Part07

1.8K 104 16
                                    

     នៅខាងក្នុងឡានដែលធ្វើដំណើរចាកចេញពីសាលាគឺមានភាពស្ងប់ស្ងាត់ជាខ្លាំងដោយសារតែ ហ្វត គេមិនហ៊ាននិយាយអ្វីនោះទេ សូម្បីតែកម្រើកក៏គេមិនហ៊ានកម្រើកផងដែរ នេះវាដោយសារតែកំហឹងរបស់ ជេម គឺខ្លាំងពេកហើយ រហូតដល់ថ្នាក់ពេលដែល ហ្វត គេបានមើលទៅដៃរបស់ ជេម ដែលគេប្រឹងទប់កំហឹងរបស់គេនោះឡើងដល់ដៃរបស់គេឡើងសរសៃទៅហើយ ជេម គេបានក្តាប់ចង្កូតឡានយ៉ាងខ្លាំងដើម្បីទប់អារម្មណ៍របស់គេ។

    ដោយមិនយូរប៉ុន្មាន ជេម គេក៏បានមកដល់ផ្ទះរបស់គេ គ្រាន់តែឡានបានឈប់ភ្លាម ជេម គេបានទាញ ហ្វត ចុះពីលើឡាននិងបានចាប់អូសដៃរបស់ ហ្វត ឲ្យចូលទៅក្នុងផ្ទះតាមគេផងដែរ។ នៅពេលដែល ហ្វត គេបានចូលមកដល់ខាងក្នុង គេមានអារម្មណ៍មិនល្អបាត់ទៅហើយ ព្រោះតែផ្ទះដែលគេខំរៀបចំយ៉ាងស្អាតបែរជារញ៉េរញ៉ៃបែបនេះ។

   « ឯងពូកែរត់គេចណាស់មែនទេ?? » ជេម បានប្រលែងដៃរបស់ ហ្វត ហើយក៏សួរខ្លាំងៗទៅកាន់ ហ្វត ដោយទឹកមុខកំណាច។ ពេលនេះ ជេម គេពិតជាខឹងខ្លាំងណាស់ គេចង់តែវាយមនុស្សដែលនៅចំពោះមុខគេនេះឲ្យស្លាប់នោះទេ ក៏ប៉ុន្តែរឿងបែបនេះវាដូចជាស្លាប់ងាយពេកហើយសម្រាប់គេ ទើបគេបានព្យាយាមទប់កំហឹងរបស់គេ។ បើមើលទៅ ហ្វត ដែលកំពុងតែឈរស្តាប់ ជេម វិញពេលនេះគេភ័យឡើងញ័រទៅហើយ ប៉ុន្តែគេធ្វើអ្វីមិនបានឡើយក្រៅពីឈរស្ងៀមសម្ងំឲ្យ ជេម ស្តីថាឲ្យគេនោះទេ។

    « នេះឯងគរឬថ្លង់បានជាមិនឆ្លើយនិងយើងហាស៎? » ជេម គេបានស្រែកយ៉ាងខ្លាំង រហូតដល់កររបស់គេចេញសរសៃមកផងដែល ពេលនេះគេទប់លែងជាប់ហើយ ដោយសារតែពេលដែលគេសួរទៅ ហ្វត ប៉ុន្តែ ហ្វត បែរជាមិនឆ្លើយនិងគេ វាពិតជាធ្វើឲ្យគេខឹងកាន់តែខ្លាំងឡើង ហើយនៅពេលដែលឃើញទឹកមុខស្រងោតស្រងាត់របស់ ហ្វត វាបានធ្វើឲ្យគេនឹកឃើញដល់ម្តាយរបស់ ហ្វត នៅពេលដែលបានមកនិយាយជាមួយគេនៅហេតុការណ៍ថ្ងៃនោះខ្លាំងណាស់។ ដោយសារតែខ្លាច ជេម ខ្លាំងពេលទើប ហ្វត គេបានព្យាយាមប្រមូកយកភាពក្លាហានរបស់គេនិងនិយាយសុំទៅកាន់ ជេម។

   « បងប្រុស...ខ្ញុំត្រូវទៅសាលា!!ខ្ញុំមិនអាចនៅតែជាមួយបងបានទេ!! » គ្រាន់តែសម្តីរបស់ ហ្វត បាននិយាយចេញមកវាធ្វើឲ្យ ជេម កាន់តែកម្រោលចូលតែម្តង។ គេបានយកដៃទៅច្របាច់ផ្ទៃមុខរបស់ ហ្វត ម្តងទៀតដោយកម្លាំងទាំងអស់របស់គេ នៅពេកដែលគេច្របាច់មុខរបស់ ហ្វត នោះគេក៏បាននិយាយផងដែរថា៖

សម្អប់ស្នេហ៍ - ចប់Where stories live. Discover now