Part29

1.4K 108 14
                                    

បន្ទាប់ពីបានពិភាក្សាជាមួយនិង ផន ហើយជេមគេក៏មានបញ្ហាជាមួយនិងសុខភាពរបស់គេទើបធ្វើឲ្យគេមិនបានគេងបន្ត ជំនួសដោយគេបានសម្អាតខ្លួននិងប្តូរខោអាវដើម្បីទៅស្វែងរក ហ្វត តាមអាស័យដ្ឋានដែល ផន បានផ្ញើរឲ្យគេផងដែរ។

    ទីង-ដង់~
   សម្លេងកន្តឹងទ្វាផ្ទះបានបន្លឺឡើងស្របពេលជាមួុយនិងរាងក្រាស់ដែលកំពុងតែឈររង់ចាំនៅខាងមុខជាមួយនិងទឹកមុខស្រគោតស្រគុំដែលបណ្តាលមកពីកាលយប់មិញគេមិនបានគេងឡើងពេញមួយយប់ព្រោះតែខួរក្បាកពោរពេញទៅដោយរឿងដែលគេត្រូវដោះស្រាយ។

ដៃតូចៗបានបើកទ្វារបងដោយគិតថាមាននរណាម្នាក់កំពុងតែចាំខ្លួន ប៉ុន្តែគួរឲ្យស្តាយ គ្រាន់តែ ភូវីន គេបានឃើញវត្តមានរបស់ ជេម ភ្លាមគេក៏ត្មឹងសម្លឹងមើលមុខមនុស្សដែលឈរនៅចំពោះមុខខ្លួននេះសឹងមិនស្គាល់ ព្រោះសភាពកាលពីមុននិងពេលនេះវាខុសគ្នាឆ្ងាយដែលគេមើលស្ទើរតែមិនចំណាំថាមនុស្សដែលនៅចំពោះមុខខ្លួនមួយនេះគឺជាអ្នកណា។

   « ហ្វត នៅទីនេះដែរទេ? » ជេម គេបានសួរទៅកាន់ ភូវីន ដែលកំពុងតែភ្លឹកសម្លឹងមុខរបស់គេមិនដាក់ភ្នែក។ ចំណែក ភូវីន ក្រោងពីឮសម្តីរបស់ ជេម ហើយគេក៏បានងាកមុខមកចាប់អារម្មណ៍និងសម្តីទាំងអស់នេះវិញម្តង។

   « នេះនៅមានមុខមកទៀតមែនទេ? » ភូវីន គេបានអោបដៃចូលគ្នានិងសម្លឹងបែបឌឺដងទៅកាន់ ជេម ហើយគេពេលនេះក៏ស្ទើរតែហក់ទៅច្របាច់ករជេមឲ្យស្លាប់នៅចំពោះមុខគេទៅតាមអារម្មណ៍របស់គេតែម្តង ព្រោះមនុស្សនេះគេស្អប់ ស្អប់ដល់ឆ្អឹងមិនថាស្រមោល ខ្លិនឬខ្យល់ដែលកំពុងប្រើសម្រាប់ដកដង្ហើមក៏គេមិនចង់ដកជាមួយដែរ។

   « ហ្វតនៅដែរទេ? » ជេម គេសួររកតែ ហ្វត តែប៉ុណ្ណោះ ព្រោះតែមនុស្សដែលគេចង់ជួបពេលនេះគឺជា ហ្វត មិនមែនជាបុរសដែលស្ថិតនៅចំពោះមុខខ្លួនគេនោះទេ គេមិនត្រូវការនិយាយជាមួយអ្នកដទៃក្រៅពី ហ្វត នោះទេ។

   ភូវីន វិញគេពិតជាឈឺក្បាលនិងស្កិញចរិករបស់ ជេម ខ្លាំងណាស់ ហើយក៏ឆ្ងល់ថាគេមិនខ្មាស់ខ្លួនឯងទេមែនទេដែលបានធ្វើរឿងដ៏គួរឲ្យអាម៉ាសក្មេងប្រុសម្នាក់ដែលមិនដឹងខ្យល់អីហើយក៏មករកគេវិញបែបនេះ? គិតថាវាសមទំនងណាស់មែនទេ ដែរបានបំផ្លាញទឹកចិត្តរបស់គេហើយក៏សំអាងទៅលើពាក្យសុំទោសដើម្បីបញ្ចប់បញ្ហា។

សម្អប់ស្នេហ៍ - ចប់Where stories live. Discover now