ដំណើរចូលទៅខាងក្នុងវិមានដែលមានអ្នកបម្រើអមសងខាងនិងបានប្រើក្រសែរភ្នែកសម្លឹងមើលដោយចម្លែកចិត្ត។ ក្រសែភ្នែកទាំងនោះធ្វើឲ្យ ហ្វត គេមានអារម្មណ៍មិនស្រួលសោះឡើយទើបគេបានឱនមុខចូលទៅផ្អឹបនិងដើមទ្រូងធំទូលាយរាងក្រាស់ហើយក៏ខ្ញាំសាច់ដើមដៃរាងក្រាស់ដែលកំពុងតែបីខ្លួនជាប់។ អ្នកបម្រើនៅខាងក្នុងពួកគេក៏នៅតែសម្លឹងមើលកាលណាបើឃើញថាអ្នកប្រុសរបស់ខ្លួនទាំងពីរបែរជាត្រូវរូវគ្នាខ្លាំងដល់ថ្នាក់នេះ? រឿងនេះវារឿងដ៏ភ្ញាក់ផ្អើលបំផុតទៅហើយនៅក្នុងវិមានមួយនេះ តើអ្នកណាដែលមិនដឹងទៅថា ជេម គេស្អប់ ហ្វត ខ្លាំងប៉ុណ្ណា? ប៉ុន្តែហេតុអីក្រោយពីបាត់ខ្លួនមួយរយៈមកក៏ប្រែជាត្រូវរូវគ្នាខ្លាំងដល់ថ្នាក់នេះ!!?
« នេះអូនអៀនមែនទេ? » ជេម បានសួរទៅកាន់រាងតូចនៅពេលដែលគេបានឃើញ ហ្វត យកមុខមកផ្អឹបនិងខ្លួនទាំងប្រញាប់ប្រញាល់ ហើយគេក៏មិនបានដឹងនោះឡើយថា ហ្វត គេមិនចូលចិត្តឲ្យមានក្រសែរភ្នែកដទៃសម្លឹងមកគេមិនឈប់ឈរបែបនេះនោះទេ។
« ទេ...អូនគ្រាន់តែមិនចូលចិត្តការសម្លឹងរបស់ពួកគេ!! » គ្រាន់តែសម្តីរបស់ ហ្វត បាននិយាយចេញទៅភ្លាម ធ្វើឲ្យ ជេម មិនបានចាំយូរនោះទេក៏ចាប់ផ្តើមសម្លក់សម្លឹងទៅកាន់អ្នកបម្រើដើម្បីឲ្យពួកគេទម្លាក់ក្រសែរភ្នែករបស់ពួកគេចុះ ក៏ពិតមែន ជេម សម្កឹងតែបន្តិចអ្នកបម្រើទាំងអស់ក៏ទម្លាក់ភ្នែករបស់ពួកគេចុះមិនហ៊ានសម្លឹងចំបន្តទៀតឡើយ។
« ហឹម...ជុប៎!! ក្រអូបខ្លាំងណាស់ » ជេម បានឱនទៅថើបក្បាលរបស់ ហ្វត ថ្នមៗមុនពេលដែលគេបន្តឡើងទៅខាងលើជាមួយនិង ហ្វត ។ ស្នាមថើបដ៏ទន់ភ្លន់មួយនេះបានធ្វើឲ្យមុខរបស់ ហ្វត ឡើងពណ៌ក្រហមដោយសារតែបានអៀនជាមួយ ជេម បន្តិចបន្តួច។ តែកុំមើលពពួកអ្នកបម្រើឲ្យសោះ ភ្នែកសម្លក់សម្លឹងជាថ្មីម្តងទៀត ហើយក៏មានអ្នកបម្រើមួយចំនួនចំហរមាត់និងបើកភ្នែកធំៗសឹងមិនជឿថា អ្នកប្រុសរបស់ខ្លួនថើបគ្នាបែបនេះ? ជាស្អីទៅ?សុបិន្តដ៏ឡប់របស់ពួកគេ? តលវាជាអ្វីឲប្រាកដ?ពួកគេគិតមិនយល់ឡើយ មនុស្សស្អប់គ្នាដូចជាស្អីមិនដឹង បែកគ្នាតែប៉ុន្មានក៏មកត្រូវគ្នាថ្នាក់នេះឬ?
YOU ARE READING
សម្អប់ស្នេហ៍ - ចប់
Fantasyស្នេហាមួយដែលផ្តើមចេញមកពីភាពស្អប់ ដោយបានវាយដំធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងពាក្យសម្តីជេរប្រមាថមាក់ងាយទៅកាន់ភាគីម្ខាងដោយមិនរអាខ្លាច ប៉ុន្តែយូរៗទៅភាពស្រស់ស្អាតនិងភាពទាក់ទាញក៏បានបន្ទាក់ចិត្តឲ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន!!! ប៉ុន្តែចុងបញ្ចប់...