ពេលវេលាចេះតែដើរទៅមុខ ឡានទំនើបដែលត្រូវបានប្រើប្រាស់ដោយកម្លោះសង្ហា ដែលបានបើកបរក្នុងល្បឿនយ៉ាងលឿនពេលនេះគេបានបើកមកដល់ផ្ទះចំណាស់មួយកន្លែង ដែលមើលទៅកន្លែងនេះហាក់ដូចជាគ្មានអ្នកណាធ្លាប់បាននៅពីមុនមកនោះទេ។
រាងក្រាស់គេបានចុះពីលើឡានទៅឈរសម្លឹងបៅខាងមុខផ្ទះដោយចិត្តទុកដាក់ ហើយផ្ទះមួយនេះគឺជាផ្ទះដែលគេបានទិញទុកសម្រាប់លំហែរកាយម្តងកាល ប៉ុន្តែតាំងពីគេបានទិញមក គេមិនដែលសូវបានមកនោះទេ ភាគច្រើនគេតែងតែនៅក្រុមហ៊ុនព្រោះតែការងារច្រើន មិនចេះចប់មិនចេះហើយ។ ណាមួយផ្ទះមួយនេះគឺតូចខ្លាំងពេកមិនអាចឲ្យគេយកឯកសារការងារមកទុកធ្វើនៅទីនេះបានឡើយ ផ្ទះមួយនេះសមល្មមសម្រាប់តែមនុស្សម្នាក់ឬក៏ពីរនាក់ប៉ុណ្ណោះ។
ក្រោយពី ជេម គេបានឈរនៅពីមុខផ្ទះនេះមួយសន្ធុះគេមិនបានឃើញថា ហ្វត បានចុះពីលើឡានដូច្នេះហើយទើបគេបានដើរទៅបើកទ្វាឡានដើម្បីមើលតែម្តងថាតើហេតុអ្វីបានជា ហ្វត មិនចុះនៅពេលដែលមកដល់បែបនេះ។ ក្រោយពីបានឃើញហើយថា ហ្វត បានគេលក់ ជេម ក៏គេមិនបានខ្វល់ច្រើនដែរគេក៏បាននិយាយថា៖
« ឯងចង់ឲ្យយើងអញ្ជើងឯងចុះមែនទេ? » ជេម គេបានសួរទៅកាន់ ហ្វត ដែលកំពុងតែបិទភ្នែកគេងដោយភាពអស់កម្លាំងក្នុងខ្លួន ប៉ុន្តែ ជេម គេមិនបានខ្វល់ឡើយថាក្មេងប្រុសដែលនៅចំពោះមុខគេកំពុងតែគេង។
ជេម គេបានសម្លឹងឃើញដបទឹកដែលស្ថិតនៅខាងក្នុងឡាន គេក៏ញញឹមចុងមាត់បន្តិចបន្ទាប់មកគេក៏បានឈោងដៃទៅយកដបទឹកនោះមកកាន់ ហើយបានមូលនិងចាក់ទៅលើមុខរបស់ ហ្វត ដែលកំពុងតែគេងនោះដោយភ្ជាប់ជាមួយសម្តីថា៖
« យើងមិនមែនប្រើឲ្យឯងមកដេកក្នុងឡានយើងបែបនេះទេ!! » ជេម គេបាននិយាយខ្លាំងៗទៅកាន់ ហ្វត ដែលកំពុងតឈឈ្លក់ដោយសារតែត្រូវបានទឹកស្រោចលើផ្ទៃមុខដើម្បីឲ្យភ្ញាក់ពីគេង។ ទោះបីជាការដាស់ធម្មតាវាងាយស្រួលជាងនេះក៏ពិតមែនក៏ប៉ុន្តែគេមិនចង់ឲ្យ ហ្វត រស់នៅដោយភាពងាយស្រួលនោះទេ។
ហ្វត គេបានភ្ញាក់ឡើងភ្លាមៗជាមួយនិងទឹកមុខភ័យខ្លាច ហើយគេមុននេះក៏ភ័យមិនស្ទើរដែរនៅពេលដែលត្រូវបាន ជេម ចាក់ទឹកដាក់ផ្ទៃមុខរបស់គេបែបនោះ។ ហើយបើយើងសម្លឹងទៅមើលលើផ្ទៃមុខរបស់ ហ្វត វិញគឺយើងបានឃើញថាមុខរបស់គេពោរពេញទៅដោយស្នាមម្រាមដៃរបស់ ជេម ដែលបានច្រមាច់ថ្ពាល់របស់គេមុននេះ វានៅក្រហមជាប់ថ្ពាល់របស់ ហ្វត នៅឡើយទេ។
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...