បន្ទាប់ពីពេលដែល ជេម គេបានចាកចេញទៅជាមួយក្មេងប្រុសម្នាក់ដែលបានមកល្បួងគេហើយនោះ ប្រមាណជា១០នាទីក្រោយ មិត្តរបស់គេក៏បានមកវិញនិងព្យាយាមសម្លឹងរកគេក៏ប៉ុន្តែពួកគេហាក់មិនរកមិនឃើញសោះឡើយទើបពួកគេបានមកអង្គុយនៅកន្លែងដើមវិញដោយផ្ញើរសារទៅស្តីឲ្យដែរហ៊ានទៅចោលពួកគេ។ នៅឡើយតែពួកគេដែលនៅឈ្លោះគ្នាមិនចេះចប់ មិនចេះហើយទាល់តែសោះ រឿងដែលនាំគ្នាដើរចេញពី ជេម ។« មកពីឯងទេ ដែលដើរចេញមុនយើងនោះ!! » ជុង បានស្តីទៅកាន់ ផន ដោយមិនចង់ទម្លាក់កំហុសនេះឲ្យខ្លួនឯងឡើយ ប៉ុន្តែរឿងហេតុទាំងនេះគឺកើតឡើយដោយសារតែពួកគេទាំងពីរនាក់ស្មើរដៃគ្នា។ ចំណែក ផន គេមិនចង់និយាយឈ្លោះគ្នាច្រើន គេក៏និយាយពីអ្វីផ្សេងដើម្បីបញ្ចប់បញ្ហា
« អឺយ៉ាងមិចក៏អញ្ជឹងទៅ!! តែមុននេះយើងទៅជួបមនុស្សប្រុសម្នាក់ គេស្អាតណាស់ តែគួរឲ្យស្តាយគេក៏ជាតួថប់ដែរ » គ្រាន់តែ ផន និយាយចប់ភ្លាម ជុង គេក៏បានគាំងឡើងជ្រុះកែវស្រាចេញពីដៃរបស់គេភ្លាមៗ ព្រោះគេនឹកស្មានមិនដល់ឡើយថាមិត្តរបស់គេទៅចាប់អារម្មណ៍មនុស្សដែលជាតួថប់បែបនេះ ហើយនេះក៏ជាលើកទីមួយរបស់គេផងដែរ ដែលបានឮថា ផន គេទៅចាប់អារម្មណ៍មនុស្សខុសបែបនេះ។
« ខូចឈ្មោះឯងអស់ហើយមិត្ត យើងមានអារម្មណ៍ថាពេលនេះយើងចង់សើច តែយើងសើចអត់ចេញទេ!! » ជុង គេបាននិយាយទៅទាំងមុខស្មើរទៅកាន់ ផន តែម្តងព្រោះតែគេខ្លាចមានរឿងធំដល់គ្រួសាររបស់ ជេម ដែលពួកគេបានធ្វើឲ្យ ជេម ទៅណាដោយគ្មានមូលហេតុបែបនេះ។ គេខ្លាចថា ជេម ត្រូវបាននរណាម្នាក់បានចាប់ខ្លួន ហើយធ្វើឲ្យគ្រួសាររបស់ ជេម មានភាពវឹកវរ ។ ដោយសារតែគ្រួសាររបស់ ជេម មិនមែនជាគ្រួសារធម្មតាឡើយ តែងតែមាននរណាម្នាក់តាមឆ្លៀតឱកាសក្នុងការសម្លាប់អ្នកស្នងមរតកជានិច្ច។
« កុំបារម្ភអី!!មនុស្សដូចជា ជេម គេមិនល្ងង់នោះទេ។ » ផន បានបានជាគេហ៊ាននិយាយបែបនេះប្រាប់ទៅកាន់ ជុង ព្រោះតែគេដឹងច្បាស់ណាស់ថា ជេម គេមិនធ្វេសប្រហែសឡើយ មិនថារឿងអ្វីឡើយ ជេម គេតែងតែយកចិត្តទុកដាក់ជានិច្ច ទោះបីជាពេលគេឡើងគ្រែជាមួយនរណាក៏ដោយ។ មនុស្ស ជេម គេមានគំនិតក្នុងការគិតខ្ពស់ខ្លាំងណាស់ នរណាក៏មិនអាចធ្វើឲ្យគេចាញ់ងាយៗផងដែរ ប៉ុន្តែ ផន គេអាចថាបានរឿងជាមួយនិង ហ្វត នេះមួយគឺ ជេម គេល្ងង់ខ្លាំងណាស់ ដោយសារតែគំនុំបាំងមុខធ្វើឲ្យ ជេម គេគិតមិនដល់បានត្រឹមតែស្អប់តែម៉្យាង។
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...