ភាគ31

4.8K 189 12
                                    




«ហេតុអីក៍យើងល្ងង់បែបនេះ »ជុងហ្គុកបានតែបន្ទោសខ្លួនឯងទាំងដឹងហើយថាក្មេងម្នាក់នេះស្រលាញ់គេ .. ស្រលាញ់ខ្លាំងទាំងមិនគួរ.. ថែមទាំងមានចំណងពាក់ព័ន្ធតូចកើតមានទៀត ..

« អោយបងធ្វើបែបណា ទើបអូនលើកលែងទោសអោយបង ថេយ៍យ៉ុង .. បងសុំទោស!» ជុងហ្គុកទាញកាយដែលអង្គុយធ្មឹងមិនតបតរដោយទំនើងដូចកន្លងមកអោបហើយក៍ឃើញទឹកភ្នែកគ្មានសំលេងហូរស្រក់ចុះមក

« កុំយំ ... កុំយំមានបងនៅទីនេះហើយ កុំខ្លាច !» ជុងហ្គុកលើកដៃជូតទឹកភ្នែកដែលហូរស្រក់ចុះមកទាំងសមីខ្លួនមិនកម្រើកសោះតែក៍ត្រូវទច់ដៃ

« លោកសម្លាប់កូនខ្ញុំ !» ជាពាក្យដំបូងថេយ៍យ៉ុង និយាយរកគេទាំងវាកន្លងទៅច្រើនថ្ងៃហើយ តែវាដូចកាំបិតមកពុះជ្រែកទ្រូងអ្នកកំលោះយ៉ាងចឹង

សៀងហៃ

« មិនប៉ុន្មានថ្ងៃទៀតយើងនិងនាំនាងទៅកូរ៉េ. អ្វីដែលយើងនិយាយគ្នាគឺត្រូវធ្វើអោយបាន ! » បន្ទាប់ពីឈ្លោះប្រកែកនិងយកឈ្នះស្រីមាឌល្អិតនេះបានមិនយូរសុងហ្វៃក៍ដាក់លក្ខណ ជាមួយនាង

« ប្រាកដ ហើយតែលោកសន្យាហើយថានិងដោះលែងខ្ញុំនិងកូន ! » លីអ៊ីនជូសំលឹងមើលបុរសដែលមានវ័យចំណាស់ហើយតែនៅតែមានលក្ខណះស្អាតបាតតាមវ័យ តែបើនិយាយពីចិត្តវិញគេគឺជាបិសាច ..

« មិនបាច់មើលមកយើងបែបនេះទេ! នាងក៍ដឹងថាយើងជាមនុស្សបែបណា ហើយយើងនិយាយអ្វីប្រាកដជាធ្វើ !» សុងហ្វៃ

« ខ្ញុំដឹង .. ដឹងថា លោកអាក្រក់ខ្លាំង ហ៊ានសូម្បីលើកដៃសម្លាប់ បងប្រុសខ្លួនឯង !» លីអ៊ីនជូនិយាយដោយការផ្ចាញ់ផ្ចាល់

« ហឹស.. នាងគិតបានតែត្រឹមនិងទេ? អ៊ីនជូរ៉ាហ្វីក !» សុងហ្វៃ ដើរមកជិតអ្នកម្តាយកូនមួយវ័យ ជិត40 ទោះជាពេលវេលាកន្លងផុតទៅយ៉ាងណាគេនៅចាំពេលមួយកាយនារីរូបស្រស់នេះធ្លាប់ដង្ហើយហៅឈ្មោះគេនៅលើគ្រែជាមួយគ្នា

« ត្រូវហើយ.. ឥលូវខ្ញុំព្រមហើយនិងអោយគ្រប់យ៉ាងរបស់ លីហ្វាងទៅលោក .. អោយតែលោកដោះលែងខ្ញុំនិងកូន .. ពួកខ្ញុំសន្យាថានិងមិនមកអោយលកឃើញមុខទៀតនោះទេ !» លីអ៊ីនជូនិយាយដោយមុឺងម៉ាត់សារជាថ្មី .. ការឈឺចាប់នៅពេលកន្លងមកធ្វើអោយនាងរឹងមាំនិងជំនះគ្រប់យ៉ាងទៅបានល្អ

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now