មិនបានយូរប៉ុន្មាន ពេជ្រឈី ជាមួយនឹង វៃ ក៏បានធ្វើដំណើរមកដល់ភូមិគ្រឹះអេសា ប៊េលឡា ម៉ានីន ពេជ្រឈី គ្រាន់តែមកដល់ភ្លាមនាងបានសម្លឹងមើលទៅភូមិគ្រឹះដ៏ធំស្គឹងស្កៃប្រៀបបានទៅហ្នឹងរាជវាំងមួយយ៉ាងអញ្ចឹង កំពុងតែឈរសំឡឹងភ្លឹកក្នុងការគយគន់ភ្លាមនោះស្រាប់ម៉ែដោះក៏បានដើរចេញមកពីខាងក្នុងផ្ទះដើម្បីទទួលពេជ្រឈី។
«នេះក្មួយគឺជាអ្នកមកធ្វើការថ្មីមែនទេ?»មកដល់ភ្លាមគាត់ក៏បានសួរទៅកាន់ពេជ្រឈីព្រមទាំងញញឹមយ៉ាងរុះរាយរាក់ទាក់
«ចាសហ្នឹងហើយអ៊ំស្រី ខ្ញុំគឺជាអ្នកមកធ្វើការថ្មី»ពេជ្រឈី តបទៅគាត់វិញទាំងញញឹមដូចគ្នា
«អញ្ចឹងជញ្ជូនអីវ៉ាន់មកតាមអ៊ំមក ចាំអ៊ំនាំទៅបន្ទប់គេងហើយក៏នាំទៅជួបនឹងចៅហ្វាយស្រី»ម៉ែដោះ
«ចាសអ៊ំស្រី»ពេជ្រឈី ក៏បានអូសវ៉ាលីដើរតាមពីក្រោយម៉ែដោះរហូតទៅដល់ខាងក្នុងបន្ទប់
«តើក្មួយមានឈ្មោះអ្វីទៅ?»ម៉ែដោះ បានសួរទៅកាន់ពេជ្រឈី
«ចាសអ៊ំខ្ញុំមានឈ្មោះថា ពេជ្រឈី ណាអ៊ំ»ពេជ្រឈី
«អ្នកនៅទីនេះហើយខ្ញុំថាម៉ែដោះ គ្រប់គ្នារួមទាំងចៅហ្វាយស្រីផងដែរ ហើយបើសិនមានការអីក្មួយអាចហៅអ៊ំបានណា»ម៉ែដោះ
«ចាសអ៊ំ»ពេជ្រឈី តបទៅគាត់វិញហើយម៉ែដោះក៏ចេញទៅវិញបាត់ទៅ។
+ក្នុងផ្ទះធំ
«តើក្មេងស្រីម្នាក់នោះយ៉ាងម៉េចហើយម៉ែដោះ?»ប៊េលឡា បានសួរទៅកាន់ម៉ែដោះ
«គឺនាំនាងទៅបន្ទប់ហើយចៅហ្វាយ តែមើលទៅនាងនៅក្មេងណាស់តាមតែខ្ញុំគិតនាងអាចកំពុងតែនៅរៀនណាចៅហ្វាយ»ម៉ែដោះ
«អញ្ចឹងអ៊ំហៅនាងមកជួបខ្ញុំបន្តិចមក ខ្ញុំមានរឿងចង់និយាយជាមួយនាង»ប៊េលឡា ម៉ែដោះក៏បានចេញទៅហៅពេជ្រឈីតាមបញ្ជា
បានបន្តិចក្រោយមកពេជ្យឈីក៏បានមកដល់គ្រាន់តែបានឃើញមុខរបស់បេឡាពេជ្រឈីនាងក៏ស្រាប់តែមានអារម្មណ៍ថាខ្លាចភ្លាមៗប្រហែលជាមកពីការថ្ងៃមុនដែលបេឡាបានទាញកាំភ្លើងមកភ្ជុំនាងហើយមើលទៅបានជាពេលនេះមិនហ៊ានសូម្បីតែសម្លឹងមើលមុខបេឡាឲ្យចំផង។
YOU ARE READING
រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]
Actionយើងនឹងឲ្យគ្រួសារឯងសងអ្វីដែលធ្លាប់ធ្វើដាក់គ្រួសារយើងពីមុនមក...ហើយពួកឯងនឹងត្រូវទទួលភាពឈឺចាប់ជាងនេះទ្វេរដង..