ភាគ5

5.1K 198 3
                                    


« មីង ម្នាក់នេះស្រែកអោយអូន .. អូនខ្លាច !» សម្លេងតូចនិយាយមិនច្បាស់តែក៍កាត់ន័យចង្អុលព្រមទាំងម្រាមដៃស្រឡូនចង្អុលទៅកាន់នារីរូបស្រស់ គីមអ៊ុនឃ្យុង
« អត់.. អត់ទេ !!»គីម អ៊ុនឃ្យុងព្យាយាមបញ្ជាក់ប្រាប់ថាខ្លួនមិនដឹងអ្វីតែអ្វីដែលនាងចម្លែកវិត្តនោះពាក្យថា ប៉ាកូនទៅវិញទេ
« ក្មេងមិនចេះកុហក .. ខ្ញុំក៍ដឹងមកខ្លះដែរថាអ្នកនាងមិនចូលចិត្តក្មេងតែខ្ញុំគិតថា កូនខ្ញុំមិនបានកុហកនោះទេ !» ជុងហ្គុកនិយាយមួយៗ ច្បាស់តែ គីមអ៊ុនឃ្យុងបានតែក្តាប់ដៃ មិនហ៊ានប្រកែកអ្វី
« លោកចន .. នេះ លោកមានប្រពន្ធកូនហើយចឹងឬ ?» លោកគីម ដែលស្តាប់ន័យទាំងអស់សួរដោយភាពភ្ញាក់ផ្អើល
« បាទ? បាទ នេះជាកូនប្រុសខ្ញុំ ថេយ៍យ៉ុង !» ជុងហ្គុកប្រាប់អ្នកទាំងអស់គ្នាព្រមទាំងអង្អែលខ្នងក្មេងតូចដែលនៅយំលើស្មារក្រាស់
« មិនពិត.. មិចនិងអាច បើលោកមានប្រវត្តិនៅលីវ !» គីម អ៊ុនឃ្យុង ស្រែកដោយទីបំផុតព្រោះមានអារម្មណ៍គ្រប់យ៉ាងកំពុងរលាយនៅនិងមុខ
« ថីក៍មិនបាន ?» ជុងហ្គុកសួរបកទាំងជ្រួញចិញ្ចើម
« គឺថា ... / យ៉ាងណា ក៍មិនអីព្រោះអ្នកបានចុះអុីតាសុីវិលទើបជាប្រពន្ធដើមមិនចឹង ?» លោកគីមនិយាយដោយញញឹម លាក់កំណួចរហូតដល់ជុងហ្គុកត្រូវចំហរមាត់មិនយល់ន័យ
« មានន័យថាយ៉ាងមិច !» ជុងហ្គុក
« គឺ លោកមិនធ្លាប់ចុះអុីតាសុីវិលពីមុនមកទេ តែ ពេលនេះលោកបានចុះរួចហើយ គឺចុះជាមួយ គីម អ៊ុនឃ្យុង !» លោក គីមបានលើកក្រដាសអុីតាសុីវិលបង្ហាញឡើងដោយមានសុីញ៉េរបស់គេធ្វើអោយគេនិងជំនិតនិយាយមិនចេញ
« លោកលេងល្បិច ! » ពេលនេះរាងក្រាស់ពិតជាខឹងខ្លាំងណាស់ដែលត្រូវគេល្បិចសុីខ្សែរលើ ដោយផែនការបែបនេះ
« អត់ទេគឺលោក សុីញ៉េដោយខ្លួនឯង !» លោកគីម
« ពួកលោក ...ខ្ញុំនិងដាក់ពាក្យបណ្តឹង !» ជុងហ្គុកខឹងយ៉ាងខ្លាំងដោយមានស៊ូវីនដែលមើលពួកគេដោយហួសចិត្ត
ជុងហ្គុករិតតែមិនអាចប្តឹងផ្តល់រឿងនិងជាមួយខាងត្រកូលគីម ព្រោះគេអាចលើកហេតុផលដោយប្រកាន់ថាមិនបានធ្វើខុសអ្វីជាហេតុអោយអ្នកកំលោះត្រូវបាត់បង់ទ្រព្យមួយភ្នែកធំទៅអោយខាងអ្នកមាននាមជាប្រពន្ធ ទើបគេព្រមព្រៀងជាមួយ គីម អ៊ុនឃ្យុងដោយការផ្គត់ផ្គង់ប្រាក់រាល់ខែដោយមិនមករវល់ជាមួយភាពផ្ទាល់ខ្លួនគេដាច់ខាត
បច្ចុប្បន្ន
« លោកប្តី !» សំលេងជាមួយដំណើរកាច់រាងចូលមករករាងក្រាស់ ដែលអង្គុយនៅកន្លែងធ្វើការខ្លួន
« នេះ លុយហើយក៍ចេញទៅ !» ជុងហ្គុកទាញសែកមួយហើយសុីញ៉េអោយនាង ជាទឹកប្រាក់ច្រើនជាងបុគ្គលិកតួនាទីខ្ពស់ទ្វេរដងទៀតតែសំរាប់អ្នកដើរលេងសប្បាយផ្លូវកាយវាគ្មានពាក្យថាគ្រប់ឡើយ ។
« ពិននិងក៍គ្រប់ .. តែថា ដូចជាជិតដល់ពេលកូនថេយ៍ អាយុ 7 ឆ្នាំហើយមែនទេ ?» នាងក្រមុំមានចិត្តស្អប់ក្មេងនោះតាំងពីឃើញលើកដំបូងហើយក៍មិនដែលឃើញអ្នកជាម្តាយក្មេងទើបចិត្តឈ្នានីសនិងចង់ដើរតួជាស្រលាញ់កូនចុង កើតឡើងដើម្បីមានសង្ឃឹមថានិងអាចប្តូរចិត្តអ្នកកំលោះជាក់ជាមិនខាន
« វា មិនមែនជារឿងរបស់នាង ! ហាមមករវល់ និង ថេយ៍យ៉ុងជាដាច់ខាត !» ជុងហ្គុកសង្រ្គឺតធ្មេញថាអោយស្រីក្រមុំ ដែលញញឹមផ្ចាញ់ផ្ចាល់
« ប្រហែល នឹកម៉ាក់ហើយ .. តាំងពីពួកយើងរៀបការមកខ្ញុំមិនដែលឃើញម៉ាក់កូនថេយ៍សោះ .. ឬ នាងរត់ទៅនៅជាប្រុសផ្សេងហើយមែនទេ ?» សម្តីផ្ចាញ់ផ្ចាល់ហើយជាការចង់ដឹងពីទំនាក់ទំនងឪពុកកូននិងល្មមទើបនាងនៅតែជជីកសួរ
« នាងគ្មានសិទ្ធ មករវល់និងភាពផ្ទាល់ខ្លួនខ្ញុំទេ សូមអញ្ជើញត្រលប់ទៅវិញ !» សម្តីម៉ាត់ មុខ ងាប់ មិនចង់និយាយច្រើនធ្វើអោយអ្នកកំលោះមើលទៅ ឃោរ ឃៅ ផ្តាច់ការ ជាទីស្រមៃរបស់ស្រីៗ តែ គីម អ៊ុនឃ្យុង ដែលជួបជាប្រចាំ សឹងក្លាយជាភាព ជ្រេញឆ្អន់ទៅវិញ ទើបយកសែកដាក់កាបូបហើយចាកចេញទៅ

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now