Note : អត់បានកែរកន្លែងដែលសរសេរខុស អញ្ជឹងសូមទោសអ្នកទាំងអស់គ្នាជាមុន🙏
Warning: មានឈុតមនុស្សធំប្រសិនបើមិនចេះអានឬគិតថាជ្រុលពេលអានដល់សូមអូសរំលង🙏_______________________
នៅខាងក្នុងក្រុមហ៊ុនមានសភាពរញ៉េរញ៉ៃមិនថាបុក្គលិកនិងសន្តិសុខនោះទេ ពួកគេនាំគ្នាដើរចាកចេញពីក្រុមហ៊ុនមួយនេះជាមួយនិងទឹកមុខស្លេកស្លាំង ដោយសារតែនៅខណៈពេលនេះមនុស្សដែលមាននាមជាម្ចាស់ក្រុមហ៊ុនហាក់បីដូចជាកំរោលចូលយ៉ាងខ្លាំងបានស្រែកឡោឡាពេញក្រុមហ៊ុន បន្ថែមទៀតនោះគេក៏បានដេញបុគ្គលិកទាំងអស់ឲ្យចាកចេញដោយសម្តីគម្រោះគម្រើយផងដែរ។
មិនថានរណាម្នាក់ចាប់គេនោះទេ បើទោះបីជាខំយ៉ាងណាក៏មិនអាចយកឈ្នះអារម្មណ៍កម្រោលចូលរបស់ ជេម បាន។ បើនិយាយពី ស្កាយ វិញគេបានទាក់ទងទៅកាន់ ឆែរ៍រី ដោយសារតែគេគិតថា ឆែរ៍រី អាចនិងរំងាប់អារម្មណ៍របស់ ជេម បាន។ ប៉ុន្តែគួរឲ្យស្តាយរឿងដែលគេបានគិតទាំងនេះគឺខុសទាំងស្រិងខណៈពេលដែល ឆែរ៍រី បានចូលមកគឺមានតែធ្វើឲ្យ អារម្មណ៍របស់មនុស្សដែលនៅខាងក្នុងកាន់តែធុញថប់ទៅវិញនោះទេ។
មនុស្សដែលបានដើរចូលទៅគឺនៅតែព្យាយាមលួងលោមដោយសម្តីផ្អែមល្អែមទាំងដែរ ជេម មិនចង់ស្តាប់នៅសម្តីទាំងនោះឡើយ កាលណាដែលគេកាន់តែស្តាប់កាន់តែឮរាល់ពាក្យពេចឥតប្រយោជន៍ទាំងនោះគេកាន់តែខឹងច្រឡោតគ្មានមូលហេតុ។
« ជេម... »
« កុំហៅ!! »
« ជេម បន្ធូរអារម្មណ៍សិនណា!! ស្តាប់អូនណាបងបន្ធូអារម្មណ៍សិនទៅ ការងារទាំងនេះបើដោះស្រាយមិនបានបងមិនបាច់ខំប្រឹងខ្លាំងបែបនេះនោះទេ។ »
« អ្នកណាអនុញ្ញាតឲ្យនាងចូលមក? » ជេម គេមិនបានស្តាប់សម្តីរបស់ ឆែរ៍រី នោះទេជំនួសទៅវិញគេបានស្រែកសួរខ្លាំងៗដោយអារម្មណ៍មួម្មង ព្រោះតែពេលនេះគេចង់នៅម្នាក់ឯងរំសាយអារម្មណ៍ មិនត្រូវការឲ្យនរណាមកលួងលោមគេនោះទេ។
« តែជេម!! បងអង្គុយសិនសម្រាកសិនទៅណា កុំបង្ខំខ្លួនឯងពេក!! » កំឡុងពេលនេះ ឆែរ៍រី នាងបានដើរទៅក្បែរ ជេម ដើម្បីនិងអោបលោងលោមអីបែបនេះទៅ ប៉ុន្តែនៅពេលដែលនាង ដើរចូលកាន់តែក្បែរនោះ ជេម គេកាន់តែស្រែកច្រឡោតដាក់នាងតែម្តង។
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...