ភាគទី10: យល់ច្រឡំ

333 33 5
                                    

ពេលល្ងាចក៏បានឈាមមកដល់ក៏ជាពេលដែលម្នាក់ៗត្រូវចេញពីរៀននិងត្រឡប់ទៅផ្ទះវិញរាងខ្លួនផងដែរ។

«ពេជ្រឈី!!ឯងអាចប្រាប់យើងបានឬអត់ ? ថាប៉ៃគេមកនិយាយរឿងអ្វីជាមួយឯង»មីមី នាងបានងាកមកសួរពេជ្រឈីម្ដងទៀតតាំងតែពីថ្ងៃមកនាងតាមសួររហូតប៉ុន្តែពេជ្រឈីមិនប្រាប់នាងសោះដល់ពេលនេះនាងនៅតែតាមសួរម្ដងទៀតប៉ុន្តែពេជ្រឈីមិនឆ្លើយដដែល។

«ឆាប់ទៅផ្ទះទៅឯងមិនបាច់ចាំចងដឹងរឿងនេះទេ?»ស្ងាត់បានបន្តិចពេជ្យឈីក៏បានបន្លើសំឡេងឡើងនិយាយទៅកាន់មីមីកុំឱ្យសួរដេញដោលនៅរឿងនេះទៀតអី ព្រោះនាងមិនចង់គិតពីវាទេ។

«ពេជ្រឈី»ប៉ែ មិនដឹងថារត់មកពីណាក៏បានមកស្កាត់ផ្លូវអ្នកទាំងពីរដែលកំពុងតែដើរនៅតាមផ្លូវ នាយរត់មកដល់ក៏បានទៅឈរបាំងពីមុខផ្លូវពេជ្រឈីទាំងទឹកមុខញញឹម ពេជ្រឈីសម្លឹងមើលមុខនាយបន្តិចមុននឹងចោទជាសំណួរសួរទៅកាន់គេ។

«លោកមានរឿងអ្វីជាមួយនឹងខ្ញុំមែនទេ?បានជាមកពាំងផ្លូវខ្ញុំបែបនេះ....... ល្ងាចហើយខ្ញុំប្រញាប់ទៅផ្ទះ»មិនបាននិយាយអ្វីច្រើនពេជ្យឈីបានដើរជាសប៉ៃបន្តិចប៉ុន្តែត្រូវបាននាយចាប់ដៃនាងពីក្រោយ ជាប់ពេជ្រឈីពេលដែលត្រូវគេចាប់ដៃបែបនេះក៏ក្រឡេកមើលមុខនាយទាំងទឹកមុខស្មើ

«ឱ្យខ្ញុំជូននាងទៅផ្ទះទៅ!!ខ្ញុំដឹងថានាងដើរទៅផ្ទះនៅតាមផ្លូវមិនមានសុវត្ថិភាពទេ ឱ្យខ្ញុំជូនហ្នឹងទៅផ្ទះទៅណា?ព្រោះខ្ញុំបារម្ភពីនាងខ្លាំងណាស់»ប៉ៃ ទទួចអង្វរសូមអ្នកម្ខាងទៀតឲ្យខ្លួនជូនទៅផ្ទះទៅ ព្រោះតែពេលនេះមេឃក៏រាងងងឹតហើយនៅតាមផ្លូវទៅផ្ទះវានៅឆ្ងាយគ្រាន់បើដែរ គ្រាន់តែទៅដល់មេឃអាចងងឹតខ្លាំងជាងនេះ។

«តែខ្ញុំគិតថា....»ពេជ្រឈី រៀបនឹងឆ្លើយបដិសេធទៅហើយតែក៏ត្រូវ មីមី និយាយកាត់ទាន់ព្រោះនាងក៏យល់ឃើញដូចជាប៉ៃដែរ។

«យើងយល់ស្របយប់ងងឹតខ្លាំងណាស់ហើយពេលនេះម៉ោងក៏ជិត 6 ទៀតឯងទៅផ្ទះវិញជាមួយប៉ៃទៅ»ដោយឃើញថាម្នាក់ៗបារម្ភពីសុវត្ថិភាពខ្លួនខ្លាំងពេកពេជ្រឈីក៏ងក់ក្បាលយល់ព្រមតាមសំណើរអ្នកទាំងពីរ។

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now