ភាគ36

4.1K 191 2
                                    



« ថេយ៍យ៉ុងអូននិយាយអី ?» ជុងហ្គុកទាញរាងតូចមកប្រឈមមុខជាមួយហើយសម្លឹងទៅកែវភ្នែកនោះ

« យប់នោះងងឹតណាស់ .. ប៉ាកំពុងតែទៅផ្ទះវិញ តែមានឡានធំបើកមកបុកមួយទំហឹងរហូតក្រឡាប់ ! » ថេយ៍យ៉ុង និយាយហើយក៍ឃើញជុងហ្គុកធ្វើមុខភ្ញាក់ផ្អើលដែលថេយ៍យ៉ុងមិនដែលនឹកឃើញរឿងកាលពីក្មេងអស់ពេលជាយូរហើយទោះជាគេធ្លាប់គេងមមើរក៍ដោយ

« ខ្សែរករនេះ គាត់បានអោយនៅថ្ងៃកំណើតខ្ញុំ , គាត់ថាវាមានតម្លៃជាងទ្រព្រសម្បត្តិទាំងអស់ទៅទៀត !» ថេយ៍យ៉ុងយំដោយមិនខ្មាស ការចងចាំគ្រប់យ៉ាងចូលមក  ពេលម្តាយបាននាំខ្លួនរត់គេចពីការតាមសម្លាប់របស់គេ រហូតមកដល់ប៉េកាំង ..

« សុំទោសដែលធ្វើអោយអូនយំ ! សុំទោសដែលយកវាមកអោយអូន !» ជុងហ្គុកអង្អែលលួងលោមថេយ៍យ៉ុងដែលយំឡើងទន់ខ្លួននិងគ្រាទៅកាន់គ្រែ

« មិនអីទេ .. វាជារបស់តែមួយដែលប៉ាអោយ !» ថេយ៍យ៉ុង សម្លឹងមើលខ្សែរករ .. ជាមួយកែវភ្នែកស្រទន់ដែលជុងហ្គុកធ្លាប់ទទួលបានវាដូចគ្នា តែពេលនេះមិនមែនសំរាប់គេទៀតទេ តែសំរាប់ អ្នកជាឪពុកបង្កើតរបស់រាងតូចទៅវិញ

« ចាំបងពាក់អោយ !» ជុងហ្គុកបានទាញវាមកលាហើយក៍ពាក់អោយថេយ៍យ៉ុង ជាបន្តោងសោរមាស មានឆ្លាក់រូបនិងអក្សរពីលើ ដូចជាសំរាប់ចាក់អ្វីម្យ៉ាងព្រោះបើពីក្មេង វាអាចនិងមិនសុីនិងករ របស់ក្មេងតូចតែពេលនេះវាមើលទៅស្អាតប្លែកចម្លែកតែម្តង

« ស្អាតណាស់ ..!» ជុងហ្គុកសរសើរនិងអោនទៅថើបលើបន្តោងសោរជាប់និងទ្រូងសរនិងសរសៀរ ទៅកញ្ចឹងករសរខ្ចី

« អឺ.. លោក !» ថេយ៍យ៉ុង រុញរាងក្រាស់បន្តិចក៍ឃើញពីតម្រូវការរបស់គេច្បាស់ណាស់ ចាំថាលើកមុនគេទាំងថ្នាក់ថ្នមមិនហឹង្សាដូចកាលពីមុនតែក៍មិនហ៊ាននៅជិតទោះជាយ៉ាងណាក៍មិនអាចគិតថាគេល្អនិងខ្លួន

« បង សុំទោស.. គេងទៅ !» ផ្ទៃមុខក្រហមបង្ហាញពីតម្រូវការយ៉ាងច្បាស់តែគេមិនចង់ធ្វើបាបរាងតូចអោយភ័យខ្លាចទើបបានខាំមាត់ខ្លួនឯងនិងផ្តួលរាងតូចអោយគេង

« លោកអាចទៅរកស្រីរបស់លោកបាន ហឹម... » ថេយ៍យ៉ុងបំណងល្អទៅគេតែបែរជាត្រូវបំបិទមាត់ដោយបបូរមាត់ក្រាស់ និងកែវភ្នែកកំហឹង

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now