ភាគ 33

4.3K 197 6
                                    




« ប្រពន្ធ!» ថេយ៍យ៉ុង

« ត្រូវហើយ... ចិញ្ចឹមផ្ទាល់ដៃ ហើយក៍យកមកធ្វើជាប្រពន្ធនៅទីបញ្ចប់ .. គេ អាចនិងហៅបងថាអីក៍មិនដឹង ? » ជុងហ្គុកនិយាយហើយក៍អស់សំណើច តែរាងតូចនៅតែទន្ទិចពាក្យដដែល ដែលល្មម អាចលឺ ព្រោះនៅក្នុងបន្ទប់តែ2 នាក់

« ប្រពន្ធ !»

« បាទ! អូនជាប្រពន្ធបង ..ជាកូនប្តូរជាប្រពន្ធ អីយ៉ា បងចាស់ពេកឬអត់និង ? ព្រោះអូនទើបចូល 20 ឆ្នាំថ្ងៃនេះតែ បង គឺជិត 40 ទៅហើយ !» ជុងហ្គុកមើលខ្លួនឯងក្នុងកញ្ចក់ជាថ្មី បើប្រៀបនិងក្មេងកំលោះគេអាចវ័យជ្រែ តែបើអ្នកកំឡុង 30 គេសឹងថាក្មេងជាងទៅទៀត

« មិនមែនប្រពន្ធ!» ថេយ៍យ៉ុង ថាហើយក័មើលមុខគេភ្លឹសៗ ពាក្យជាច្រើនដែលគេចង់ប្រកែកចេញមកតែវាដូចដើមដែលពិបាកនិងនិយាយអីបែបនេះ

« មិនមែនប្រពន្ធយ៉ាងមិច .. រស់នៅជាមួយគ្នា គេងជាមួយគ្នាមានកូនជាមួយគ្នា នេះមិនអោយហៅប្រពន្ធ ?» ជុងហ្គុកថាអោយតែក៍ថ្លោះទឹកមុខពេលនិយាយដល់រឿងកូន ធ្វើអោយទឹកភ្នែករាងតូចស្រក់ចុះមក

« កុំយំ .. បងសុំទោស  បង....! » ថាហើយថេយ៍យ៉ុងកាន់តែយំលើសដើម មិនដឹងជាថា ក្នុងកែវភ្នែកមួយគូរនេះពោរពោរដោយអ្វីទើបរក្សាទឹកភ្នែកបានច្រើនយ៉ាងនេះដោយមិនចេះរីងស្ងួតសោះ

« កុំយំ .. សុំអង្វរ បងមិនស្រួលចិត្តទេ !»ជុងហ្គុកទាំងថើបលួងលោម.. ពីថ្ងាសចុះមកភ្នែកដែលមានទឹកក្តៅអ៊ុនៗ ទាំងសងនិងយកថ្ងាសទល់ថ្ងាសតូចដែលកំពុងបិទភ្នែកស្ងប់ក្នុងអារម្មណ៍

« បងនិងសងគ្រប់យ៉ាងអោយអូនវិញ... ពួកយើងនិងនាំគេត្រលប់មកវិញណា» ពាក្យរបស់ជុងហ្គុកធ្វើអោយថេយ៍យ៉ុងបើកភ្នែកមើលគេដែលញញឹមស្រទន់មកកាន់ខ្លួនដោយភាពងឿងឆ្ងល់ តែក៍ភ្ញាក់ពេលគេបីមកកាន់គ្រែនិងដាក់ដោយថ្នមៗ

« បងដឹងថាអូនបានជាហើយ តែអូនមិននិយាយជាមួយបង !» ជុងហ្គុក

( ខ្ញុំមិនដឹង.. ខ្ញុំកំពុងនិយាយជាមួយលោកហើយ!) កែវភ្នែកមានពន្លឺ មើលមករាងក្រាស់ដែលកំពុងអង្អែលតាមមុខរលោងនិងយកចុងម្រាមមកឆៀសច្រមុះតូចធ្វើអោយគេត្រូវងាកមុខចេញ

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now