ្កួតឡប់មួយនេះគេពិតជាមិនត្រូវការនោះទរ ហេតុអ្វីបានជាគេមកត្រូវឈរនៅទីនេះទាំងដែលចិត្តមិនចង់ ហើយក៏ត្រូវភិតភ័យថាមនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដនិងមានគ្រោះថ្នាក់ អារម្មណ៍របស់គេពេលនេះមិននៅក្នុងខ្លួននោះទេ ខួរក្បាលក៏ព្យាយាមគិតរកវិធីចាកចេញប៉ុន្តែក៏នឹកអ្វីមិនចេញក្រៅពីការព្រួយបារម្ភចំពោះក្មេងប្រុសដែលត្រូវបានឪពុករបស់ខ្លួនចាប់ធ្វើជាចំណាត់ខ្មាំង។
ពេលនេះលោកអាចារ្យដែលនៅចំពោះមុខរបស់គេក៏ចាប់ផ្តើមនិយាយរៀបរាប់ក្នុងការរៀបការមួុយនេះដែលត្រូវឲ្យកូនកម្លោះមានចិត្តស្មោះស្មាក់ជាមួយនិងកូនក្រមុំ ហើយក៏មិនបោកប្រាស់ឬលួចមានអ្នកណាក្រៅពីអ្នកដែលមាននាមជាប្រពន្ធ សម្តីដែលដាក់កំហិតជេមពេលនេះគឺពាក្យទាំងនេះគេមិនហ៊ានឆ្លើយតបអ្វីឡើយព្រោះតែអារម្មណ៍របស់គេ បេះដូងរបស់គេមានម្ចាស់រួចទៅហើយ ហើយគេក៏មិនចង់ក្បត់មនុស្សជាទីស្រឡាញ់របស់គេដោយរៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់នោះដែរ។
« តើលោកជេមមីណាយ៍ ណូរ៉ាវីត ព្រមទទួលអ្នកនាង ឆែរ៍រី ឆាលីផាន ធ្វើជាប្រពន្ធដោយចិត្តស្មោះ ហើយនិងសន្យាថាស្រឡាញ់នាងរហូតទៅដែរឬទេ?? » លោកអាចារ្យបានរៀបរាប់សួរទៅកាន់ ជេម ដែលមាននាមជាលោកកម្លោះ ពេលនេះគេមិនដឹងថាឆ្លើយយ៉ាងណាឡើយគេកំពិងតែទាក់ទើរនៅក្នុងការឆ្លើយចេញមក ប៉ុន្តែបើមើលទៅកាន់ ឆែរ៍រី ដែលឈរពាក់ស្បៃពណ៌សនៅចំពោះមុខគេនៅក្នុងពេលនេះគឺកំពុងតែញញឹមបិទមាត់មិនជិតនោះឡើយ។
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...