ភាគ 14

4.5K 293 0
                                    

ភូមិគ្រិះចន

ថេយ៍យ៉ុងបានត្រលប់មកវិញហើយក៍មិនគិតថានិងចាកចេញទៅណាទៀតតែបែរជាអង្គុយលើឯកសារពេទ្យនិងស្រាវជ្រាវបន្ថែមក៍ដូចមិត្តនិយាយ. គេជាប្រភេទបុរស មានកាយទន់ខ្សោយដូចនារីនិង អាចមានលក្ខណះពិសេសទៀត

« ហ្ហើយ .. នេះ យើងពិតជាចឹងមែន ? បើមែន ប៉ាប៉ានិងថាយ៉ាងមិច !» ថេយ៍យ៉ុងមិនដឹងគិតយ៉ាងមិចហើយនៅ អាការះ alpha ប្រឆាំងក្នុងខ្លួនទៀត .. តើវាមានអារម្មណ៍បែបមិច ?

តុក តុក

« ចូលបាន ទ្វារមិនបានបិទទេរ !» រាងតូចថាហើយក៍ឃើញអ្នកបើកទ្វារជារាងក្រាស់ ចូលមក

« មេដោះប្រាប់ថាកូនមិនស្រួលខ្លួនមែនទេ ? » ជុងហ្គុកមកដល់ផ្ទះភ្លាមក៍មេដោះប្រាប់ថាថេយ៍យ៉ុងមិនស្រួលខ្លួនទើបគេស្រូតឡើងមក

« អឺ.. អត់ទេប៉ាប៉ា គឺអូនទើបមកពីក្រៅហើយក៍មិនទាន់ទម្លាប់និងអាកាសធាតុក្តៅបែបនេះ!» ថាហើយក៍ទាញlaptop បិទនិងចុះពីគ្រែទៅរកអ្នកកំលោះដែលឈរមើលគេនៅកណ្តាលបន្ទប់

« មើល អោយប៉ាមើលបន្តិចថាមានក្តៅខ្លួនឬទេ?» ជុងហ្គុកលូកដៃស្ទាបថ្ងាសកំលោះតូចហើយគេក៍មានអារម្មណ៍ចម្លែកដោយប្រាប់មិនត្រូវ ! ហើយសម្តីរបស់មិត្តក័លោតឡើងម្តងទៀត

(ក្រែងគាត់ជាប៉ាចិញ្ចឹមឯងមិនចឹង? គាត់ ក៍នៅលីវ នៅសង្ហា យើងគិតថាបគាត់ជាប្រភេទ alpha ដែលមានអំណាចខ្លាំង !)

(មិនមែនប៉ាបង្កើត .. យើងក៍ឃើញគាត់មិនមានអ្នកណាមិនចឹង? យើងក៍គិតមករហូតថាហេតុអី ឬ មកពីគាត់មិនសូវមានចំណាប់អារម្មណ៍លើមនុស្សស្រី ទៅវិញ ?)លីដា

(តែយ៉ាងណា ក៍បញ្ឈប់និយាយបែបនិងទៅ រឿងយើងកុំយកប៉ាប៉ាយើងមកទាក់ទង !)

(ហឹស .. អាមេហួងហែង មិនដឹងខ្លួនទេហី ថា ឯង ហួងហែងប៉ាប៉ាឯងកំរិតណា កាលនៅអង់គ្លេសយើងធ្លាប់លឺឯងគំរាមប៉ាប៉ាឯងពីរឿងបណ្តើរស្រីផង !)ជីមមី

( ត្រូវហើយ ជីមមីធ្លាប់និយាយអោយយើងស្តាប់ ហើយឯងក៍មិនទាន់ដឹងខ្លួន មិនចឹង ? ឬ ឯងចង់អោយប៉ាឯង រៀបការជាមួយអ្នកដទៃ ? ចុះបើគេម្នាក់នោះមិនមែនជាស្រី តែជាប្រុស omega ម្នាក់ណា ? )

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now