ភាគ8

4.4K 150 0
                                    

ពេលវេលាចេះតែកន្លងទៅមួយឆ្នាំហើយមួយឆ្នាំទៀត ក៍ដល់ពេលដែលអ្នកជាក្មេងតូចប្រែប្រួលរូបរាងជាក្មេងធំជំទង់វ័យ 12 ឆ្នាំ ដែលជាទីស្រលាញ់ និង មានភាពរឹងមាំជាខ្លួនឯង ចំនែកអ្នកកំលោះក៍វិវត្តវ័យទៅជា30 ឆ្នាំតែ អាយុកាន់តែច្រើន ភាពសង្ហាបែរកើនមួយកំរិតអមជាមួយភាពមានបានកាន់តែធ្វើគេមានអំណាចមានជំនួញវាល់លានក្នុងដៃ
ក្រុមហ៊ុនចន
« ស៊ូវីន ជួយទៅទទួល ថេយ៍ចេញពីសាលាផង ហើយយប់នេះខ្ញុំ រ៉ាហ្វាល ទៅកម្មវិធីជប់លាង ឯងនៅតាមមើល កូនថេយ៍ទៅ !» ជុងហ្គុកបានជួលអ្នកការពារថ្មៅព្តោះថាចង់ស៊ូវីនជាអ្នកនៅមើលរាងតូចច្រើនជាងយ៉ាងគេក៍ជាអ្នកបានមើលថែថេយ៍យ៉ុង តាំងពីក្មេងស្រាប់
« បាទចៅហ្វាយ !!! អរ នៅមួយទៀត  ខាងសាលានៅអង់គ្លេសបានអនុម័តការសឹក្សារបស់អ្នកប្រុសតូចហើយ » ស៊ូវីនបានប្រាប់ទៅរាងក្រាស់ពីការងារដែលគេបញ្ជាអោយធ្វើ
« ល្អហើយចឹង.. យ៉ាងក៍រៀបចំទៅ .. គេត្រូវបានអ្វីដែលល្អបំផុតក្នុងជីវិត !» រាងក្រាស់ ផ្អែកខ្នងនិងកៅអីអគ្គនាយក .. នឹកស្រមៃពេលដំបូងដែលបានទទួលក្មេងម្នាក់នោះចូលមកក្នុងជីវិត
« ខ្ញុំក៍គិតដូចគ្នា .. ជាសំណាងឬ ការចង់បានរបស់ ម្តាយរបស់គាត់ទើបយក កូនមកអោយចៅហ្វាយនៅពេលនោះ ?» ស៊ូវីនក៍នឹកដល់ពេលដំបូងដែលបានក្មេងតូចក្នុងរង្វង់ដៃចៅហ្វាយដែលរពឹសនិងពូកែយំ
« យើងមិនដឹង... តាំងពីថ្ងៃនោះគេក៍មិនដែលត្រលប់មកឬទាក់ទងមកយើង តែយើងគ្មានថ្ងៃអោយអ្នកណាធ្វើបាប ថេយ៍យ៉ុង បានឡើយទោះគេមិនមែនជាកូនយើងបង្កើត !» ជុងហ្គុកនិយាយដោយប្រាកដប្រជា ហើយមិនដឹងឡើយថាគ្រប់យ៉ាងបានលឺដល់ត្រចៀក មនុស្សស្រីដែលមករកគេ
« គីម អ៊ុនឃ្យុង អើយ គីមអ៊ុនឃ្យុង នាងពិតជាល្ងង់មែនដែលអោយកូនអ្នកណាមិនដឹងមកទទួលគ្រប់យ៉ាងពីប្តីនាងចឹងឬ ?»  គីមអ៊ុនឃ្យុង បានស្តាប់លឺរឿងទាំងអស់ហើយក៍មានគំនិតចង់យករាងក្រាស់ដែលមាននាមជាស្វាមីភរិយាតាមច្បាប់មក7 ឆ្នាំហើយតែគេមិនដែលអើពើឬមានអ្វីជាមួយឡើយមានតែប្រាក់ខែដែលតាមលក្ខណ នាងដាក់អោយ
សាលាវិទ្យាល័យប៉េកាំង
« អ្នកប្រុសតូច ចៅហ្វាយផ្តាំថាមិនមកទទួលបាយជាមួយទេព្រោះមានកម្មវិធីត្រូវទៅចូលរួម!» ស៊ូវីននិយាយដាក់អ្នកប្រុសខ្លួនដែលកំពុងលេងទូរស័ព្ទដៃ
« ទៀតហើយឬ ពូវីន .. លោកប៉ា មានការរវល់ណាស់ឥឡូវ ! ឬ ទៅមានណាត់ជាមួយស្រីណា?» ថេយ៍យ៉ុង ជ្រិមចិញ្ចើមសួរទៅអ្នកមានអាយុច្រើនដែលគេក៍សើចព្រោះទោះចៅហ្វាយគេរក្សាភាពនៅលីវពិតមែនតែគេក៍មានពេលវេលាដោះស្រាយបញ្ហាផ្ទាល់ខ្លួនតែនារីទាំងនោះត្រឹមជារបស់កំដរទៅតាមទឹកប្រាក់ដែលរាងក្រាស់ប្រគល់អោយ
« គឺប្រហែលជាអត់ទេអ្នកប្រុសតូចព្រោះថានេះជាពិធីជប់លាងអ្នកជំនួញ !» ឡានដែលនៅតាមផ្លូវរត់យ៉ាងលឿន ... ព្រោះល្មមវា ស្ងាត់ទៅហើយដែរ
ងឺត...
« អូយពូវីន ខ្ញុំឈឺ !» រាងតូចអុកមកមុខមួយទំហឹងព្រោះតែការចាប់ហ្រ្វាំងយ៉ាងទាន់ហន់ ...
« អោយពូ សុំទោស ចាំពូទៅមើលសិនថាអ្នកណា រត់កាត់ឡាន !» ស៊ូវីនគិតថាខ្លួនមិនទាន់បានបុកអ្នកដែលរត់កាត់អំបាញ់មិញនៅឡើយទេទើបតាំងចិត្តទៅមើល
« សុំទោស លោក គឺ ខ្ញុំ ឆ្លងមិនប្រយ័ត្ន !» រូបរាងនារីជនបទ ងើបឈរ បបោសខ្លួនប្រាណចេញទាំងអោនសុំទោស អ្នកដែលបើកឡាន
« អ្នកនាងមិនអីទេមែនទេ?» ស៊ូវីនមើលមុខនាងដោយងឿងឆ្ងល់ បើថាទៅទោះមានមុខមាត់ប្រលាក់តែក៍មិនអាចលាក់បាំងថានាងស្អាតនិងដូចអ្នកណាម្នាក់ចឹង ...
« ចាស មិនអីទេ !» សំលេងតូចតែជ្រេវ័យឆ្លើយតបហើយក៍ក្រឡេកទៅឡានទំនើបក៍ឃើញមានមនុស្សអង្គុយខាងក្នុងទើបមិនចាំយូរនិងនាំខ្លួនប្រាណស្មោគគ្រោកចាក់ចេញទៅ ..
« បាទ បើអញ្ចឹងក៍សុំទោសដែរ !» សូវីនក៍ឃើញថានាងមិនអីពិតមែនទើបឡើងឡាននិងបន្តដំណើរទៅភុមិគ្រិះចនវិញទៅ
« កូនថេយ៍ ... ម៉ាក់គួរទៅរកកូននៅឯណា !»

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now