រយៈពេល២ខែបានកន្លងផុតទៅ...ពេលនេះអ្វីៗដែលនៅខាងនោះវាបានគ្រាន់បើជាងមុនហើយ ជីវិតរបស់គេគឺស្រស់បំព្រងរស់នៅនិងរីករាយជាមួយនិងទឹកសមុទ្រ ប៉ុន្តែស្នាមញញឹមរបស់គេក៏មិនដែលត្រឡប់មកវិញឡើយ គឺតាំងតែពីថ្ងៃដែលគេបានចាកចេញមកនោះប្រៀបដូចជាគេបានលុបស្នាមញញឹមរបស់ខ្លួនឯងចោលយ៉ាងអញ្ជឹងពេលដែលគេសម្រាច់ចិត្តថាបំភ្លេចបុរសម្នាក់នោះគេក៏បានលុបអ្វីៗគ្រប់យ៉ាងដែលជាខ្លួនគេពីមុនចោលហើយបានក្លាយជាមនុស្សម្នាក់ផ្សេងទៀត បើទោះបីជាគេនៅបំភ្លេចបុរសម្នាក់នោះបានទាំងស្រុងក៏ពិតមែនប៉ុន្តែគេក៏គ្រាន់បើជាងពេលមុន ព្រោះតែគេអាចលុបបំបាត់នៅការចងចាំល្អៗនិងមានន័យដែលមានជាមួយគ្នាបន្សល់ទុកត្រឹមតែការចងចាំមិនល្អដែលបុរសម្នាក់នោះបានធ្វើមកលើខ្លួនគេ។
តែបើយើងនិយាយពី ជេម វិញគេមិនបានល្អប្រសើរនោះទេ សូម្បីតែមនុស្សដែលធ្លាប់តែនិយាយបានខ្លះក៏ប្រែជាខ្សោះអស់ពីខ្លួនរលីងមិនសូម្បីតែហាស្តីអ្វីសោះ ហើយគេក៏បានចេញពីបន្ទប់ដែលពោរពេញទៅដោយផ្សែងបារីទាំងនោះផងដែរ គេបានមកបន្តធ្វើការនៅខ្លឹបរបស់គេជាធម្មតា គ្រាន់តែគេបានខុសស្រឡះពីកាលពីមុន គេអាក្រក់ជាងមុនគុណនិង២ ហើយបើនិយាយពីរូបរាងរបស់គេក៏មិនល្អស្រស់ដូចកាលពីមុនទាំងស្រុងដែរ ពុកមាត់របស់គេដុះមកប្រហែល៣ថ្ងៃម្តងទើបគេកោរចេញ។ មុនពេលដែលគេបានធូរដល់កម្រិតនេះគេបានឆ្លងកាត់រឿងច្រើនណាស់ហើយរឿងទាំងនោះគឺសុទ្ធតឬជារឿងដសក់សម្ពាធមកកាន់គេជាពិសេសនោះគឺរឿងនៅក្នុងគ្រួសាររបស់គេ ទាំងការងារថ្មីនិងអ្នកជាគ្រួសារគឺសុទ្ធតែដាក់សម្ពាធមកកាន់គេ។
ហើយនៅក្នុងពេលនេះផងដែរវត្តមានរបស់លោកកាន់ក៏បានង្រឡប់មកពីបរទេសវិញដើម្បីមកមើលការងារនៅក្នុងប្រទេសដែលសំខាន់នៅក្នុងមុខជំនួញរបស់គាត់ គោលបំណងដែលគាត់មកទីនេះមិនផ្តោតទៅលើការងារទាំងស្រុងនោះទេ ប៉ុន្តែគាត់មកទីនេះក៏ដើម្បីតែសួរសុខទុកកូនចិញ្ចឹមជាទីស្រឡាញ់របស់គាត់ផងដែរ គាត់មិនដែលនឹកនាឃើញដល់វត្តមានកូនប្រុសបង្កើតរបស់គាត់បន្តិចណាសោះឡើយ។
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...