ភាគទី22:ចាកចេញ

862 42 4
                                    

បន្ទាប់ពីរៀបចំសម្អាតខ្លួនរួចរាល់អស់ហើយ ភីតឈី ដើរចុះមកខាងក្រោមទាំងប្រដាប់ត្រដួល ដោយសារតែឈឺកន្លែងសំខាន់ទើបធ្វើឲ្យពិបាកក្នុងការដើរជាខ្លាំង ដៃហ្នឹងដើមក.សុទ្ធតែស្នាមជាំនៅពាសពេញហ្នឹងទាំងអស់ ដើរមកដល់ខាងក្រោមភ្លាមរាងតូចដើរទៅរកបន្ទប់ម៉ែដោះដើម្បីឲ្យគាត់លាបថ្នាំរបួសឲ្យ។

~ក្នុងបន្ទប់~

«ហឺយ!!អ៊ុំនេះអាណិតឯងខ្លាំងណាស់ខ្លួនតូចផង មិនគួរណាអ្នកនាងធ្វើបែបនេះដាក់ក្មួយទេ ហេតុអ្វីគ្មានក្ដីមេត្តាយ៉ាងនេះជាមនុស្សមិនមែនជាសត្វទេណា»រាងចំណាស់ដកដង្ហើមធំបន្តិចមុននឹងនិយាយទាំងការមិនពេញចិត្តចំពោះទង្វើ បេឡាធ្វើមកលើភីតឈី វាពិតជាហួសហេតុខ្លាំងណាស់។

«មិនអីទេណាអ៊ំតាប៉ុន្មានថ្ងៃទៀតទៅវាបាត់ហើយ ណាមួយនៅសល់មិនយូរទៀតទេខ្ញុំរៀនចប់ហើយ ហើយខ្ញុំក៏សម្រេចចិត្តរកការងារធ្វើនិងឈប់នៅទីនេះតទៅទៀត»ភីតឈី

«ល្អណាស់ក្មួយអ៊ំយល់ស្រប ចាកចេញឱ្យបាត់បាត់តែម្ដងទៅកុំនៅទៀតអី បើធ្វើបាបគ្នាយ៉ាងនេះអ្នកណានៅកើតទៅ»ម៉ែដោះ

អ្នកទាំងពីរអង្គុយនិយាយគ្នាដោយមិនបានចាប់អារម្មណ៍ថាកំពុងមានមនុស្សលួចស្ដាប់ការសន្ទនារវាងអ្នកទាំងពីរឡើយ ដែលម្នាក់នោះគ្មានអ្នកណាក្រៅពីបែលឡាទេ គេបានឈរស្ដាប់ឮនៅគ្រប់ការនិយាយគ្នារវាងអ្នកទាំងពីរទាំងអស់ ធ្វើឱ្យគេមានអារម្មណ៍ថាមិនសប្បាយចិត្តភ្លាម ព្រោះវាមិនមែនជាគំនិតគេឡើយដែលឲ្យ ភីតឈី ចេញពីផ្ទះមួយនេះ ទឹកមុខនិងគំនិតក៏បានផុសឡើងក្នុងខួរក្បាលគេ ដោយមិនចងនៅយូរខ្លាចគេដឹងថាខ្លួនកំពុងតែលួចស្ដាប់បេឡាប្រញាប់ចាកចេញទៅវិញយ៉ាងលឿន ភ្ជាប់ជាមួយនឹងគំនិតគិតរៃរកវិធីដើម្បីកុំឲ្យភីតឈី ចេញពីផ្ទះនេះបាន។

________________________________

រយៈពេលមួយអាទិត្យបានកន្លងផុតទៅយ៉ាងលឿនពេលនេះក៏ដល់ពេលដែរភីតឈី ត្រូវប្រលងដើម្បីបញ្ចប់ឆ្នាំសិក្សារបស់ខ្លួន នាងបានត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការចូលថ្នាក់ប្រឡងនិងសង្ឃឹមថាខ្លួនធ្វើបានជោគជ័យនៅក្នុងថ្ងៃនេះ។

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now