Part19

1.6K 119 11
                                    

   កាយតូចដែលបានរត់ចេញមកខាងក្រៅជាមួយនិងទឹកភ្នែកយ៉ាងជោគជាំពេញផ្ទៃមុខបានទាញទ្វាបិទយ៉ាងខ្លាំងតាមអារម្មណ៍ដែលមិនបានប្រយ័ត្ន។ នៅក្នុងពេលនេះគេខ្សោះអស់ពីខ្លួនហើយ ដៃជើងស្ទើរតែលើកមិនរួច ខ្លួនក៏បានដួលអង្គុយម្តងបន្តិចទៅលើឥដ្ឋ ដែលមានមនុស្សបីនាក់កំពុងតែឈរមើលដោយភាពនឹកស្មានមិនដល់។ ខ្លួនតូចដែលកំពុងតែញ័រ គ្រាន់តែបានធ្លាក់ខ្លួនដល់ដីភ្លាមក៏ត្រូវបាន ផន និង យ៉ារ៉ាត់ ស្ទុះទៅត្រកងនិងសួរនាំ ហើយកែវភ្នែកកម្លោះសង្ហាទាំងពីរបានសម្លឹងទៅរាងតូចជាមួយនិងអារម្មណ៍អាណិតអាសូរ។

« អ្នកប្រុសតូច...ម៉េចក៏អ្នកប្រុសយំដល់ថ្នាក់នេះ? » យ៉ារ៉ាត់ បានសួរទៅកាន់ ហ្វត នៅពេលដែលគេបានអង្គុយចុះក្បែរខ្លួនរបស់ ហ្វត ភ្ជាប់ជាមួយនិងទឹកមុខភិតភ័យ។

« នេះអាជេម ធ្វើអីទៅលើឯងខ្លះទៅ? » ផន បានចោទជាសំណួរទៅកាន់ ហ្វត ជាមួយនិងអារម្មណ៍មិនល្អ ហើយកែវភ្នែករបស់គេបានសម្លឹងមើលទៅកាន់ ហ្វត មិនដាក់នោះឡើយ គេបានឃើញស្នាមក្រហមដែលនៅនិងដៃរបស់ ហ្វត ដែលបង្ករឡើងឲ្យ ផន គេនៅមិនស្ងៀមនោះទេ។

ហ្វត គិតតែពីអង្គុយយំគេមិនបានខ្វល់ជាមួយនិងសំណួររបស់មនុស្សទាំងពីរអ្នកដែលកំពុងតែបារម្ភពីខ្លួនគេនោះទេ ខ្លួនតូចញ័រយ៉ាងខ្លាំង ទឹកភ្នែកស្រក់ចុះមកឥតឈប់ឈរ នឹកគិតពីរឿងដែលបានកើតឡើងមុននេះ ដែលធ្វើឲ្យសម្លេងយំរបស់គេក៏កាន់តែខ្លាំង។ អ្នកដែលបានសួរនាំមិនអាចធ្វើអ្វីបានក្រៅពីទ្រាំមើលរាងល្អិតដែលកំពុងតែយំជាមួយនិងអារម្មណ៍ដែលអាណិតស្ទើរតែមិនអាចទ្រាំមើលបាន។

   ផន គេពិបាកមើលនិងភ្នែករបស់គេខ្លាំងពេក ព្រោះតែរាងល្អិតដែលនៅចំពោះមុខគេពេលនេះ ដៃញ័រអោបជង្គង់ ហើយទឹកភ្នែកស្រស់មកជាបន្តបន្ទាប់គ្មានអ្វីអាចបញ្ឈប់បាន ដោយសារតែធ្វើអ្វីក៏មិនកើត ផន គេបានក្តាប់ដៃរបស់គេចូលគ្នាទ្រាំមើលដើម្បីម្ចាស់ខ្លួនយំអស់ចិត្ត។

« ហ្វត!!ទៅវិញដែលទេ ចាំបងជូនឯងទៅ!! » ផន បានសួរនាំទៅកាន់ ហ្វត ព្រោះតែគេមិនចង់ឲ្យ ហ្វត ត្រូវមកយំលំបាកនៅទីនេះនោះទេ គេរិតតែមិនអាចនិងទ្រាំមើលរាងតូចយំដល់ថ្នាក់ញ័រខ្លួនបែបនេះទៅទៀត។

សម្អប់ស្នេហ៍ - ចប់Where stories live. Discover now