ភាគ10

4.7K 202 0
                                    

« នេះឯកសារ .. ប៉ា បញ្ជូនកូនទៅរៀនបន្តនៅអង់គ្លេស .. (ហើយក៍ប៉ានិងបញ្ចប់គ្រប់យ៉ាងដោយខ្លួនឯង )!»មួយឃ្លាចុងក្រោយគេបានត្រឹមនិយាយក្នុងចិត្តហើយថារាងតូចក៍បើកមើលឯកសារផ្ទេរការសឹក្សាទាំងនោះ ទាំងកន្លែងស្នាក់នៅ
« បាទ! ចឹងកូនទៅរៀបចំខ្លួនសិន ! » ថាហើយ រាងតូចវ័យជំទង់បង្វែរខ្លួនចេញទៅ ... ទើបអ្នកជាអាណាព្យាបាលដកដង្ហើមធំ នឹកឃើញថ្ងៃកើតរឿងម្តងទៀត
ថ្ងៃកើតរឿង៚
« ម៉ាក់របស់កូនជាសង្សារចាស់ប៉ា !» ជុងហ្គុកប្រាប់ក្មេងតូចនិងជូតទឹកភ្នែកអោយតែវានៅតែស្រក់ចុះមក
« ចឹងកូនជាកូនប៉ាមែនទេ ? » ក្តីសង្ឃឹមថាអ្នកដែលខ្លួនអោបពេលនេះជាឳពុកខ្លួនក៍ត្រូវផ្តាច់ពេលគេក្រវីក្បាល
« ពួកយើងបានបែកគ្នាពេលរៀននៅមហាវិទ្យាល័យ .. ប៉ាក៍បានដំណឹងថាគេបានរៀបការថ្មី!កាលនោះប៉ាទើបចាប់ផ្តើមជំនួញខ្នាតតូចទើបមិនយកចិត្តខ្វល់ខ្វាយ !» ជុងហ្គុកបាននាំរាងកាយតូចនាមជាកូនមកលើសាឡុងនិងនិយាយដើមរឿងទាំងអស់ទៅកាន់ថេយ៍យ៉ុង ហើយគេក៍ឃើញថាមិនមានហេតុផលអ្វីដែលត្រូវលាក់បាំងទេ ព្រោះការស្រលាញ់ចំពោះក្មេងម្នាក់នេះមិនដែលប្រែប្រួល
« ចឹង? ...!» ថេយ៍យ៉ុង
« ប៉ាមិនដឹង តែពេលនោះម៉ាក់កូនបានបីកូន មកជួបប៉ានៅcondo ដែលពួកយើងធ្លាប់នៅនោះអី កូនបានអាយុ 4ខួបហើយ..នាងមិនបាននិយាយអ្វីទេ គ្រាន់តែថាផ្ញើមើលថែកូនប៉ុន្មានថ្ងៃសិនតែក៍មិននឹកស្មានថា នាងមិនបានត្រលប់មកវិញឡើយ !» ជុងហ្គុកប្រាប់រាងតូចដោយនិយាយមួយច្បាស់អោយគេដឹងថាមានហេតុផលអ្វីម្យ៉ាងប្រាកដណាស់ទើបធ្វើអោយអ្នកជាម្តាយត្រូវធ្វើបែបនេះ
« ហេតុអី ក៍កូនមិនចាំបើកូនមានអាយុ4ឆ្នាំហើយ តែកូនចាំថាពួកយើងនៅបន្ទប់នោះតែ2 នាក់ ! » ថេយ៍យ៉ុង
« ព្រោះកូនគ្រុនក្តៅហើយក៍បាត់បង់ការចង់ចាំ ដឹងត្រឹមថាប៉ាជាប៉ាកូន ... ក្មេងឆ្លាត ប៉ា ជាប៉ារបស់កូន ប៉ាស្រលាញ់កូនទោះកូនមិនមែនជាកូនប៉ាក៍ដោយ !» ជុងហ្គុកទាំងអោបទាំងងើបលួងលោមហើយក៍ឃើញគេស្ងប់ចិត្តបានបន្តិច
« ចុះរឿង ប៉ាប៉ា រៀបការហើយនោះ ? អ៊ុំស្រីនោះថាប៉ា បានចុះអុីតាសុីវិលអីនោះជាស្វាមីគាត់ !» ថេយ៍យ៉ុងនៅចាំមិនភ្លេច រឿងនេះជារឿងចំម្បងជាងរឿងខ្លួនជាកូនចិញ្ចឹមហើយគេក៍មិនយល់ដែរថាហេតុអ្វី
« គីម អ៊ុនឃ្យុង ? កូនជួបគេ ? » ជុងហ្គុកមើលមករាងតូចហាក់ចង់ដឹងរឿងគ្រប់យ៉ាងហើយថេយ៍យ៉ុងក៍រៀបរាប់រឿងទាំងអស់ប្រាប់ធ្វើអោយអ្នកកំលោះ ខឹងជាខ្លាំង
« ចឹងក៍ត្រៀមទៅ ប៉ានិងបញ្ជូនកូនទៅអង់គ្លេស !» ជុងហ្គុក
« ប៉ាប៉ា !» ថេយ៍យ៉ុងគាំងនិងអ្វីដែលលឺ នេះមានន័យថាអ្នកកំលោះកំពុងរុញច្រានគេចេញឆ្ងាយចឹងឬ ?
« គឺ ទៅរៀន.. រឿងនេះប៉ារៀបចំមកយូរហើយ .. កូនជាកូនប៉ាត្រូវទទួលអ្វីគ្រប់យ៉ាងពីប៉ា ហើយក៍កុំខ្វល់ពីអ្វីទាំងអស់ !» ជុងហ្គុកប្រាប់ដោយប្រាកដប្រជា
ដោយថេយ៍យ៉ុង មានតែធ្វើតាម ទោះជាចង់ដឹងរឿងរបស់មនុស្សស្រីនោះក៍ដោយ
បន្ទាប់ពីបានឯកសារហើយ 2 ថ្ងៃបន្ទាប់ជើងហោះហើរទៅកាន់ ប្រទេសអង់គ្លេស ក៍ចាកចេញដោយជុងហ្គុកបានអោយមនុស្សទៅតាមការពាររាងតូច ព្រោះ ស៊ូវីនជាដៃស្តាំគេដែលអាចជួយរឿងផ្សេងទៀត
« ស៊ូវីន .. រឿងនោះយ៉ាងមិចហើយ !» ជុងហ្គុកសួរទៅជំនិត ដែលកំពុងបើកឡានត្រលប់ពីប្រលានយន្តហោះ
« បាទ ! កំពុងដំណើរការក្តី .. យ៉ាងណានាងក៍មិនអាចប្រកែកពីទំនាក់ទំនងនាងនិងបុរសទាំងនោះបដែលយើងប្រមូលភស្តតាងទុករួចហើយ .. តុលារការអាចកាត់ក្តីដោយងាយថាអ្នកណានិងឈ្នះ!» ស៊ូវីនញញឹមនិងកិចហចការមួយនេះ ដែលអាចជួយរាងក្រាស់ពីចំណងអាពាហ័ពិពាហ៍គំរក់មួយនេះបាន
« គឺ នាងបង្ខំយើងអោយធ្វើបែបនេះទេ គីម អ៊ុនឃ្យុង !»
ភូមិគ្រិះចន
« នេះជានាងទៀតហើយមែនទេ ?» សន្តិសុខ សួរទៅ អ៊ីជូជូបទាំងការពិតនាងបានមករាល់ថ្ងៃតែមិនដែលបានជួបរាងក្រាស់ឡើយហើយក៍មានការហាមពីសន្តិសុខទៀត
« ខ្ញុំ សុំអង្វរ ខ្ញុំជួប លោកចន បន្តិចបានទេ ខ្ញុំមានការនិយាយជាមួយគាត់ !»
« មិនបានពិតមែន គឺគាត់មិនបាននៅខាងក្នុងទេ! » ទោះ លីអ៊ីនជូនិយាយយ៉ាងណាក៍មិនអាចបានទទួលចម្លើយដែលសមស្រប ហើយជាពេលតែមួយដែលឡានទំនើបមកដល់ដូចគ្នា
« ចៅហ្វាយដូចមានអ្នកណានៅមុខផ្ទះ !» ស៊ូវីន
« អ្នកណា ? » ជុងហ្គុកមិនបានចាប់អារម្មណ៍ទេព្រោះតែរវល់មើលឯកសារការងារ
« ចាំខ្ញុំចុះទៅមើលចៅហ្វាយ !» ស៊ូវីនថាហើយក៍ចុះមកឃើញមនុស្សស្រីនោះដូចជាធ្លាប់ស្គាល់
« សុំទោស អ្នកនាង មកឃាំងផ្លូវពួកយើងហើយ !» ស៊ូវីននិយាយហើយក៍ត្រូវនាងងាកមកមើលចំទើបដឹងថាជាមនុស្សស្រីដែលគេបើកឡានបុកពីថ្ងៃមុន
« លោក ... ជុងហ្គុក.. ជុងហ្គុកគឺ លោក !» គ្រាន់តែងាកឃើញស៊ូវីនក៍ចំពេលនាងងាកទៅឃើញរាងក្រាស់ក្នុងឡានដូចគ្នាទើបរត់ទៅរកគេ ក្រោមការភ្ញាក់ផ្អើលរបស់គ្រប់គ្នា
« អ៊ីនជូ! »
មន្ទីពេទ្យប៉េកាំង
រាងកាយទន់ខ្សោយព្រោះតែការអត់ឃ្លានជារយះពេលយូរទើបនាងទ្រុឌទ្រោមយ៉ាងគួរអោយខ្លាចដែលដំបូង ជុងហ្គុកក៍មើលអតីតសង្សារសឹងមិនស្គាល់តាំងពីបែកគ្នាអស់រយះពេល 8 ឆ្នាំ
« កូន .ថេយ៍ កូន !»
« លី អ៊ីនជូ លីអ៊ីនជូនាងដឹងខ្លួនហើយ? គ្រូពេទ្យ » ជុងហ្គុកដែលចាំមើលអស់ជាយូរក៍ត្រូវភ្ញាក់និងហៅ អ្នកគ្រូពេទ្យអោយមកពិនិត្យអ្នកជំងឺ
« លោក .. កូន កូនខ្ញុំយ៉ាងមិចហើយ !» គ្រាន់តែមានសតិភ្លាមនាងក៍ចង់ដឹងភ្លាមដូចគ្នា
« កូននាងមិនអីទេ .. គេ ធំហើយ .. ទាំងស្អាត និងឆ្លាត !» ចម្លើយដែលបានមកជាអ្វីធ្វើអោយអ្នកជាម្តាយញញឹមសប្បាយរីករាយ និងត្រេកអរ ដែលជ្រើសមនុស្សត្រូវ ...
« តើនាងបាត់ទៅណា អស់ 8 ឆ្នាំនេះ .. នេះបានទៅចោលកូនដោយមិនមកសោះ ? » ជុងហ្គុកដំលើងទឹកមុខមិនពេញចិត្តដែល ឃើញនាងគិតអោនមុខចុះ
« គឺ ខ្ញុំ ... ខ្ញុំចង់ជួបកូន !» អ៊ីនជូជ្រើសរើសមិនតបចម្លើយដូចដើម តែបែរជាសួររកកូន សង្ឃឹមបានឃើញគេម្តង
« គេមិនបាននៅ ទៀតទេ នាងមកយឺតពេលហើយ !»
« ហេតុអី? មានរឿងអ្វីចំពោះកូនខ្ញុំ ?» ទឹកចិត្តអ្នកជាម្តាយគិតថាមានហេតុការអាក្រក់ទៅកាន់កូនតែចម្លើយដែលលឺធ្វើអោយនាងស្រក់ទឹកភ្នែកដោយភាពសប្បាយចិត្ត
« ខ្ញុំ បញ្ជូនគេទៅរៀននៅអង់គ្លេសហើយ !»
« ពិតឬ ? លោកអោយគេទៅរៀនឬ ?» អ៊ីនជូញញឹមសឹងបិទមាត់មិនជិត មិនគិតថាអ្នកកំលោះអាចមើលថែនិងថែទាំរាងតូចបានដោយរបៀបនេះ
« នាងអាចប្រាប់ខ្ញុំបានឬនៅថា នាងបាត់ទៅណា ហើយមិចក៍យកកូនមកអោយខ្ញុំហើយក៍ចាកចេញ ?» លីអ៊ីនជូមើលដឹងពីភាពមុឺងមាត់ចំពោះទឹកមុខនេះហើយក៍មិនចង់ប្រកែក ទៀតឡើយ
« កាល ឆ្នាំនោះ ខ្ញុំ និងកូនត្រូវគេតាមសម្លាប់ !» អ៊ីនជូ
« ថាមិច ? គេតាម សម្លាប់ចឹងឬ ?» ជុងហ្គុក
« ខ្ញុំបានរៀបការជាមួយ សេដ្ឋី ម្នាក់ ជាកូនកាត់ កូរ៉េ និង អេស្ពាញ មានជំនួញនៅសៀងហៃ ... គេ ត្រកូល រ៉ាហ្វីក .. ឈ្មោះពេញរបស់ ថេយ៍យ៉ុងគឺ គីម ថេយ៍យ៉ុង រ៉ាហ្វីក !» លីអ៊ីនជូចាប់ផ្តើមស្រក់ទឹកភ្នែកពេលនឹកដល់អតីតស្វាមី
« រ៉ាហ្វីក .. គីម ថេយ៍យ៉ុង រ៉ាហ្វីក !» ជុងហ្គុកបន្ទរឈ្មោះពិតរបស់រាងតូចម្តងទៀតតែអារម្មណ៍គេប្រាប់ថាចនថេយ៍យ៉ុង( ថេយ៍យ៉ុងចន)ទើបជាឈ្មោះសមនិងក្មេងតូចច្រើនជាង
« គឺ ប្អូនរបស់គាត់ ចង់ដណ្តើមទ្រព្យសម្បត្តិទើប លួចសម្លាប់គាត់ ចំណែកខ្ញុំនិងកូនត្រូវបានរត់គេចព្រោះកូនចៅគាត់តាមជួយ !» អ៊ីនជូ
« ហើយនាងក៍យកគេមកផ្ញើរនិងខ្ញុំចឹងឬ ?» ដល់ត្រង់នេះគេក៍បានគិតថា បើកាលនោះគេប្រកែក តើ ក្មេងតូចនិងត្រូវស្លាប់រស់យ៉ាងណា ទើបគិតម្តងទៀតថា គ្មានថ្ងៃដែលបណ្តោយអោយ ថេយ៍យ៉ុង ចាកចេញឆ្ងាយពីគេនោះឡើយ
« ជុងហ្គុក... សន្យានិងខ្ញុំ ណា៎ ថា មិនអោយអ្នកណាធ្វើបាបគេ .. សន្យាថាកុំអោយអ្នកណាយកគេចេញទៅបាន ខ្ញុំសុំអង្វរ !» អ្នកជាម្តាយប្រើទឹកភ្នែកចុងក្រោយមកសុំអង្វររាងក្រាស់ម្តងទៀតរួចក៍ឃើញគេង៉ក់ក្បាល
« មិនអីទេ ខ្ញុំយល់ព្រម ហើយនាងក៍មិនបានទៅណាទៀត .. សំរាកទៅបើនាងបានធូរ ខ្ញុំនិងនាំនាងទៅជួបកូន !» ជុងហ្គុកមើលអ្នកដែលជាម្តាយរបស់កូនចិញ្ចឹម ចំងល់ក៍នៅតែមានតែថាចង់អោយនាងយល់ព្រមឆ្លើយដោយខ្លួនឯងទើបគិតថាអោយនាងសំរាកសិននិងចាកចេញទៅ
« ជុងហ្គុក.. លោកសន្យាហើយ ថានិងមើលថែគេ ការពារគេ .. ទោះខ្ញុំស្លាប់ក៍សុខចិត្ត !»
តែវាត្រឹមជាការនិយាយចុងក្រោយ ការជួបចុងក្រោយ គ្រប់យ៉ាងដូចហាក់គ្មានអ្វីកើតឡើង តែ ជាមួយពេលវេលាចេះតែខិតទៅមុខអមជាមួយសភាពរបស់មនុស្សក៍ត្រូវផ្លាស់ប្តូរដូចគ្នា

 ទោះខ្ញុំស្លាប់ក៍សុខចិត្ត !»តែវាត្រឹមជាការនិយាយចុងក្រោយ ការជួបចុងក្រោយ គ្រប់យ៉ាងដូចហាក់គ្មានអ្វីកើតឡើង តែ ជាមួយពេលវេលាចេះតែខិតទៅមុខអមជាមួយសភាពរបស់មនុស្សក៍ត្រូវផ្លាស់ប្តូរដូចគ្នា

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ម៉ាក់ហ៎ លើកកូនអោយគេហើយហ៎ 😱

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now