ភាគ18

4.7K 183 0
                                    

ហាង កាហ្វេ ..

ថេយ៍យ៉ុងបានមកដល់មុនមិត្តសម្លាញ់ក៍សម្រេចទៅ កម៉្មង់ កាហ្វេដោយខ្លួនតែថាគ្រាន់បង្វិលខ្លួនភ្លាមក៍

« អុះ សុំទោស !» កាហ្វេក្តៅបានប្រលាក់លើអាវសាមីដែលមើលទៅមានតម្លៃថ្លៃ

« អរ មិនអីទេ .. ខ្ញុំមិនបានប្រយ័ត្នដូចគ្នា !» សំលេងមានអំណាចតែបង្កប់ភាពទន់ភ្លន់ធ្វើអោយរាងតូចត្រូវងើយមុខមើលអ្នកកំពស់ខ្ពស់ជាង

« លោក ..!» មិនសូម្បីតែថេយ៍យ៉ុង តែបុរសមាធធំមើលមករាងតូចដែលទើបធ្វើអោយកំពប់កាហ្វេអំបាញ់មិញក៍កម្រើកខ្លួនចេញបន្តិចនិងឃើញកែវភ្នែកមូលធំស្អាតជាមួយរាងខ្ទង់ច្រមុះព្រមទាំងបបូរមាត់សុិចសុីមបើ គេមិនបានកាត់សក់ខ្លី និង ការស្លៀកពាក់បែបបុរស ក៍ប្រហែលគិតថាជា មនុស្សស្រីប្រាកដណាស់

( ស្អាតណាស់ .. មិនដែលមានប្រុសណាស្អាតបែបនេះទេ!) បុរសនោះបានត្រឹមគិតនិងញញឹមរាក់ទាក់ ធ្វើអោយរាងតូចមានអារម្មណ៍មិនស្រួលនិងកែវភ្នែកមួយគូរនេះ

« អោយខ្ញុំ សុំទោស .. ចាំខ្ញុំ សងថ្លៃអាវរបស់លោកវិញ !» ថាហើយរាងតូចក៍ទាញទូរស័ព្ទដៃទំនើបរង់ចាំការប្រាប់លេខកុងជាការសងថ្លៃអាវ តែត្រូវអ្នកម្ខាងទៀតអស់សំណើច

« ហាហា.. មិនអីទេ យ៉ាងណាក៍ពក់ច្រើនដងមកហើយ ទោះខូចក៍មិនអី .. តែកាហ្វរ កំពប់អស់ហើយចាំ កម្ម៉ង់ថ្មីអោយ !» បុរសមាំមើលទៅអ្នកមានមាឌល្អិត អារម្មណ៍ការពេញចិត្តដោយប្រាប់មិនត្រូវធ្វើអោយគេបង្ហាញក្តីមើលថែទាំងកូនចៅនៅជិតចៅហ្វាយក៍មិនយល់ដូចគ្នាបើធម្មតាឃើញតែចៅហ្វាយខ្លួនធ្វើមុខស្មើរធេង ..

« មិនអីទេ លោក .. អឺ ខ្ញុំអាចទិញខ្លួនឯងបាន !» ថេយ៍យ៉ុងរាងដកគម្លាតពីរាងមាំ ព្រោះតែមើលដឹងខ្លះហើយថាបុរសដែលមានរាហកាយមាំគ្រប់យ៉ាងអាចជា ពពួក បុរស Alpha ក៍ថាបាន

« ខ្ញុំឈ្មោះ សៀនឡុង រ៉ាហ្វីក .. បើមិនទាស់ក៍សុំប៉ាវកាហ្វេលើកនេះជាការស្គាល់គ្នា !» សៀនឡុងញញឹមមានមន្តស្នេហ៍ម្តងទៀតទៅកាន់រាងតូច តែថាបែរជាបានចម្លើយមិនសមស្របទៅវិញ

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now