ភាគទី20:សម្លាប់មនុស្ស

541 28 11
                                    

+ព្រឹកថ្ងៃថ្មី

//ភូមិគ្រឹះលោកឌីន//

ព្រឹកនៅក្នុងផ្ទះលោកឌីន បានទទួលទានអាហារជាមួយលោកស្រី ម៉ាសា យ៉ាងសប្បាយរីករាយបន្ទាប់ពីទទួលទានអាហារពេលព្រឹករួចហើយអ្នកជាប្រពន្ធក៏យកចានដើម្បីទៅលាងព្រោះពេលនេះគ្មានអ្នកបម្រើដូចមុនទេគ្រួសារនេះគឺធ្លាក់ខ្លួនហើយ ចំណែកឯប្ដីក៏ឈរស្រោចផ្កានៅខាងមុខផ្ទះហួចច្រៀងដូចខ្លួនកំលោះដោយមិនជំពាក់ក្បាលអាណាមួយរៀល។

«ផាំង»សំម្លេងកាំភ្លើងហោះត្រូវនឹងក្បាលរបស់វ័យចំណាស់លឿនដូចជាមីសស៊ីលដែរកំពុងស្រោចផ្កាត្រូវដួលព្រុសទៅលើដីមួយកន្លែងឈាមជាច្រើនហូរចេញពេញដី

«សំម្លេងអ្វី!!!អ្នកណាធ្វើស្អី?អាយ....បងសម្លាញ់!!!!»វ័យចំណាស់ស្រាប់តែភ័យទឹកមុខស្លេកគាំងដូចគូទមាន់ពេលឃើញប្ដីខ្លួនដេកស្លាប់មួយកន្លែងធ្វើឲគាត់ធ្វើអ្វីមិនត្រូវក៏ស្ទះរត់ចូលក្នុងផ្ទះដើម្បីយកទូរស័ព្ទប៉ុន្តែ...។

«ចង់ទៅណាយាយកញ្ចាស់ស្បែកស្វិត»មួយប្រយោគនេះដូចគេយកកំបិតមកចាក់កណ្តាលមុខចឹង ស្របពេលដែរគាត់កំពុងស្រវេស្រវាពីដៃបុរសមាឌខ្លាំងពីអ្នក

«អាយ!!!!ឯងជាអ្នកឆាប់ចេញពីផ្ទះយើងទៅបើមិនចង់ដេកគុក»លោកស្រីម៉ាសា នៅឆ្លៀតស្រែកជេរពួកទាំងអស់នោះមិនខ្លាចសូម្បីតែបន្តិច

«មកដល់ពេលនេះហើយចារឹកក្អេងក្អាងមិនចោលទៀត អាខ្លួនជិតជាអ្នកបន្តរពីប្តីខ្លួនឥឡូវហើយនឹងហា គិតថាតេទៅប៉ូលីសទាន់មែនទេ?»ប៊េលឡា បោះសម្ដីឡើងឈ្លើយទៅកាន់អ្នកដែលមានអាយុចាស់ជាង។

«ឯងបាញ់ប្តីហើយៗទុកឲយើងបាញ់យាយនឹងម្ដង»គិតតែឈរប្រកែកគ្នាមិនដឹងអី លោកស្រីម៉ាសាឆ្លៀតឱកាសរត់ទៅដល់ណាបាត់ ធ្វើឲបុរសមាឌខ្លាំងពីអ្នកនោះប្រញាប់ប្រញាល់រត់ទៅរក ព្រោះខ្លាចស៊ីគ្រាប់កាំភ្លើងរបស់ប៊េលឡា ពេលនេះនាងមិនមែនជាបេឡាការពីរមុនទៀតឡើយ។

«លើកទៅម៉ាយ៉ា!!លើកទៅ»ដៃប្រឹងចុចទូរស័ព្ទជាច្រើនសារយ៉ាងតក់ក្រហលទៅហើយនៀក សោកស្ដាយណាស់ដែរគាត់មិនដឹងថាកូនគាត់កំពុងធ្វើសង្រ្គាមលើពូកជាមួយប៉ៃ។

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now