Part24

1.5K 108 12
                                    

   ជំហ៊ានរត់យ៉ាងលឿនរបស់ ផន កំពុងតែរត់សម្តៅទៅខាងក្នុងខ្លឹប ក៏ប៉ុន្តែគេក៏បានក្រឡេកភ្នែកឃើញនរណាម្នាក់ ដែលកំពុងតែបី ហ្វត រៀបដើរទៅរកកន្លែងចំណត ទើបធ្វើឲ្យគេរត់បកក្រោយត្រឡប់ទៅតាមមនុស្សម្នាក់នោះវិញ។ កែវភ្នែកក្រឡេក្រឡង់របស់ ផន បានសម្លឹងមើលទៅកាន់មនុស្សដែលកំពុងតែបម្រុងនិងយក ហ្វត ដាក់ទៅខាងក្នុងឡានដោយមានកូនចៅកំពុងតែជួយ។ ពេលនោះដោយគិតថាខ្លួនគេទៅមិនទាន់ទើបគេបានស្រែកទៅទាំងមុខមើលសឹងមិនយល់ព្រោះតែគេប្រញាប់និងភ័យស្លន់ស្លោផងដែរនោះ។

   « អេ!! ឈប់សិន ពួកឯងចង់ធ្វើស្អីគេ!! » ផន គេបានស្រែកបណ្តើរនិងរត់ទៅបណ្តើរ ចំណែកឯអ្នកដែលបានឮសម្លេងនោះក៏បានឈប់និងក្រឡេកមើលទៅកាន់ ផន ដែលកំពុងតែរត់ខុសទំនង។

   « តើលោកចង់យ៉ាងម៉េច? » ភូវីន បានសួរទៅកាន់ ផន ដោយកែវភ្នែកសម្លក់សម្លឹងនិងប្រុងប្រយ័ត្ន ព្រោះតែខ្លាចថានិងមានបំណងមិនល្អមកលើខ្លួន ប៉ុន្តែគេក៏មានអារម្មណ៍ថាប្រហែលៗជាមួយនិងមុខមាត់របស់ ផន បន្តិចបន្តួចផងដែរ។

   « នេះឯងជាអ្នកយកក្មេងនេះពីអាជេមមែនទេ? ឆាប់ឲ្យគេមកខ្ញុំវិញ គេនៅក្មេងមិនដឹងអីទេ!! »

   « ខ្ញុំជាគ្រូរបស់គេ? មកជួយសិស្សពីគេធ្វើបាបហើយលោកគិតថាខ្ញុំជួញដូរមនុស្សមែនទេ? » ភូវីន បានថាឲ្យទៅកាន់ ផន ទាំងទឹកមុខក្រមេក្រម៉ូវព្រោះតែគេមិនពេញចិត្តឡើយនៅពេលដែលត្រូវបាម ផន និយាយមកកាន់ខ្លួនគេបែបនេះ។

   « យើងមិនជឿទេ!! បើកាលពីយើងជួបឯងនៅទីនេះដំបូងឯងក៏បាននាំក្មេងប្រុសទៅដេកជាមួយដែរ?? »

   « អ៎...តាមពិតជាអាមនុស្សល្ងីល្ងើរដែលមកឆាឆៅយើង ហើយត្រូវបានយើងទាត់ចំចំណុចសំខាន់កាលពីមុននោះតើ!! »

  ( សម្រាប់អ្នកដែលអត់ចាំសាច់រឿងកាលពីep3-4 ឈុតដែរ ជេម ផន និង ជុង ជុំគ្នាក្នុងខ្លឹប ហើយ ផន ក៏បានសុំចាកចេញទៅព្រោះឃើញអ្នកដែលគេចាប់អារម្មណ៍ម្នាក់នោះគឺ ភូវីន។ គ្រាន់តែអេដមីនអត់បានសរសេរចូល។ )

   « អឺបើចាំហើយ ឆាប់ឲ្យក្មេងប្រុសនោះមកយើងវិញ!!គេជាបងប្អូនរបស់យើង!! » ពាក្យថាបងប្អូនដែលបានចេញពីមាត់របស់ ផន បានធ្វើឲ្យ ភូវីន ក្តាប់ដៃរបស់ខ្លួនឯងជាប់និងមើលទៅកាន់ ផន ដោយមិននិយាយអ្វីទាំងអស់ ព្រោះតែពេលនេះគេកំពុងតែខឹងជាមួយនិងមនុស្សម្នាក់ដែលជាបងប្រុសរបស់ ហ្វត ដែលបានធ្វើបែបនេះដាក់ ហ្វត សូម្បីតែមុនពេលដែល ហ្វត សន្លប់ក៏ដង្ហើយហៅឈ្មោះបងប្រុសរបស់ខ្លួនប៉ុន្តែគេបែរជាអ្នកយកប្អូនមកទុកកន្លែងបែបនេះ!!

សម្អប់ស្នេហ៍ - ចប់Where stories live. Discover now