ភាគ32

4.3K 183 0
                                    

« នេះ កូនខ្ញុំមែនទេ ជុងហ្គុក?» ជាលើកដំបូងដែលបានឃើញកូនទឹកភ្នែករបស់ម្តាយហូរស្រក់ចុះមក បម្រុងនិងទៅអោបតែកាយវិការភ័យខ្លាចធ្វើអោយនាងទច់ង៉ក់

« កុំខ្លាច.. នាងមិនធ្វើអីអូនទេ !» ជុងហ្គុកទាញរាងតូចមកក្នុងរង្វង់ដៃ ទោះគេមិននិយាយតែ រាងក្រាស់ដឹងច្បាស់ណាស់ថា ថេយ៍យ៉ុងប្រហែលជាភ័យជាមួយមនុស្សប្លែកមុខ ដូចកាលដែលវិនឌីមកធ្វើអោយមានរឿងរ៉ាវមិនចប់

« ជុងហ្គុក.. គេកើតអី !» លីអ៊ីនជូមើលទៅកូនប្រុសខ្លួនដែលដូចមនុស្សគ្មានជីវិតជីវ៉ា .. ហើយទាំងពាក្យហៅរបស់ ជុងហ្គុកទៀត

« គេមានឧបតិហេតុ .. សុខភាពក៍មិនល្អ ទើបបានជាបែបនេះ !» ជុងហ្គុកមិនហ៊ានប្រាប់ទេថាគ្រប់យ៉ាងមកពីគេ តែនារីនៅមុខមើលមកមិនដាក់ភ្នែក

« មើលទៅនាង សុខសប្បាយ .. ហើយមែនទេ ?» ជុងហ្គុកពិតជាខ្លាច ខ្លាចខ្លាំងថានារីពីមុខនិងមកយកអ្នកក្នុងរង្វហ់ដៃទៅ

« ចាស .. ហើយខ្ញុំក៍មក/ បើចឹងសុំនិយាយពេលក្រោយ .. សុំអោយថេយ៍យ៉ុងសម្រាកសិនណា៎ !» ជុងហ្គុកនិយាយកាត់ដោយនាងមិនអាចប្រកែកអ្វីឡើយ

« ចាស? តែថា ខ្ញុំមានការនិយាយជាមួយ ! » អ៊ីនជូ

« នាងទៅវិញសិនទៅ ..  ស៊ូវីន អញ្ញើញភ្ញៀវ !» ជុងហ្គុកប្រាប់ជាថ្មីហើយក៍លើកបីរាងតូចដែលបើកភ្នែកម៉ក់ៗ ដូចងឿងឆ្ងល់

« ចាំអោយមេដោះយកអាហារមកអោយក្នុងបន្ទប់.. អូន ប្រហែលហត់ .. បងក៍ហត់ដូចគ្នា !» ជុងហ្គុកបីរាងតូចនិងនិយាយពាក្យយ៉ាងផ្អែមល្ហែមដែលនារីវ័យប្រហែលនេះយល់ច្បាស់ណាស់ថាជាប្រយោគអ្វី

« នេះ ជុងហ្គុកនិង ថេយ៍យ៉ុង !?»

បន្ទប់Yizhan

បន្ទាប់ពីមកដល់បន្ទប់ជុងហ្គុកក៍បាននាំរាងតូចទៅងូតទឹកនិងស្លៀកពាក់ថ្មីអោយដូចដើម

( ស្រ្តីនោះជាអ្នកណា?) ថេយ៍យ៉ុង និយាយក្នុងចិត្តទោះជាគេចង់និយាយបែបណាក៍មិនអាចនិងហា៎មាត់ .. គេក៍មិនយល់តែអោយគេចង់និយាយ ការភ័យខ្លាចក៍រត់មករកដូចគ្នា

« ចង់ដឹងរឿងស្រី្តអំបាញ់មែនទេ ?» ជុងហ្គុកហាក់យល់ពីកែវភ្នែកនេះទើបសួរដោយសំលេងស្រទន់ទើបថេយ៍យ៉ុងជ្រើសជាង៉ក់ក្បាលជំនួស

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now