ពួកគេបានចូលមកដល់ខាងក្នុងថ្នាក់រៀន ដែរថ្នាក់អ្នកទាំងពីររៀនពួកគេបានប៉ះជាមួយប៉ៃ ម៉ាយ៉ាផងដែរ។ពេជ្រឈី ជាមួយមីមីបានចូលទៅអង្គុយនៅក្នុងតុកដោយមិនខ្វល់ពីអ្នកដែលសម្លឹងមើលមកកាន់ពួកនាងឡើយ។
«យើងមើលទៅប៉ៃគេសម្លឹងមើលឯងខ្លាំងណាស់ថ្ងៃនេះ!!ដូចជាចម្លែកខ្លាំងណាស់»មីមី នាងក៏ចាប់អារម្មណ៍ដូចគ្នាថាថ្ងៃនេះប៉ៃខុសប្លែកពីររាល់ដងតាមសម្លឹងមើលពេជ្យឈីតាំងពីចូលក្នុងថ្នាក់រហូតដល់កន្លែងអង្គុយ
«មនុស្សបែកគ្នាយូរមើលគ្នាជារឿងធម្មតាទេឯងកុំគិតច្រើនអី»ការពិតពេជ្យឈីនាងក៏ឆ្ងល់ដូចគ្នាតែក៏ធ្វើដូចជាមិនខ្វល់ដើម្បីកុំឲ្យគេចាប់អារម្មណ៍
«អើតាមហ្នឹងទៅអញ្ចឹង...»មីមី
ភ្លាមនោះគ្រូក៏បានមកដល់ហើយពួកគេក៏ចាប់ផ្ដើមរៀនតាមធម្មតា។ប៉ុន្តែយើងក្រឡេកទៅមើលក្រសែភ្នែករបស់ប៉ៃឯណេះវិញគឺមិនដកភ្នែកចេញពីពេជ្រឈីឡើយហាក់ដូចជាមានរឿងអ្វីមួយដែលចង់និយាយជាមួយនាង តែមិនហ៊ាននិយាយចេញមក។
+ក្នុងក្រុមហ៊ុន
«ចៅហ្វាយស្រីនេះគឺជាឯកសារ!!»វៃ បានហុចឯកសារមួយច្បាប់មកឱ្យបេឡាដើម្បីត្រួតពិនិត្យ
«អ៎យើងភ្លេច!!យ៉ាងម៉េចហើយគ្រួសាររបស់ពេជ្រឈីពេលនេះតើប៉ារបស់នាងដឹងរឿងនេះហើយឬនៅ»បេឡា បើកមើលឯកសារហើយក៏បិទវិញរួចក៏ងាកមកសួរវ៉ៃអំពីកូនបំណុលរបស់ខ្លួន
«ដូចជាដឹងរឿងហើយបាទ!!ចុះចៅហ្វាយចងឱ្យខ្ញុំធ្វើយ៉ាងម៉េចទៀត»វៃ បានសួរបកទៅចៅហ្វាយទាំងងឿងឆ្ងល់
«គឺមិនបាច់ចាំធ្វើយ៉ាងម៉េចទេ?តាមសង្កេតមើលដូចធម្មតាទៅ តែបើវាចង់រត់ម្ដងទៀតចាប់វាយកមកវិញឲ្យបាន»បេឡា និយាយទាំងឈាមត្រជាក់ក្រសែភ្នែកបង្កប់ដោយភាពឈឺចាប់លាយឡំជាមួយគំនុំដែលមិនអាចអភ័យទោសឲ្យបាន(ចាំភាគរឿងជ្រៅបន្តិចចាំប្រាប់ថាគំនុំរឿងអី)
«បាទចៅហ្វាយ»វៃ ឱនគោរពចៅហ្វាយបន្តិចរួចក៏ចាកចេញទៅវិញទៅ
«យើងនឹងធ្វើឲ្យពួកឯងស្គាល់រសជាតិដូចជាស្លាប់ទាំងរស់ម្ដងបន្តិចៗ»នាងនិយាយបណ្ដើរក្ដាប់ប៊ិចដែលនៅហ្នឹងដៃបណ្ដើរមួយទំហឹងក្រសែភ្នែកពោរពេញដោយគំនុំដែលឆាបឈួលប្រៀបដូចជាភ្លើង។
YOU ARE READING
រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]
Azioneយើងនឹងឲ្យគ្រួសារឯងសងអ្វីដែលធ្លាប់ធ្វើដាក់គ្រួសារយើងពីមុនមក...ហើយពួកឯងនឹងត្រូវទទួលភាពឈឺចាប់ជាងនេះទ្វេរដង..