Part12

2.1K 110 6
                                    

នៅពេលដែល ជេម គេបានចាកចេញពីខាងក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់នោះមក គេបានឈរនៅខាងក្រៅនិងគិតជាមួយនិងរឿងដែលបានកើតឡើងមុននេះ។ក្រោយមក គេក៏មិនបានខ្វល់ច្រើនដែរ ព្រោះតែការគិតរបស់គេបានប្តូរមកធម្មតាភ្លាមៗខណៈពេលដែល គេបានដើរចេញទៅអង្គុយនៅកន្លែងរង់ចាំតែម្តងទៅ

មិនយូរប៉ុន្មានឡើយ ហ្វត គេបានប្តូរពីមួយឈុតចូលមួយឈុតដើម្បីឲ្យ ជេម បានមើល។ ហើយបើសម្លឹងទៅមុខរបស់ ហ្វត វិញពេលនេះមើលទៅគេដូចជាអស់កម្លាំងខ្លំងណាស់ ដោយសារតែគេមិនទាន់បានញ៊ាំចូលពោះតាំងពីពេលដែលគេបានធ្វើរឿងទាំងនោះជាមួយនិង ជេម មកម្លេះ។

    ដោយសង្កេតទៅតាមទឹកមុខរបស់ ហ្វត ឃើញថាគេរៀងអស់កម្លាំងនិងស្លេកស្លាំងទើប ជេម គេបានងើបឈរនិងសម្លឹងទៅមើលឈុតដែរ ហ្វត បានប្តូរយកមកឲ្យគេមើលបន្តិចជាមួយនិងអារម្មណ៍ដែលចម្លែកផងដែរ មុននិងគេបានប្រាប់ទៅកាន់ ហ្វត ថា៖

   « មិនបាច់ដូរទៀតទេ!! ទៅរកអីញ៊ាំ យើងឃ្លានហើយ។ »

« .... »

« ធ្វើមុខឆ្ងល់ស្អី? » ជេម បានស្តីឲ្យហ្វត ខណៈពេលដែល ហ្វត មិនបានតបសម្តីរបស់គេ តែបែរជាជំនួសមកដោយទឹកមុខបែបឆ្ងល់ ទើបបាមជា ជេម គេបានតបទៅកាន់ ហ្វត ទាំងមិន សូវជាពេញចិត្តប៉ុន្មានឡើយ។

ក្រោយពី ជេម បានបង់ប្រាក់រួចរាល់ពួកគេក៏បានដើរចាកចេញមក ចំណែកឯឥវ៉ាន់វិញមិនបាច់កាន់រញ៉េរញ៉ៃឡើយព្រោះតែ ជេម គេបានឲ្យខាងផ្នែកអ្នកគ្រប់គ្រងរៀបចំបានយ៉ាងមត់ចត់ទៅហើយ ដោយសារតែនៅជាន់នេះគ្មានកន្លែងសម្រាប់ញ៊ាំអីទើប ជេម សម្រាច់ចិត្តនាំ ហ្វត ទៅរកជណ្តើរប្រអប់ដើម្បីឡើងទៅរកជាន់ដែលមានទៅដោយហាងអាហារ។

ប្រហែលជាបន្តិចក្រោយមក ជេម គេក៏បាននាំ ហ្វត មកដល់ហ៊ាងមួយកន្លែងដែលជាទូរទៅភាគច្រើនគេមកទីនេះដើម្បីតែចាំ ស៊ុប នោះឯង។ ខណៈពេលដែល ជេម ជាមួយនិង ហ្វត បានដើរចូលទៅ បុគ្កលិកក៏បាន ហុចផ្កាកុលាបមួយទងដែលមានពណ៌ក្រហមទៅឲ្យ ហ្វត ផងដែរ។ ដោយសារតែបុគ្កលិកនៅអីនោះគិតថា ជេម ជាមួយនិង ជេម គឺជាគូរស្នេហ៍និងគ្នា តាមរយៈស្នាមដែលមាននៅលើកររបស់ ហ្វត នោះឯង។

សម្អប់ស្នេហ៍ - ចប់Where stories live. Discover now