បន្ទាប់ពីរឿងទាំងត្រូវបានបញ្ចប់ ហ្វត គេក៏បានព្យាយាមសម្អាតខ្លួនរបស់គេជាមួយនិង ជេម ហើយក្រោយពីនោះគេក៏បាននាំ ជេម ទៅគ្រែគេងផងដែរ។ ខណៈពេលដែល ហ្វត បានដាក់ ជេម នៅលើគ្រែនោះ ជេម ក៏បានទាញដៃរបស់ ហ្វត យ៉ាងខ្លាំង។ ហ្វត គេក៏បានដួលទៅពីលើរាងក្រាស់ ហើយក៏ត្រូវបានដៃក្រាស់ម៊ាំអោបគេជាប់មិនឲ្យរើចាកចេញទៅណាបានឡើយ។ រយៈពេលពេញមួយយប់ ជេម គេបានគេងអោប ហ្វត មិនព្រមដោះលែងនោះទេ។
ថ្ងៃថ្មីបានឈានចូលមកដល់ ពន្លឺព្រះអាទិត្យបានរះឡើងចាំងចូលទៅខាងក្នុងតាមរយៈវាំងនន ដែលបានធ្វើឲ្យមនុស្សដែលកំពុងតែគេងយ៉ាងស្គប់ស្គល់ត្រូវភ្ញាក់ដឹងខ្លួនជាមួយនិងពន្លឺទាំងនោះ។ នៅពេលដែលគេបានបើកភ្នែកមក គេបានងើបអងង្គុយនិងបានយកដៃតូចៗដ៏ស្រស់ស្អាតរបស់គេយកទៅញីភ្នែកតិចៗ បន្ទាប់ពីចាប់អារម្មណ៍ជាមួយនិងបរិវេនបន្ទប់នៅពេលព្រឹកហើយ ហ្វត គេក៏ប្រញាប់ងើបដើម្បីចាកចេញពីបន្ទប់នេះ ប៉ុន្តែនៅពេលដែលជើងរបស់គេបានដាក់ចុងពីលើពូកភ្លាម គេក៏បានក្រឡេកឃើញអាហារពេលព្រឹកជាមួយនិងក្រដាស់noteមួយនៅលើតុក្បាលគ្រែផងដែរ។ ភ្លាមៗ ហ្វត គេក៏បានខិតទៅក្បែរនិងបានលើកក្រដាស់នោះយកមកអានជាមួយនិងស្នាមញញឹមដែលសប្បាយចិត្តខុសពីធម្មតា។
( កុំភ្លេចញ៊ាំអាហារពេលព្រឹក!! នៅពេលដែលញ៊ាំរួចហើយរៀបចំខ្លួនទៅសាលាចុះ យ៉ារ៉ាត់ គេចាំនៅខាងក្រៅផ្ទះ!! )note
គ្រាន់តែក្រដាស់មួយសន្លឹកនេះបានធ្វើឲ្យ ហ្វត មានស្នាមញញឹមនៅលើផ្ទៃមុខជាប់មិនបានបាត់បង់ទៅណានោះទេ គេបានញញឹមចេញមកយ៉ាងស្រស់ស្អាតជាមួយនិងអារម្មណ៍ដែលរំភើបខុសពីការរំពឹងទុកដែលគេស្ទើរតែនឹកស្មានមិនដល់ទៅហើយ។
« ខ្ញុំដេកភ័យស្មានតែបងក្រោកមក ស្តីឲ្យខ្ញុំទៀតទៅហើយ!! »
នៅស្របពេលដែលនិយាយនោះ ហ្វត ក៏បានយកអាហារពេលព្រឹកទាំងនោះមកញ៊ាំជាមួយនិងស្នាមញញឹមរបស់គេផងដែរ បន្ទាប់មកទើបគេរៀបចំខ្លួនទៅសាលារៀនរបស់គេ។
+ក្រុមហ៊ុន
ក្រឡេកមកមើលការងារដ៏ស្មុគស្មាញរបស់ ជេម នៅឯក្រុមហ៊ុនវិញ នៅក្នុងពេលនេះគេមានផលវិបាកជាខ្លាំងក្នុងការដោះស្រាយប៉ុន្តែគេនៅតែព្យាយាមស្វែងរកវិធីដើម្បីដោះស្រាយវាម្តងបន្តិចម្តងបន្តិច ដោយសារតែគេមិនត្រូវការជំនួយពីឪពុករបស់គេនោះទេ។ កំឡុងពេលនេះ ជេម គឺកំពុងតែអង្គុយពីមុខកុំព្យូទ័ររបស់គេនិងមើលនៅរាល់បញ្ហារបស់ក្រុមហ៊ុន សុខៗស្រាប់តែមានឈាមស្រក់ចេញពីច្រមុះរបស់គេ ដែលសូម្បីតែខ្លួនគេគឺមិនបានចាប់អារម្មណ៍នោះទេ ប៉ុន្តែ ស្កាយ ដែលជាជំនួយការរបស់គេបានក្រឡេកឃើញនិងមានភាពស្លន់ស្លោជាខ្លាំង។
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...