ភាគ30

5.3K 191 2
                                    




ថេយ៍យ៉ុងសឹងបាត់បង់សតិពេលដែលត្រូវត្រួតពិនិត្យរាងកាយយ៉ាងលម្អិត រាងតូចទាំងឈឺចាប់និងសឹងទទួលយកមិនបានដែលមិនមែនត្រឹមរាងកាយដែលចុះទន់ខ្សោយតែសភាពផ្លូវចិត្តទៅវិញទេដែលវា ដូចអំបែងកែវចរណៃបែកខ្ទេចខ្ទីទៅហើយ ! គេនៅតែចាំថា ពេទ្យបាននិយាយប្រាប់ថាកូនគេមានសុខភាពល្អ និងត្រូវថែរក្សាខ្លួន តែមិនបានប៉ុន្មានម៉ោងផង .. បេះដូងតូចដូចត្រូវបិសាចកំណាចចាប់ច្របាច់អោយខូចខ្ទិចខ្ទី ក្តីសង្ឃឹមថាចំណងស្នេហ៍ពីមនុស្សដែលគេធ្លាប់ស្រលាញ់ និងជាគ្រិះក្នុងការរស់នៅ តាំងចិត្តថានិងថែរក្សានិងផ្តល់ក្តីស្រលាញ់គ្រប់យ៉ាងទោះអ្នកផ្តល់កំណើតមិនដឹងថាជាសាច់ឈាមគេដោយ តែពេលសល់ភាពទទេរស្អាត ការ រសាប់រសល់មីងមាំង ឈឺចាប់ ភាពទន់ខ្សោយចូលមកគ្របដណ្តប់សារជាថ្មី សឹងទទួលយកមិនបាន , ជុងហ្គុកបានប្តូរឈុតតាមដែលស៊ូវីនយកមកអោយនិងទៅជួបដុកទ័រ បន្ទាប់មកក៍ចូលមកកាន់គ្រែរបស់រាងតូចដែលកំពុងមើលទៅពិដានមិនឈប់

« ថេយ៍យ៉ុង យ៉ាងមិចហើយ ? ឈឺទេ ?» តែចម្លើយដែលបានគឺការស្រែកយំកាន់តែខ្លាំងនិងអណ្តឺតអណ្តក

« ថេយ៍យ៉ុង កើតអី ? ឈឺត្រង់ណា? » រាងក្រាស់ស្ទុះទៅអោបរាងតូចដែលយំឡើងញ័រអស់ទាំងខ្លួនអោបជាប់នៅនិងដើមទ្រូងទូលាយខ្លាចថា រាងតូចនេះអាចធ្វើអ្វីដែលមិនគួរម្តងទៀត តែអ្វីដែលគេស្មានមិនដល់គឺអ្នកជំងឺបែរជារុញគេចេញយ៉ាងខ្លាំងតាមដោយការអង្គុយអោបខ្លួនឯងយំដោយគ្មានសំលេងទាល់តែសោះ

« កុំយកកូនខ្ញុំចេញពីខ្ញុំ .. អ្នកណាក៍បានជួយកូនខ្ញុំផង... កូនខ្ញុំ !»

« គេកើតអីគ្រូពេទ្យ !» ជុងហ្គុកមីងមាំងនិងរឿងដែលបានឃើញនិងមិនហ៊ានទៅជិតអ្នកដែលគិតតែរវើរវាយ

« សូមលោកមកតាមខ្ញុំបន្តិច !» ដុកទ័រនិយាយហើយក៍ដើរទៅក្រៅទាំងមានជុងហ្គុកទៅតាម

« អឺ អ្នកជំងឺ មានរាងកាយទន់ខ្សោយ ហើយសភាពផ្លូវចិត្តក៍កាន់តែធ្ងន់ធ្ងរ .. គាត់អាចនិងបាត់ស្មារតីផងក៍ថាបាន !» សម្តីគ្រប់ម៉ាត់របស់ ដុកទ័រសឹងធ្វើអោយជុងហ្គុកអស់ជំហរ .. គេមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងរលាយតាមថេយ៍យ៉ុង ទៅហើយ

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now