Part16

2.1K 115 14
                                    

   បន្ទាប់ពីពេលវេលារបស់ពួកគេបានបញ្ចប់ហើយ យើងក៏បានឃើញថា ហ្វត បានគេងនៅលើគ្រែជាមួយនិងសភាពអស់កម្លាំងបន្តិចផងដែរ ប៉ុន្តែបើយើងសម្លឹងទៅមើល ជេម វិញពេលនេះគេនៅតែបន្តធកវើការងាររបស់គេជាធម្មតា ប៉ុន្តែនៅពេលនេះគេមិនបានធ្វើនៅកន្លែងអង្គុយធ្វើការរបស់គេនោះទេ គេបានយកឥវ៉ាន់ទាំងអស់មកធ្វើនៅបន្ទប់សម្រាកដើម្បីរង់ចាំមើល ហ្វត បានភ្ញាក់ពីការគេង។

រយៈពេលប្រហែលជាកន្លះម៉ោងក្រោយ នៅពេលដែល ជេម កំពុងតែដាក់អារម្មណ៍ធ្វើការយ៉ាងខ្លាំងនោះ ច្រមុះរបស់គេក៏ចាប់ផ្តើមហូរមកយ៉ាងច្រើន ស្ទើរតែ ជេម គេរកក្រដាស់មកទប់មិនចង់ជាប់នោះឡើយ។ ខណៈពេលដែល ជេម កំពុងតែព្យាយាមទប់ឈាមច្រមុះរបស់គេនោះ ហ្វត ក៏បានភ្ញាក់មកឃើញរាល់សកម្មភាពមួយនេះផងដែរ។ គ្រាន់តែបានឃើញថា ជេម កំពុងតែឃាត់ឈាមនៅច្រមុះបែបនេះ ហ្វត ក៏បានប្រញាប់ងើបមកទាំងមិនគិតដល់ខ្លួនឯងដែលអាក្រាតកាយនោះទេ។

« បងប្រុស!? បងមិនអីទេមែនទេ? » ហ្វត គេបានយកក្រដាស់មកបន្ថែមនិងបានជួយទប់នៅឈាមរបស់ ជេម ផងដែរ។ នៅពេលនោះ ជេម គេមិនបានឆ្លើយនិង ហ្វត ឡើយ ប៉ុន្តែ ជេម គេបានសម្លឹងមើល ហ្វត មិនដាក់ភ្នែកទៅវិញ ការសម្លឹងនោះធ្វើឲ្យ ហ្វត ភ័យជាមួយគេខ្កះៗផងដែរ។

ភ្លាមៗ ជេម គេក៏បានទម្លាក់ភ្នែកចុះមកក្រោមសម្លឹងមើលរាងកាយរបស់ ហ្វត ជាមួយនិងកែវភ្នែកទ្រាំនិងការចង់បាន រីឯ ហ្វត គេទើបតែនឹកឃើញថាមុននេះគេភ័យបន្តិចទើបបានជាភ្លេចឲ្យឈឹងថាមិនទាន់បានស្លៀកសម្លៀកបំពាក់។

« ឡប់!! » ក្រោយពីនិយាយថាឥ្យទៅកាន់ ជេម មួយម៉ាត់នេះហើយ ហ្វត គេក៏បានដើរចាកចេញដោយទុកឲ្យ ជេម ជាអ្នកទប់ច្រមុះរបស់ ខ្លួនឯងបន្ត។

ហ្វត បានដើរទៅរកបន្ទប់ទឹកជាមួយនិងអារម្មណ៍ខ្មាស់អៀននៅសកម្មភាពដែលបានកើតមុននេះ បើឲ្យគេកាន់តែគិតគេកាន់តែអៀនជាមួយនិងកែវភ្នែករបស់ ជេម ដែលបានប្រើសម្លឹងមកកាន់គេ។ គេមានអារម្មណ៍ថាពេលនេះគេអាចយល់បានច្រើនពី ជេម មិនដូចជាកាលពីមុនដែលស្ងាត់ស្ងៀមនិងមិនដែលបញ្ចេញសកម្មភាពនោះទេ។ ប៉ុន្តែនៅពេលដែលគេកាន់តែបានយល់ពី ជេម នោះគេក៏មានអារម្មណ៍ថាកាន់តែអាណិតទៅលើ ជេម ជាងខ្លួនឯងទៅទៀត។

សម្អប់ស្នេហ៍ - ចប់Where stories live. Discover now