«នេះនាងគិតថាយើងយល់ច្រឡំមែនទេ?ចុះទង្វើរដែលធ្វើមិចចឹងគេហៅថាអីជួយប្រាប់តិចមើល»ប៊េលឡា ដើរសំដៅទៅរកពេជ្រឈីហើយក៏និយាយខ្លាំងៗទៅកាន់នាងទាំងកំហឹងដែលនៅនឹងខ្លួន ប៉ៃឃើញបែបនេះក៏បានរត់ចូលមកឈរពាំងការពារពេជ្រឈី។
«អ្នកនាងយល់ច្រឡំពួកយើងមែនទែនហើយ?មិនដូចជាអ្វីដែលអ្នកនាងគិតទេ ខ្ញុំបានដោះមួកសុវត្ថិភាពចេញឱ្យពេជ្រឈីប៉ុណ្ណោះព្រោះថាវាតឹងខ្លាំងពេកនាងដោះមិនកើត»នាយខំប្រឹងពន្យល់ទៅកាន់អ្នកម្ខាងទៀតទាំងសម្ដីទន់ភ្លន់ភ្ជាប់ជាមួយទឹកមុខញញឹមតិចៗជាការបញ្ជាក់ថាសម្ដីរបស់គេគឺពិតមែន ប៉ុន្តែបែរជាធ្វើឲ្យបេឡាខឹងទៅវិញដោយសារតែនាងឃើញថាពេជ្រឈីដែលនៅឈរពីក្រោយប៉ៃយកដៃនាងមកអោបនឹងចង្កេះប៉ៃជាប់ធ្វើដូចជាខ្លាចណាស់អញ្ចឹង។
«ចូលផ្ទះជាមួយយើងមានរឿងត្រូវនិយាយគ្នា!!»ដែលឃើញបែបនេះភ្លាមបេឡាបានស្ទុះចូលទៅចាប់កញ្ឆក់ដៃពេជ្រឈីមួយទំហឹង ពេជ្យឈីមិនអាចប្រកែកអ្វីបានមានតែទៅតាមការអូសទាញរបស់អ្នកម្ខាងទៀតដែលមានកម្លាំងខ្លាំងដូចជាមនុស្សប្រុស ដោយទាស់ភ្នែកខ្លាំងពេកប៉ៃក៏បានចាប់ទាញដៃពេជ្រឈីម្ខាងដែរ ឲប៊េលឡារឹតតែខឹងមួយកម្រិតទៀត។
«ឆាប់លែងដៃនាងភ្លាម យើងត្រូវការនាំនាងចូលផ្ទះ»នាងងាកមកសម្លក់មុខប៉ៃមុននឹងនិយាយពាក្យសំដីខ្លាំងៗទៅកាន់នាយ
«អ្នកនាងធ្វើដូចជា លើសខ្លាំងពេកហើយ!!នាំនាងទៅតាមសម្រួលទៅមិនបាច់ចាំអូសទាញ់នាងបែបនេះទេវាមើលទៅដូចជាសត្វធាតុអញ្ចឹង»បានឮសម្ដីគេនិយាយបែបនេះបេឡាខឹងខ្លាំងណាស់ទម្លាក់ដៃដែលកាន់ពេជ្រឈីចេញហើយប្រុងស្ទុះចូលទៅវាយប៉ៃតែត្រូវបានពេជ្យឈីបាំងពីមុខជាប់។
«កុំធ្វើបែបនេះអីណាអ្នកនាងខ្ញុំសុំ!!ប៉ៃទៅផ្ទះវិញទៅយប់រាងជ្រៅហើយទៅផ្ទះទៅ»ដោយឃើញសភាពការណ៍មិនស្រួលពេជ្រឈីងាកមកដេញប៉ៃឲ្យទៅផ្ទះវិញមុននឹងតិចទៀតមានការប្រើអំពើហិង្សាកើតឡើង ប៉ៃក៏យល់ព្រមរួចហើយទាញមួកសុវត្ថិភាពមកពាក់ហើយខ្លួនឡើងជិះម៉ូតូចាកចេញបាត់ទៅ។
ប៉ៃចេញទៅផុតភ្លាមពេជ្រឈីងាកមកក្រោយឃើញថាកែវភ្នែកក្រហមឆ្អិនឆ្អៅមួយគូកំពុងសម្លក់នាងមិនដាក់ភ្នែក សឹងតែហែកស៊ីសាច់នាងទាំងរស់ទៅហើយ។
![](https://img.wattpad.com/cover/350718193-288-k605317.jpg)
YOU ARE READING
រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]
Actionយើងនឹងឲ្យគ្រួសារឯងសងអ្វីដែលធ្លាប់ធ្វើដាក់គ្រួសារយើងពីមុនមក...ហើយពួកឯងនឹងត្រូវទទួលភាពឈឺចាប់ជាងនេះទ្វេរដង..