ភាគ19

4.7K 188 6
                                    

«ចនថេយ៍យ៉ុង !» សំលេងមាំស្រែកមួយអស់សំលេងអ្វើអោយគ្រប់គ្នាភ័យញ័រអស់ទាំងខ្លួនតែមិនមែនរាងតូចដែលឈរមើលហាក់ដូចមិនខ្លាចក្រែងអ្វីទាំងអស់

« នេះធ្វើខ្លួន ដើរលេងមិនចូលផ្ទះពីពេលណា ហា៎ ថេយ៍យ៉ុង !» ជុងហ្គុកដើរមកជិតរាងតូចដែលមានការតែងខ្លួនទាក់ទាញ មិនថាប្រុសឬស្រីក៍ប្រហែលតាមមើលមកអោយរំលង

« ជារឿងរបស់ខ្ញុំ ហើយក៍មិនមែនទើបពេលនេះទេ កាលនៅអង់គ្លេស ខ្ញុំក៍ធ្វើបែបនេះ មិនឃើញមានរឿងអ្វីផង !» ប្រាកដណាស់វាគ្រាន់ជាពាក្យបញ្ឈឺ ព្រោះតាំងពីដើមឡើយគេជា ក្មេងល្អមិនធ្លាប់ស្គាល់ឡើយក្លិបរាត្រីអីអស់នេះផង ..

« កុំធ្វើខ្លួនបែបនេះថេយ៍យ៉ុង .. ហើយរៀនចប់មិនគិតមកជួយការងារ ប៉ាទេឬ ?» ជុងហ្គុកព្យាយាមចិត្តត្រជាក់ទៅកាន់រាងតូចទាំងដែលចិត្តកំពុងមានដុំភ្លើងឆាបឆេះឡើងមក

« ធ្វើការ ? ក៍បាន .. ចាំស្អែកខ្ញុំទៅធ្វើការ !» ថាហើយរាងតូចក៍ទាញសោរចេញទៅទោះជា ជុងហ្គុកស្រែកហៅក៍មិនគិតនិងងាកក្រោយ ..

ក្លិប កម្សាន្ត

« ឈប់ ផឹកទៅ នេះឯងមកទីនេះរាល់យប់ចឹងប្រាកដជាត្រូវប៉ាប៉ាសង្ហាឯងរករឿងមិនខាន !» ជីមមី និង លីដា ដែលមកកំដរ រហូត ក៍លួចអាណិតពឹលដឹងថារាងតូចបានសារភាពក្តីស្រលាញ់ទៅកាន់អ្នកជាឪពុកហើយតែបែរជាទទួលមកវិញត្រឹមភាពខូចចិត្តខកបំណង ..

« គាត់មិនខ្វល់ស្រាប់ទៅហើយ . ហឹក !» រាងតូចដែលស្រវឹងជោគខ្លួននិយាយមិនយល់ន័យអ្វីធ្វើអោយ មិត្តទាំងពីរក្រវីក្បាលតែរឿងមិនចប់ត្រឹមនិងពេលអ្នកដែលស្រវឹងមិនដឹងអ្វី បែរងើបឡើងទៅកណ្តាលវ៉ូងមនុស្សឈររាំម្នាក់ឯងតែក៍ទាក់ទាញជាមួយរាងកាយសុិចសុីធ្វើអោយពពួកបុរសដែលមើលមកគេដោយប្រាន់មិនត្រូវ

« ម្នាក់នោះស្អាតណាស់វើយ !» man

« ស្អាតជា ស្រីទៅទៀត !» បុរសពីរបីនាក់ដែលមាឌធំមើលឃើញរាងតូចស្អាតទោះជាប្រុសក៍ទាក់ទាញ ទើបធ្វើអោយមានគំនិតមិនល្អកើតឡើង

« អេ ប្រុសស្អាត ! មានអ្នកកំដរទេ !» បុរសទាំងនោះបានមកជិតរាងតូច ដែលអាចបិទបាំងកាយតូចសឹងមិនអោយអ្នកដទៃដឹង

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now