ក្រឡេកមកមើលនៅក្នុងវិទ្យាល័យរបស់ ហ្វត វិញ នៅក្នុងពេលនេះ ម៉ោងសិក្សាគឺត្រូវបានបញ្ចប់ ហើយវាគឺដល់ម៉ោងដែលត្រូវទៅសិក្សានៅឯបណ្ណាល័យ។ ដោយសារតែ ហ្វា នាងគឺជាមនុស្សតែម្នាក់ដែលតែងតែនាំ ហ្វត ទៅកន្លែងផ្សេងៗនៅក្នុងសាលាមួយនេះអញ្ជឹងហើយលើកនេះក៏ដូចគ្នាផងដែរ។ នៅពេលដែលរាងល្អិតកំពុងតែអានសៀវភៅ ហ្វា នាងបានបបួលគេចេញពីបណ្ណាល័យទៅខុនដូរបស់នាងដើម្បីយករបស់ដែល ហ្វត បានភ្លេចកាលពីលើកមុន ប៉ុន្តែមើលទៅ ហ្វត ហាក់មិនដឹងខ្លួននោះឡើយថាគេបានភ្លេចអ្វីនៅក្នុងខនដូររបស់ ហ្វា ។
« ហ្វត!!លើកមុនភ្លេចយកឯកសារមួយចំនួននៅខនដូររបស់ ហ្វា តើយើងទៅគួរតែទៅឥឡូវនេះដែរទេ? » ហ្វា បានសួរទៅកាន់ ហ្វត ជាមួយនិងស្នាមញញឹមដែលនាងបានបញ្ចេញមកយ៉ាងអស់ពីចិត្ត។
« ហ៎..? ឯកសារអីគេ? » ហ្វត បានទម្លាក់សៀវភៅនៅក្នុងដៃចុះ ហើយក្រសែរភ្នែកដែលសម្លឹងតួអក្សរក៏បានប្តូរមកសម្លឹងទៅកាន់ ហ្វា បែបមិនដឹងខ្លួនជាមួយនិងរឿងដែលខ្លួនបានធ្វើកាលពីលើកមុន។ ប៉ុន្តែទឹកមុខឆ្ងល់របស់ ហ្វត គឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ នៅពេលដែល ហ្វា បានឃើញហើយនាងកាន់តែបាក់ចិត្តស្រឡាញ់លើ ហ្វត កាន់តែខ្លាំងដោយមិនដឹងថាអ្វីជាអ្វី។
« នេះ ហ្វត មិនចាំទេ??មេរៀនគណិតដែល ហ្វត បានឲ្យ ហ្វា ហ៎? ដល់ពេលណុងមិន ហ្វត ចេញពីខនដូររបស់ ហ្វា ភ្លាមៗហើយអត់បានដាក់ទៅជាមួយទេ!! កាលនោះ ហ្វា ក៏ព្យាយាមទាក់ទងថានិងយកឲ្យ ហ្វត វិញដែរ ប៉ុន្តែមិនបានដំណឹងពី ហ្វត សោះ។ » ហ្វា នាងបានបកស្រាយទៅកាន់ ហ្វត មួយៗដើម្បីឲ្យ ហ្វត បាននឹកឃើញពីពេលដែល ហ្វត បានមកបង្រៀននាងដល់ខនដូរលើកដំបូង។ ហើយការនិយាយបកស្រាយរបស់នាងគឺពិតជាមានប្រសិទ្ធភាពពិតមែនព្រោះតែ ហ្វត គឺបាននឹកឃើញរឿងកាលពីថ្ងៃនោះឡើងមកវិញ បន្ទាប់មកក៏ឆ្លើយតបទៅនាងវិញប្រកបដោយស្នាមញញឹម។
« អ៎...!! ខ្ញុំនឹកឃើញហើយ!! បើអញ្ជឹងតោះប្រញាប់ទៅ »
« អឹម...ម៉ោះ!! »
បន្ទាប់ពីនេះ ហ្វា ក៏បានងើបឈរនិងកាន់ដៃរបស់ ហ្វត ដើរចាកចេញពីបណ្ណាល័យជាមួយនិងស្នាមញញឹមដែលនាងស្ទើរតែមិនអាចបញ្ឈប់បាន ដោយសារតែចិត្តក្លាហានរបស់នាងដែលបានកាន់ដៃរបស់ ហ្វត នោះឯង។ ចំណែកឯ ហ្វត វិញគេធម្មតាព្រោះតែគេមិនបានគិតទៅលើ ហ្វា ដូចអារម្មណ៍ដែល ហ្វា មានចំពោះគេនោះឡើយ។
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...