ភាគ 37

4.3K 197 5
                                    


« ប៉ាប៉ា ! អូនលាហើយ !»

ក្រុមហ៊ុន RF

« អ្នកម៉ាក់ទីនេះ? !» ថេយ៍យ៉ុងស្គាល់ទីនេះហើយក៍ស្គាល់ម្ចាស់ដែរ រឿងដែលប្លែកគឺគេបានដើរចូលតាមការអោបក្រសោបរបស់ម្តាយចូលទៅក្នុងក្រុមហ៊ុន

« មកហើយមែនទេ ?» បុរសវ័យច្រើនជាងជុងហ្គុក បានឈរមើលទៅក្រៅហើយក៍បែរមក .. តែអ្វីដែលមិននឹកស្មានដល់

« លោក សៀនឡុង ?» ជាបុរសដែលឃើញរាល់ដងតែថាលើកនេះទឹកមុខមាំកំពុងបង្ហាញមកដូចគ្នា

« សួរស្តី ប្អូនប្រុស !» ជាពាក្យរាក់ទាក់ដែលចម្លែកហើយក៍មានរាងខ្ពស់ស្រឡះដើរមកជិត

« មិននឹកស្មានថាឯងជាកូនរបស់អ៊ុំហ្វឹងទាល់តែសោះ!» សៀនឡុងញញឹមទាំងសោះកក្រោះ ការពិតគេគួរសប្បាយចិត្តទាំងដែរដឹងថាកំលោះតូចដែលគេមាននិស្ស័យនេះជាប្អូនជីដូនមួយរបស់ខ្លួនគ្រាន់តែថារឿងរបស់គ្រួសារគេវាមិនមែនល្អបែបនេះ

« នេះមានរឿងអី ! អ្នកម៉ាក់ ? លោក សៀនឡុង !»

សៀងហៃ

ជារឿងមិននឹកស្មានដល់ថាគេត្រូវហោះហើរមកដល់សៀងហៃភ្លាមបន្ទាប់ពីដឹងថាខ្លួនមានឈ្មោះនិងនាមត្រកូលអ្វីពិតប្រាកដ តែអ្វីក៍មិននឹកស្មានដល់ដូចរឿងរបស់បន្តោងខ្សែរករដែលនៅជាប់ករនេះដែរ

« លោកសន្យាហើយថានិងមិនធ្វើអ្វីខ្ញុំនិងកូន!» អ៊ីនជូ និយាយបញ្ជាក់ម្តងទៀតពេលដែលគ្រប់គ្នាកំពុងអង្គុយនៅក្នុងបន្ទប់របស់ ស៊ាវហ្វឹង រ៉ាហ្វីក ដែលជាម្ចាស់គ្រប់យ៉ាងរបស់ ត្រកូលរ៉ាហ្វីក ដែលការចង់ដឹងលឺមករហូតថាមានអ្វីសំខាន់ក្នុងបន្ទប់សំងាត់នេះទើបរហូតបង្កជារឿងជារ៉ាវបែបនេះទៅវិញ ..

« ខ្ញុំសន្យាហើយ ! » សុងហ្វៃ សម្លឹងម្តាយកូនដែលអង្គុយក្បែរគ្នាយ៉ាងអារម្មណ៍ស្មានមិនត្រូវ

« ហេតុអ្វី ? ក៍លោកធ្វើរឿងដល់បែបនេះ ? ហេតុអីក៍លោកសម្លាប់បងប្រុសខ្លួនឯង ?» សំនួរចេញពីមាត់ថេយ៍យ៉ុងធ្វើអោយគ្រប់គ្នាក្រឡេកមើល

« កុំនិយាយអី ថេយ៍! គេគ្មានថ្ងៃ/ ខ្ញុំមិនបានសម្លាប់បងប្រុសទេ !» អ៊ីនជូមានបំណងហាមកូនតែក៍ត្រូវសុងហ្វៃ និយាយកាត់

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now