ភាគ29

5K 210 8
                                    

មន្ទីពេទ្យ

រាងក្រាស់មិនបានទៅណាបន្ទាប់ពីបានបញ្ជូនថេយ៍យ៉ុង មកដល់បន្ទប់សង្រ្គោះបន្ទាន់ ..

(សប្បាយណាស់មែនទេ ដែលដឹងថា កូនរបស់ប្រុសម្នាក់នោះមានសុខភាពល្អ ?)

(បាទ ! សប្បាយចិត្តណាស់ ព្រោះបន្ទាប់ពីឪពុកក្មេង .. កូនម្នាក់នេះទើបជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ!)

គេនៅចាំពេលដែលរាងតូចញញឹមជាថ្មីពេលដឹងពីសុខភាពកូនក្នុងពោះ ជាស្នាមញញឹមស្រទន់ដែលគេខានបានឃើញជាយូរមកហើយ បាតដៃទាំងគូរលើកឡើងមកមើល ឈាមដែលចេញពីរាងតូច ជោគជាំលើខ្លួនគេ .. បើមានរឿងអ្វីកើតឡើងចំពោះថេយ៍យ៉ុង និងកូនក្នុងផ្ទៃគេ តើ ខ្លួននិងដោះស្រាយបែបណា ?

« កូន ! » ទោះជាជឿជាក់មករហូតថាក្មេងនោះមិនមែនកូនខ្លួនតែគេនៅធ្វើចិត្តមិនបានមានម្តងគេបានចិញ្ចឹមបីបាច់ អ្នកដែលពពោះក្មេងនោះដោយក្តីស្រលាញ់តែពេលនេះគេកំពុងបំផ្លាញពួកគេដោយដៃទាំងពីរ

ទ្វារបន្ទប់សង្រ្គោះបន្ទាន់ត្រូវបានបើកដោយជាមួយដុកទ័រចេញមកដូចគ្នា

« តើលោកជាអ្វីនិងអ្នកជំងឺ ?» សំនួរនេះដូចជាឆ្អឹងឆ្លាក់ទើសនៅករ របស់ជុងហ្គុកតែគេក៍ជ្រើសរើសឆ្លើយ

« ខ្ញុំជាស្វាមីគេ !» ជុងហ្គុក

« សុំតាមខ្ញុំមក .. ខ្ញុំមានរឿងនិយាយជាមួយលោក !»

ទីបំផុត ថេយ៍យ៉ុងក៍បានរួចផុតពីគ្រោះថ្នាក់តែក៍មានឈាមកកនៅក្នុងខួរក្បាលដែលប៉ះពាល់ដល់សរសៃរប្រសាទដូចគ្នា

« អូយ ...!»

« អ្នកជំងឺដឹងខ្លួនហើយ !» គិលានុបដ្ឋាយិកា ដែលមកផ្លាស់សំលៀកបំពាក់អោយរាងតូចស្រែកប្រាប់ពេលអ្នកជំងឺបានដឹងខ្លួន

« ថេយ៍យ៉ុង .. ថេយ៍យ៉ុង យ៉ាងមិចហើយ ?» ជុងហ្គុកបានរត់មកមើលរាងតូចអមជាមួយស៊ូវីន ដែលមានទាំងដុកទ័រទៀត

« ទីនេះជាកន្លែងណា ?ហើយខ្ញុំ អូយ មិចក៍ឈឺក្បាលបែបនេះ ?» ថេយ៍យ៉ុង មើលគ្តប់គ្នាដោយភាពងឿងឆ្ងល់ ជាពិេសសជុងហ្គុកដែលមានផាពភ័យខ្លាច

« គឺអូនធ្លាក់ពីជណ្តើរនិងរបួស ក្បាលសំរាកសិនទៅ អោយដុកទ័រពិនិត្យសិន !» ជុងហ្គុកថាហើយក៍ផ្តួលរាងតូចថ្នមៗទៅលើគ្រែវិញ និងតាមដោយដុកទ័រពិនិត្យ

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now