ភាគ11

4.6K 207 0
                                    

« ជុងហ្គុក.. លោកសន្យាហើយ ថានិងមើលថែគេ ការពារគេ .. ទោះខ្ញុំស្លាប់ក៍សុខចិត្ត !»
តែវាត្រឹមជាការនិយាយចុងក្រោយ ការជួបចុងក្រោយ គ្រប់យ៉ាងដូចហាក់គ្មានអ្វីកើតឡើង តែ ជាមួយពេលវេលាចេះតែខិតទៅមុខអមជាមួយសភាពរបស់មនុស្សក៍ត្រូវផ្លាស់ប្តូរដូចគ្នា
រយះពេល7ឆ្នាំហើយដែលចន ថេយ៍ ត្រូវមករស់នៅដែនឆ្ងាយម្នាក់ឯង បើនិយាយពីអ្នកជាឪពុកចិញ្ចឹមបែរជាមិនដែលមកលេងខ្លួនគ្រាន់តែcall និយាយគ្នា សួរសុខទុក្ខទៅវិញជាហេតុអោយថេយ៍យ៉ុងមិនយល់តែចម្លើយដែលឃើញគឺអ្នកជាឪពុករវល់និងការងារដែលមានការកើនឡើងជាលំដាប់

 ទោះខ្ញុំស្លាប់ក៍សុខចិត្ត !»តែវាត្រឹមជាការនិយាយចុងក្រោយ ការជួបចុងក្រោយ គ្រប់យ៉ាងដូចហាក់គ្មានអ្វីកើតឡើង តែ ជាមួយពេលវេលាចេះតែខិតទៅមុខអមជាមួយសភាពរបស់មនុស្សក៍ត្រូវផ្លាស់ប្តូរដូចគ្នារយះពេល7ឆ្នាំហើយដែលចន ថេយ៍ ត្រូវមករស់នៅដែនឆ្ងាយម្នាក់ឯង បើនិយាយពីអ្នកជា...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

កូនគេធំឡើង 🤣 ស្អាតទុកទាក់ទាញឪ 😱

មហាវិទ្យាល័យ Oxford

« ថេយ៍ ហា៎ !» សំលេងសិស្សមួយក្រុមកំពុងហៅអ្នកកំលោះដែលមានកំពស់ខ្ពស់ស្រលះតែបែជាមានមាធល្អិតនិងសម្រស់ដូចមនុស្សស្រីក្នុងវ័យទើបតែ19 ឆ្នាំ ជឿទេថាគេកំពុងត្រៀមបញ្ចប់ការសឹក្សាទាំងវ័យគេជាវ័យទើបចូលសឹក្សា ថ្នាក់មហាវិទ្យាល័យទើបត្រូវ
« បាទ! មានការអីមែនទេ ជីមមី , លីដា !» ថេយ៍យ៉ុងក្រឡេកទៅសួរអ្នកដែលដើរញាប់មករកខ្លួន
« លោកនាយក ហៅឯង .. អើយ យ៉ាប់ណាស់អាងតែសិស្សពូកែ សូម្បីគ្រូ ក៍ត្រូវប្រើភាពគោរព សំរាប់យាងព្រះរាជបុត្រទៅជួបដែរក្រាបទូល !» លីនដា បង្អាប់រាងតូចព្រោះគេជាក្មេងមកទាំងគ្រប់ មិនថា សម្រស់ រូបរាង ភាពឆ្លាតវៃ និងមានបាន ! សូម្បីតែពួកនាងក៍ជាកូនអភិជនក៍មិនទាន់ដូចនិងអ្វីដែលក្មេងប្រុសមានផង
« អរ .. បាទអរគុណ !» ហើយនេះជាអ្វីដែលធ្វើអោយថេយ៍យ៉ុងក្នុងកែវភ្នែកគ្រប់គ្នាមិនថា ប្រុសឬស្រីព្រោះតែ គេមានវិន័យក្នុងខ្លួនហើយក៍មិនឆ្មើងឆ្មៃ
បន្ទប់ នាយក
តុកតុក
« ចូលមក !»
« លោកគ្រូមានការរវល់អ្វីអោយខ្ញុំធ្វើមែនទេ ?» ថេយ៍យ៉ុង ជាក្មេងឆ្លាតនិងមានរបៀបល្អ ហើយតែងជួយកិច្ចការរបស់គ្រូ ទើបគ្រូគ្រប់គ្នាអោយយម្លៃទៅរាងតូចជាពិសេស
« នេះមើលទៅ !» នាយក សាលាបានហុចសាមីមួយអោយទៅ ថេយ៍យ៉ុង ហើយក៍ញញឹមស្រស់
« លោក គ្រូ នេះគឺ ?»
« អបអរ សាទរចនថេយ៍យ៉ុង ដែលបានបញ្ចប់ការសឹក្សា ថ្នាក់ VIP ! » សំលេងទះដៃ របស់ មិត្តក្នុងថ្នាក់មួយក្រុមក៍ចេញមកដូចគ្នា ក៍មិនមែនតែគេទេដែលជាប់ ព្រោះថ្នាក់ VIP មិនមែនជាថ្នាក់សំដៅលើការ បង់លុយច្រើននោះទេ តែជាថ្នាក់ប្រមូលសិស្សពូកែ លំដាប់IQ ខ្ពស់មកទទួលការសឹក្សាពិសេសនិង ឆ្លងកាត់ការប្រលងបែបពិសេស និងងាយរៀនចប់
« លឿនម្លេសលោកគ្រូ នេះទើបតែ2 ឆ្នាំនិង !» ថេយ៍យ៉ុង នៅតែមិនយល់ តែហេតុផលដែលស្តាប់បានគឺធ្វើអោយគេសប្បាយចិត្តគ្មានអ្វីប្រៀប
« សម្រេច ថាចង់បន្តធ្វើការនៅអង់គ្លេសឬយ៉ាងមិច?» ព្រោះជាថ្នាក់ពិសេស គ្រាន់រៀនចប់ភ្លាមក៍អាចបន្តការធ្វើការដំណែងធំបាន តែអ្នកណាក៍ដេងថារាងតូចល្អិតនេះជាកូនរបស់ ត្រកូលចនដែលជាមហាសេដ្ឋីលំដាប់ពិភពលោក
« អត់ទេ .. គឺ ខ្ញុំចង់ទៅជួបប៉ាប៉ា !» ស្នាមញញឹមផុសឡើងមកពេលនឹកដល់មុខសង្ហារបស់អ្នកជាប៉ាចិញ្ចឹម ទើបប្រញាប់មកបន្ទប់condo ខ្លួនវិញដោយមិនបង្អន់យូរ
Condo ...
« ប៉ាប៉ា និង surprise .. អូន នឹកប៉ាប៉ាណាស់ !» ទឹកមុខញញឹមពេលនឹកដល់អ្នកកំលោះដែលទោះគេមិនធ្លាប់មកជួបខ្លួនតែជឿថាការដែលឃើញពត៍មានរបស់គេជាប្រចាំនិងមិនខ្វល់ចំពោះរឿងនិងភ័យខ្លាច ..
តឹង ...
ជាការតាមដានពត៍មានពិសេសដែលគេដាក់កណ្តឹងរោទ៍ ហើយពត៍មានក៍មិនឆ្ងាយពីពត៍មានអ្នកមាននាមជាប៉ាប៉ាចិញ្ចឹម
( លឺ ដំណឹងថា អ្នកជំនួញសាច់ក្រអូបវ័យ 38 ឆ្នាំមកំពុងមើលចិត្តគ្នាជាមួយនាងក្រមុំកូន លោករដ្ឋមន្រ្តី )
( កាលពីយប់ មានគេឃើញអ្នកជំនួញវ័យ30ក្រាស់បណ្តើរតារាបង្ហាញម៉ូត ទៅdinner )
( ពត៍មានទាំងអស់ត្រូវច្រានចោលបន្ទាប់ពី លោកចន ជុងហ្គុកបានប្រាប់ថាជាការរួមជំនួញ )
« ប៉ាប៉ា របស់អូន មានមន្តស្នេហ៍រហូតម៉ងណ៎ !» រាងតូចក៍ត្រូវក្រវីក្បាលពេលឃើញពត៍មានរបស់អ្នកជាឪពុកមិនលោះពេលកាលពីវ័យជំទង់ក៍ខឹងថាហេតុនោះបានគេមិនមកលេងខ្លួនតែ បែរជាចម្លើយថា រវល់និង ជំនួញដែលរីកចំរើនសឹងមិនមានពេលសំរាក ...

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now