ភាគ 24

4.7K 184 5
                                    




« ហឹក .. គេមិនចាំ គេមិនដែលទុកយើងក្នុងចិត្ត .. ហេតុអីក៍ឯងឆ្កួតនិងគេដល់ថ្នាក់នេះថេយ៍យ៉ុង !» ទឹកភ្នែកនៃភាពខូចចិត្ត ខកបំណង បាត់បង់ធ្វើអោយថេយ៍យ៉ុងយំនិងត្រាំត្រែងក្នុងពិភពឯកការម្នាក់ឯង

សៀងហៃ

« ដំណឹងលេចលឺថា លោកចន ជុងហ្គុកអ្នកជំនួញកូរ៉េល្បីកំពុងមានទំនាក់ទំនងស្ងាត់ស្ងាត់ជាមួយនិងតារាបង្ហាញម៉ូតម្នាក់ដែលប្រហែលជាមានពត៍មានការបញ្ឈប់ភាពនៅលីវឆាប់ៗ ក៍ថាបាន!»

« ហឹស អ្នកមានទោះអាយុច្រើនក៍មានស្រីតាមរហូត !» អង្គរក្សដែលឈរមុខបន្ទប់ឃុំ និយាយគ្នាព្រោះតែពត៍មានដែលអូសមកសឹងគ្រប់កន្លែង

« មែននិង .. ចាស់ តែសង្ហាណាស់ វើយ ពួកយើងមិនបានសម្រស់ស្អីប្រៀប អាលោកចន ជុងហ្គុកនិងផង !»

« ជុងហ្គុក.. ចន ជុងហ្គុក.. អត់ទេ កូនថេយ៍..ចនជុងហ្គុកឯណា កូនខ្ញុំ កូនខ្ញុំ .. ជួយគេ ជួយគេផង ហឹកហឹក !» សំលេងស្រែកយំដង្ហៅឈ្មោះអ្នកកំលោះជាមួយការមកមើលរបស់លោក សុង ហ្វៃ ដែលបានលឺ ឈ្មោះនោះជាថ្មី

«ចន ជុងហ្គុក? ឬ ក៍ក្មេងនោះនៅជាមួយគេ ?» គំនិតជាច្រើនក៍បានកើនឡើងហើយសំខាន់ការចង់ដឹងលឺក៍កើនមានជាលំដាប់ទើបមិនទុកយូរអោយកូនចៅទៅសើបដំណឹងយកមក

ក្រុមហ៊ុនចន ..

ជុងហ្គុកសឹងមិនមានសមាធិក្នុងការធ្វើការបន្ទាប់ពីក្នុងខួរក្បាលរំលឹកនឹករឿងដែលកើតឡើង ទាំងក្លិននិងរាងកាយអ្នកនៅជាមួយគេ នៅតែជាប់ដឹតដាម មិនទៅណា

« ឆ្កួតហើយ ... នេះយើងមិនស្គាល់ថាបាននៅជាមួយអ្នកចឹងឬ ? !» ជុងហ្គុកស្បថ ដោយកំហឹង និងងើបឈរ មើលទៅអាគារ ខ្ពស់ដាច់គេក្នុងទីក្រុង

« ចៅហ្វាយ !» លេខា មុី

« មានការអីមែនទេ ?» ជុងហ្គុក

« គឺ អ្នកប្រុស ថេយ៍ ដាក់ពាក្យ សំរាក ច្រើនថ្ងៃ !» លេខា បានទទួលសារពីកំលោះតូច ទើបប្រញាប់មករាយការណ៍

« ហឹម .. ព្រឹកមិញក៍ឃើញថាមិនស្រួលខ្លួន !» ទោះជាកាយវិការសោះអង្គើយពិតមែនតែមិនមែនថាគេមើលរំលងអ្នកដែលធំធាត់ចិញ្ចឹមដោយក្តីស្រលាញ់ម្តងណាឡើយ

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now