Part32

1.5K 114 16
                                    

   ក្នុងបន្ទប់ដ៏តូចពេលនេះពោរពេញទៅដោយស្នាមញញឹមព្រោះតែពួកគេទាំងពីរបានត្រូវគ្នាវិញហើយ លើកនេះប្រាកដណាស់ថាគ្មានអ្នកណាអាចបំបែកបំបាក់គេបានឡើយព្រោះតែ មិនថាមានរឿងអ្វីក៏ពួកគេនិងនៅជាមួយគ្នារហូតតទៅគ្មានអ្នកណាអាចបំបែកពួកគេចេញគ្នាបាននោះទេ...លើកលែងតែមានម្ខាងត្រូវបាត់ខ្លួនទៅជារៀងរហូត!!

   « ហ្វតហ្វត...អាវនេះតូចខ្លាំងណាស់!! » ជេម បាននិយាយឡើងនៅពេលដែលគេកំពុងតែពាក់អាវរបស់ ហ្វត នៅខ្លួនរបស់គេ ហើយបានរអ៊ូងូវៗថាតូច ព្រោះតែវាតូចពិតមែនគេពាក់ចូលក៏ប៉ុន្តែវាតឹងរឹបខ្លួនរបស់គេតែម្តងទើបធ្វើឲ្យគេហៅទៅកាន់អ្នកដែលមាននាមជាមនុស្សជាទីស្រឡាញ់ទាំងធ្វើមុខជូរ បែបងក់ងរដាក់។

   « ចឹងបងអាចពាក់អាវរបស់ បងភូ បានទេ?! » ហ្វត បានលើកអាវរបស់ ភូវីន ឡើងនៅនិងដៃបង្ហាញឲ្យ ជេម បានឃើញ ហើយក៏មានអារម្មណ៍ថាមិនសូវជាពេញចិត្តនោះទេ ព្រោះខ្លួនមានអារម្មណ៍ថាច្រណែនជាមួយនិង ភូវីន នោះឯង។

« អត់ទេ!! បងពាក់អាវក្នុងរបស់បងក៏បានដែរ!! » ជេម គេនិយាយទាំងទម្លាក់សម្លេងក៏ដូចជាទឹកមុខដែលបានបង្ហាញមកយ៉ាងច្បាស់ថាខ្លួនគេកំពុងតែអន់ចិត្ត។

ហ្វត ដែលសម្លឹងទៅឃើញ ជេម បែបនេះគេក៏មានអារម្មណ៍អស់សំណើចផងដែរ ព្រោះស្ទើរតែនឹកស្មានមិនដល់ទៅហើយថាមនុស្សជាបងប្រុសរបស់គេបែរជាមានចរិកបែបនេះ វាមើលទៅគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់។

« នេះបងអន់ចិត្តហ៎?? » ហ្វត បានសួរទៅកាន់ ជេម ដោយសម្លេងស្រទន់យ៉ាងពិរោះដែលធ្វើឲ្យ ជេម ដែលមានអារម្មណ៍ថាប្រច័ណ្ឌបានងើបមើលម្ចាស់សម្លេងដ៏ស្រទន់ដែលកំពុងតែដើរមកក្បែរគេទាំងស្នាមញញឹម ហើយជេម គេក៏បានញញឹមវិញយ៉ាងស្រស់ព្រោះតែ ហ្វត និយាយស្រទន់ទាំងស្នាមញញឹមគឺពិតជាគួរឲ្យស្រឡាញ់ណាស់។

« អូនគួរឲ្យស្រឡាញ់ណាស់ ហ្វត!! » ជេម គេបាននិយាយឡើងនិងយកដៃខ្ទប់មុខរបស់គេដែលកំពុងតែអៀនដោយសារតែស្នាមញញឹមរបស់ ហ្វត។

ស្នាមញញឹមរបស់ ហ្វត នៅតែបន្តហើយក៏បានឱនទៅជិត ជេម ដែលកំពុងតែយកដៃខ្ទប់មុខរបស់ខ្លួន បន្ទាប់មក ហ្វត បានថើបលើថ្ងាសរបស់ ជេម ថើរៗនិងបានបន្ថែមសម្តីទៀតថា៖

សម្អប់ស្នេហ៍ - ចប់Where stories live. Discover now