ភាគទី12:សង្សារខ្ញុំ

424 36 9
                                    

«អ្នកនាងអ្នកនាងយ៉ាងម៉េចហើយ?មានឈឺត្រង់ណាអត់ ឱ្យខ្ញុំសុំទោសផងណាដែលមិនបានចេញមកជួយ»ពេលដែលបេឡាឡើងទៅដល់បន្ទប់បាត់វ៉ៃក៏លេកខ្លួនចេញមកហើយបានរត់មករកពេជ្រឈីយ៉ាងលឿនទាំងក្ដីបារម្ភ នឹងបាននិយាយពាក្យសុំទោសមកកាន់នាងដែលខ្លួនមិនអាចជួយអ្វីបានព្រោះគេក៏ខ្លាចបែលឡាដែរ។

«មិនអីទេ!!លោកមិនខុសអ្វីឡើយ ហើយមិនបាច់សុំទោសខ្ញុំទេ»ពេជ្រឈី ប្រញាប់យកដៃជូតទឹកភ្នែកចេញមុននឹងតបទៅវិញទាំងសំឡេងខ្សាវៗ

«បើអញ្ចឹងចាំខ្ញុំនាំអ្នកនាងទៅលាងរបួសណា»ថាហើយវ៉ៃ បានជួយលើកពេជ្រឈីហើយក៏នាំនាងដើរចូលទៅបន្ទប់ផ្ទះបាយដែលមានម៉ែដោះនៅទីនោះ។ការពិតគាត់ក៏បានឃើញនិងដឹងឮគ្រប់សកម្មភាពទាំងអស់ដែរប៉ុន្តែមិនអាចជួយអ្វីបានទេព្រោះគាត់ក៏ខ្លាចបេឡាដូចគ្នា។

+ខាងក្នុងផ្ទះបាយ

«យ៉ាងម៉េចឈឺទេក្មួយ?»គាត់បានលាងរបួសទៅលើដៃនាងតិចៗ រួចហើយក៏សួរទាំងក្ដីបារម្ភរួមជាមួយទឹកមុខអាណិតអាសូរជាពន់ពេក

«មិនអីទេអ៊ំ!!»ឮរាងចំណាសសួរខ្លួនបែបនឹង ពេជ្រឈី ប្រញាប់ក្រវីក្បាលបដិសេធថាខ្លួនមិនអីទេ ចំណែកឯម៉ែដោះបានយកបង់រំរបួសមករំពីលើកខ្នងដៃរបស់ពេជ្រឈីដែលមានស្នាមជាំនោះ។

«ហឺយ!!ខ្ញុំពិតជាស្ដាយណាស់ដែលមិនចូលទៅឃាត់ចៅហ្វាយ»វៃ គេនៅតែបន្ទោសខ្លួនឯងមិនឈប់បើសិនជាគេចូលទៅឃាត់ចៅហ្វាយបន្តិចក៏ចៅហ្វាយខ្លួនមិនធ្វើបាបពេជ្រឈីដល់ថ្នាក់នេះពេកដែរ ពេជ្រឈីឮវ៉ៃបន្ទោសខ្លួនឯងមិនឈប់បែបនេះនាងបាននិយាយលួងលោមទៅកាន់នាយ។

«ឈប់និយាយបន្ទោសខ្លួនឯងទៀតទៅ!!គ្រាន់តែជាំដៃប៉ុណ្ណឹងវាមិនអីទេ»ពេជ្រឈី និយាយទាំងញញឹមទៅកាន់វ៉ៃដែលអង្គុយនៅពីមុខខ្លួនព្រោះឃើញទឹកមុខគេគ្រាំគ្រានិងនិយាយស្ដី បន្ទោសខ្លួនឯងរហូតទាំងដែលមិនមែនជាកំហុសរបស់គេ។

«វៃ នៅណា?»កំពុងតែអង្គុយនិយាយគ្នាសុខៗបេឡាបានស្រែករកវ៉ៃសឹងតែបែកផ្ទះ វ៉ៃឮសំឡេងចៅហ្វាយខ្លួនហៅបែបនេះហើយមិនបាននៅយូរឡើយក៏ងើបចេញពីកៅអីហើយរត់ទៅរកចៅហ្វាយខ្លួនយ៉ាងលឿន។

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now