ភាគ4

5.3K 203 0
                                    


« ប៉ាប៉ា អូនចង់ចិញ្ចឹមសត្វនេះ !» រាងតូចបានហុចមែកឈើទៅអោយរាងក្រាស់ដែលឃើញហើយគឺកូនពស់ខៀវទើបស៊ូវីនក៍រហ័សទាញយកចេញដៃក្មេងតូចនិងក្រវែងទៅម្ខាង
« អា៎ ពូនវីន មនុស្សអាក្រក់ មិចក៍ចោលសត្វចិញ្ចឹមខ្ញុំចឹង !» រាងតូចបម្រុងរត់ទៅយកតែក៍ត្រូវរាងក្រាស់បីឡើង ឡើងនិងប្រើទឹកមុខមាំមើលមកធ្វើអោយក្មេងតូចរួញខ្លួន
« មើលមានត្រូវវាខាំឬអត់ !» កែវភ្នែកសំលឹងមើលដៃមានសាច់និងជើងតូចៗ គិតថាមិនមានអ្វី
« អ្នកប្រុសនោះជាពស់ខៀវ .. មិចក៍អ្នកប្រុសលេងវា !» ស៊ូវីនផ្ទាល់ក៍ភ័យទោះដឹងថានោះជាកូនតូចតែក៍មិនប្រយ័ត្នមិនកើតទើបខ្លួនដើរទៅរកអ្នកថែសួនដែលនៅជិតនោះល្មមអោយមើលបាញ់ថ្នាំការពារអីចឹងទៅ
« ហ្ហើយ .. រពឹសណាស់កូនបើមានរឿងតើយ៉ាងមិចទៅ !» រាងក្រាស់មិនដែលប្រើពាក្យដាក់រាងតូចសូម្បីម្តងទើបបានពរនិងបង្វិលខ្លួនទៅខាងក្នុងវិញដោយឃើញថាស៊ូវីនកំពុងថាអោយអ្នកថែសួន
« អ្នកណាត្រូវរបួសអី ខ្ញុំមិនខ្វល់ ហាមតែអ្នកប្រុសតូច បើលោកឃើញគាត់មកលេងម្តងទៀតត្រូវតាមមើលអោយជាប់យល់ទេ ?» ស៊ូវីនថាអោយអ្នកថែសួនដែលមានអាយុច្រើនជាខ្លួនទើបការគោរពចាស់ទុំក៍មានខ្លះ .. ហើយគ្រប់គ្នាក៍ជឿស្តាប់ព្រោះក្មេងគឺក្មេងមិនដឹងអ្វីគ្រោះថ្នាក់ឬអត់ទេ
បន្ទប់អាហារ
បន្ទាប់ពីចាប់លាងដៃលាងជើងដែលប្រលាក់ហើយថេយ៍យ៉ុង និង គ្រប់គ្នាក៍ត្រូវទាំងចៅហ្វាយនិងកូនចៅហៅមកអប់រំពីការរពឹសរបស់ក្មេងតូចដែលជាហេតុថាអាចបង្កជាគ្រោះថ្នាក់បាន
« អ្នកប្រុសតូចនេះ ចង់អោយអ៊ុំធ្វើយ៉ាងមិចល្អ!» អ្នកជាមេដោះក៍ក្រវីក្បាលហួសចិត្តព្រោះ ថេយ៍យ៉ុងទាំងឆ្លាតនិងរពឹសមករួមគ្នាទោះគេមិននិយាយច្រើនតែថាអាចធ្វើអោយគ្រប់គ្នារវល់បាន
« ហឹក ប៉ាប៉ា ខឹងអូន .. ហ្អាហ្អា !» និយាយមិនទាន់ចប់ផងសម្លេងយំដែលជានិមិត្តសញ្ញាយកតែចិត្តខ្លួនក៍ចាប់ផ្តើមសារជាថ្មី
« ឈប់ភ្លាម ប្រយ័ត្នប៉ាវៃណា .. នេះមិនមែនជាពេលកូនលេងសើចទេ វាគ្រោះថ្នាក់នេះត្រឹមកូនពស់ខៀវចុះបើធំជាងនិងនោះ !?» ជុងហ្គុកគម្រាមថេយ៍យ៉ុងដោយភាពមុឺងម៉ាត់ព្រោះមិនចង់តាមទំនើងចិត្តទាំងទ្រាំមិនបានសឹងតែចូលអោបលួងលោម
« ប៉ា ! ហឹក អូនសុំទោស ហឹក » រាងតូចលូកដៃទៅអោបករអ្នកកំលោះយំរឌឺនរឌកធ្វើអោយបេះដូងមាំទៅជាទន់លូកដៃមកអង្អែលលួងលោមវិញនៅទីបំផុត

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now