ភាគទី4 :ភ្លើងស្នេហ៍

455 28 8
                                    

នៅក្នុងបន្ទប់មួយដែលងងឹតស្លុបគ្មានពន្លឺ យើងក៏បានឃើញមានមនុស្សពីរនាក់កំពុងតែបង្កាត់ភ្លើងស្នេហ៍យ៉ាងស្អិតរមួត ពីរនាក់នោះគ្មានអ្នកណាឆ្ងាយទេក្រៅពីម៉ាយ៉ាជាមួយហ្នឹងប៉ៃ។

«នាងហត់ទេ?»ប៉ៃ បានពោលឡើងនៅពេលដែលខ្លួនប្រាណរបស់គេបែកញើស និងក្ដៅរោលរាខ្លាំងណាស់ពេលនេះ

«ខ្ញុំមិនហត់ទេ?ចុះលោកយ៉ាងម៉េចហត់ហើយមែនទេ!!»ម៉ាយ៉ា ដែលនៅពីក្រោមខ្លួនរបស់ប៉ៃក៏បានតបមកវិញហើយយកដៃទៅជួបញើសដែលនៅលើផ្ទៃមុខរបស់នាយថ្នមៗ

«ខ្ញុំចង់សម្រាកហើយ»និយាយចប់ភ្លាមនាយស្រាប់តែសន្លប់បាត់ភ្លាមៗហាក់ដូចជាត្រូវថ្នាំអញ្ចឹង ម៉ាយ៉ាពេលឃើញបែបនេះនាងក៏ញញឹមចុងមាត់

«ពេលនេះលោកគឺជារបស់ខ្ញុំហើយ!!អ្នកផ្សេងគ្មានសិទ្ធិប៉ះពាល់ឡើយ»នាងនិយាយបណ្ដើរគេងកើយទៅលើទ្រូងប៉ៃដែលកំពុងសន្លប់មិនដឹងខ្លួនបណ្ដើរទឹកមុខពោរពេញទៅដោយភាពពិសពុល។

+ព្រឹកថ្ងៃថ្មី

ភូមិគ្រឹះអេសា បេឡា!!!

បែឡាកំពុងតែអង្គុយអានកាសែតនៅលើសាឡុងពេលនោះក៏បានប្រទះភ្នែកឃើញពេជ្រឈីប្រញាប់ប្រញាដូចជាកំពុងតែមានការអ្វីត្រូវចេញទៅខាងក្រៅជាបន្ទាន់។ពេជ្រឈីដើរមកដល់ភ្លាមបេឡាក៏បានសួរនាងភ្លាមតែម្ដង។

«នាងចង់ចេញទៅណាទាំងព្រឹកព្រលឹមហ្នឹង?»ពេជ្រឈី ឮបេឡាសួរបែបនេះក៏ឈប់ដំណើរហើយងាកទៅឆ្លើយតបនឹងបែលឡាវិញ

«ថ្ងៃនេះខ្ញុំមានការត្រូវចេញទៅខាងក្រៅបន្តិច!!»ពេជ្យឈី

«មានការអ្វីទៅ?»បេឡា

«គឺខ្ញុំត្រូវទៅជួបមិត្តភក្ដិខ្ញុំ ដើម្បីនិយាយពីរឿងសាលាដែលត្រូវចូលរៀន»ពេជ្រឈី

«នេះនាងដូចជាចេញចូលផ្ទះខ្ញុំស្រួលពេកហើយចង់ធ្វើអ្វីតាមចិត្តមែនទេ?ហើយក៏គ្មានសួរខ្ញុំមួយម៉ាត់ថាខ្ញុំឲ្យទៅឬអត់ ? ចង់ចេញចូលតាមចិត្តមែនទេ?»បែឡា ទម្លាក់កាសែតចុះហើយក៏ងើបឈរដើរសំដៅមករកពេជ្រឈី

«គឺខ្ញុំ...»

«គឺយ៉ាងម៉េច នាងគិតថាខ្ញុំនេះគឺជាអ្វីទៅ?នាងជាម្ចាស់ផ្ទះឬក៏ខ្ញុំជាម្ចាស់ផ្ទះឲ្យប្រាកដ នាងជាចៅហ្វាយខ្ញុំឬក៏ខ្ញុំជាចៅហ្វាយនាងនិយាយមក»បេឡា និយាយកាត់ហ្នឹងដំឡើងសំឡេងទៅកាន់នាង ពេជ្រឈីពេលដែរឃើញបែបនេះក៏ចាប់ផ្ដើមភ័យហើយលែងមាត់អ្វីទាំងអស់

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now