ភាគទី6 : រឿងក្នុងគ្រួសារ

355 27 9
                                    

+គ្រួសារអ្នកស្រីម៉ាសារ

«នេះឯងទើបតែមកពីណា?បាត់មួយយប់តភ្លឺល្ងាចបានឯងចូលផ្ទះមែនទេ?»អ្នកស្រីម៉ាសារកំពុងតែអង្គុយនៅលើសាឡុងគាត់ក៏បានប្រទះឃើញកូនស្រីជើងល្អទើបតែចូលផ្ទះ

«គឺខ្ញុំមកពីជួបលាងនៅផ្ទះមិត្តភក្ដិទើបបានជាស្រវឹងមិនអាចមកផ្ទះកើត»ម៉ាយ៉ា

«ឯងនេះខំប្រឹងដើរលេងទៅ ដើរស៊ីចាយសប្បាយហ៊ឺហាហ្នឹងហើយមានដឹងទេថាតិចទៀតគ្រួសារយើងនេះគ្មាននៅសល់អ្វីទេ ឯងក៏ដឹងថាពេលនេះប៉ាឯងរត់គេចពីម្ចាស់បំណុលឡើងលែងហ៊ានមកជាន់នៅផ្ទះនេះទៀតហើយ»អ្នកស្រីម៉ាសារ

«វាជារឿងរបស់គាត់មិនបានទាក់ទងអីនឹងខ្ញុំទេ»ម៉ាយ៉ា នាងនិយាយចេញមកមិនខ្វល់ពីអ្វីទាំងអស់

«ហេតុអី្វបានជាឯងហ៊ាននិយាយបែបនេះ ឯងក៏ដឹងថាគ្រប់យ៉ាងដែលយើងរស់នៅស្រួលគឺដោយសារតែគាត់ បើសិនមិនបានប៉ាឯងទេពេលនេះឯងនឹងយើងទៅជាបែបណា»លោកស្រីម៉ាសារ

«ហឺយបានហើយ!!ខ្ញុំធុញខ្លាំងណាស់អង្គុយស្ដាប់តែពាក្យម៉ាក់រអ៊ូដដែលៗ ខ្ញុំឡើងទៅគេងហើយ»និយាយចប់នាងក៏បានឡើងទៅលើកបន្ទប់បាត់ លោកស្រីម៉ាសារបានត្រឹមតែក្រវីក្បាលនិងចរិតដែលនិយាយមិនស្ដាប់របស់កូនស្រីខ្លួន។

+ភូមិគ្រឹះអេសា ប៊េលឡា

បេឡា នាងកំពុងតែអង្គុយចុចគុំព្យូទ័រធ្វើការនៅពីមុខផ្ទះស្រាប់តែភ្លាមនោះមានឡានសេរីទំនើបមួយបានជិះមកឈប់ចតពីមុខភូមិគ្រឹះរបស់ខ្លួន។គ្រាន់តែបានឃើញឡានមួយនោះភ្លាមបេឡានាងក៏ដើរចេញទៅមើលចង់ដឹងថាជាឡានរបស់អ្នកណា ភ្លាមនោះក៏ប្រទះឃើញថាពេជ្រឈីបានចុះពីឡានមួយគ្រឿងនោះដោយមកជាមួយនឹងអ៊ីងហ្វា។

«អរគុណណាស់ដែលបានជូនខ្ញុំមកផ្ទះ»ពេជ្រឈី ចុះពីលើឡានហើយក៏និយាយពាក្យអរគុណទៅកាន់ហ្វា

«ឆាប់ចូលផ្ទះទៅណា!!បើមានរឿងអ្វីអាចខលមកខ្ញុំបានខ្ញុំចាំជួយជានិច្ច»ហ្វា មិនថែមទាំងនិយាយទេព្រមទាំងដាក់ដៃអង្អែលក្បាលនាងតិចៗដូចជាកូនក្មេងអញ្ចឹង

បេឡា ឈរអោបដៃមើលឃើញគ្រប់សកម្មភាពអ្នកទាំងពីរ ដែលកំពុងធ្វើជាមួយគ្នាបើតាមមើលទៅអ្នកមិនដឹងគេអាចថាពីរនាក់នេះមិនមែនជាមិត្តទេតែគឺជាសង្សារនឹងគ្នាប្រាកដណាស់។បានបន្តិចក្រោយមកពេជ្យឈីក៏ដើរចូលមកក្នុងផ្ទះហើយក៏ក្រឡេកទៅឃើញបេឡាឈរនៅម្ខាងបម្រុងហ្នឹងដើរទៅហើយតែក៏ត្រូវបែលឡាស្រែកឱ្យឈប់។

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now