ភាគទី13:18+

819 37 14
                                    

«ចៅហ្វាយបានហើយ!!»វៃ បានរត់ចូលមកក្នុងចំណោមហ្វូងមនុស្សហើយចាប់ទាញបេឡាចេញចំណែកម៉ាយ៉ា បានចាប់ទាញប៉ៃចេញដូចគ្នាបើរបន្តឲ្យពីរនាក់នេះវាយគ្នាទៀតប្រាកដជាមានម្ខាងស្លាប់ជាមិនខាន។

«ឯងឆាប់លែងយើងទៅអាវ៉ៃ យើងចង់ប្រដៅវាម្ដង»បេឡា ខំប្រឹងរើចេញពីដៃរបស់វ៉ៃយ៉ាងខ្លាំងដើម្បីចូលទៅវាយប៉ៃម្ដងទៀតប៉ុន្តែនាងមិនអាចយកឈ្នះកម្លាំងវ៉ៃបាននោះទេមួយទៀតត្រូវនាងកំពុងស្រវឹងផង។

«បានហើយចៅហ្វាយទៅផ្ទះវិញ!!»បើបន្តទុកឱ្យបេឡានៅបែបនេះទៀតប្រាកដជាវាយគ្នាទៀតហើយដូច្នោះហើយវ៉ៃបាននាំបេឡាចេញមកដល់ខាងក្រៅរួចក៏បានបើកឡានចេញបាត់ទៅ។

«ហេតុអីបានជាលោកធ្វើអីមិនចេះគិតបែបនេះ?»ម៉ាយ៉ា បានស្ដីទៅកាន់ប៉ៃទាំងកំហឹង ចំណែកប៉ៃមិនបានតបបានត្រឹមតែសម្លឹងមើលមុខនាងទាំងខឹងសម្បារដូចគ្នារួចក៏ដើរចេញបាត់ទៅ។

+ម៉ោង12:00នាទីយប់ភូមិគ្រឹះអេសាបេឡា!!

រថយន្តស៊េរីទំនើបម៉ាកចុងក្រោយបានបើកចូលមកក្នុងភូមិគ្រឹះដ៏ធំស្កឹងស្កៃមួយនេះ ពេលមកដល់ខាងមុខទ្វារចូលក្នុងផ្ទះឡានមួយគ្រឿងនោះបានឈប់ បេឡា បានដើរចុះពីរលើឡានទាំងខឹង រួចនាងក៏មិនបាននិយាយអ្វីបានដើរឡើងទៅលើបន្ទប់បាត់ទាំងមានរបួស។

«នេះមានរឿងអ្វីមែនទេវ៉ៃ?»ពេជ្រឈី ដោយសារតែមិនទាន់គេងឮសំឡេងឡាននាងបានចេញមកមើល ពេលមកដល់ខាងក្រៅឃើញវ៉ៃកំពុងឈរនៅខាងមុខឡានទើបប្រញាប់ដើរទៅសួរទាំងចម្ងល់។

«គឺចៅហ្វាយនេះណាទៅវ៉ៃគ្នាជាមួយនឹងម្ចាស់ក្លឹប!!»ឮសំណួរពេជ្រឈីរួចវ៉ៃឆ្លើយទៅវិញព្រមទាំងគ្រវីសក្បាល ពេជ្រឈីដែលស្ដាប់ឮហើយនឹកស្មានមិនដល់ឡើយថាបេឡាជាមនុស្សឆេវឆាវដល់ថ្នាក់នេះសោះ។

«ចុះពេលនេះគាត់មានត្រូវអីធ្ងន់ធ្ងរអត់!!»នាងបានចោទសួរទៅវិញទាំងបារម្ភពីសុខទុក្ខចៅហ្វាយនាយ ទោះបីជាមុននេះគេធ្វើបាបនាងក៏ដោយ ប៉ុន្តែនាងមិនបានខឹងឬគុំគួនអ្វីនោះទេ។

«ត្រូវរបួសធ្ងន់ធ្ងរដែរ តែគ្រាន់មកដល់ផ្ទះភ្លាមគាត់ឡើងទៅលើបន្ទប់បាត់ ហឺយ!!»វៃ តបរួចហើយគេក៏បានដកដង្ហើមធំមិនយល់ពីអ្វីដែរចៅហ្វាយខ្លួនកំពុងធ្វើ។

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now