ភាគ15

4.6K 183 13
                                    

បន្ទប់ ថេយ៍យ៉ុង

« ហឹក .. ប៉ាប៉ា មានស្រី .. ប៉ាប៉ាដេកជាមួយស្រីទាំងនោះ ហឹក !» ទឹកភ្នែកជាច្រើនជោរជន់លើខ្នើយជាមួយរាងតូចយំសស្រាក់តែក៍មិនមានអ្នកលឺ មិនយូរ រាងតូចស្តើងក៍លង់លក់បាត់ទៅ

ថ្ងៃបន្ទាប់

« នេះ ថេយ៍ មិនទាន់ចុះមកទេ?» ជុងហ្គុកដែលងើបមកញាុំអាហារព្រឹកនិងអាលទៅធ្វើការមើលទៅបរិវេននិងក៍មិនឃើញថេយ៍យ៉ុង

« គាត់មិនទាន់ចុះមកទេ ! អោយខ្ញុំទៅដាស់ទេ ?» មេដោះ

« មិនបាច់ទេ យប់មិញគេងយប់ជ្រៅ ប្រហែលជាងើបយឺត !» ថាហើយរាងក្រាស់ ក៍បន្តញាុំអាហារនិងចាកចេញទៅធ្វើការបាត់ទៅ ..

បន្ទប់ ថេយ៍យ៉ុង

« អូយ .. ឈឺពោះណាស់ .. ហេតុអីក៍ក្តៅយ៉ាងនេះប!» រាងតូចដែល មានអាការះមិនស្រួល ក្នុងខ្លួនចេះតែរវើរវាយទើបនៅតែគេងលើគ្រែ

តុក តុក

« អ្នកណា ? »

« អ្នកប្រុសតូចនេះថ្ងៃត្រង់ហើយ មិនចុះពិសារអីសិនទេ ?» មេដោះ

« អត់ទេ ខ្ញុំចង់គេង.. អ៊ុំកុំរំខានខ្ញុំអី !» ទោះចា សង្កត់មាត់ថាបែបនិងក៍គេនៅតែមិនស្រួល

( ថ្នាំសំរាប់ឯង.. តែប្រើមានកំណត់បានហើយព្រោះអាចធ្វើអោយសុខភាពឯងទន់ខ្សោយព្រោះវាគ្រាន់ជួយឯងពីការឡើងកម្តៅពេលជួបalpha )

សម្តីរបស់មិត្តបានបន្លឺម្តងទៀត អាការះគេពេលនេះគឺដូចកាលនៅអង់គ្លេសចឹងទើបគេសម្រេចទៅពិនិត្យសុខភាព

« ថ្នាំ ... ឯណា ថ្នាំ ?» ថេយ៍យ៉ុងថា ហើយក៍ស្រវាមើលកាបូបរបស់ខ្លួននិងយកថ្នាំមកញាុំ 2 គ្រាប់តាមវេជ្ជបញ្ជា រួចក៍ផ្តួលខ្លួនគេងទៅវិញ

ក្រុមហ៊ុនចន

« ចឹង ឬ អ៊ុំ ? ចាំខ្ញុំប្រាប់ចៅហ្វាយ !» មេដោះមិនចង់រំខានរាងក្រាស់ទើបតេ មកប្រាប់ ស៊ីវីនចំជាជួនគេនៅជាមួយរាងក្រាស់ កំពុងបញ្ចប់ការប្រជុំល្មម

« មានអីមែនទេ ស៊ូវីន? » ជុងហ្គុកឃើញជំនិតមើលទៅមិនសុខទើបសួរទៅ

« គឺ អ្នកប្រុសតូចមិនព្រមចុះមកញាុំអាហារ .. មេដោះថា បានទៅហៅ2/3 ដងហើយ !» ស៊ូវីននិយាយហើយ ជុងហ្គុកក៍ទាញទូរស័ព្ទតេទៅរក អ្នកដែលធ្វើអោយគ្រប់គ្នារវល់

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now