ភាគទី20:គំនុំត្រូវតែសងសឹក

699 38 11
                                    

//ភូមិគ្រឹះអេសាប៊េលឡា//

«ហើយយ៉ាងម៉េចហ្នឹង!!ថ្ងៃហ្នឹងគ្មានអ្វីធ្វើទេឬ បានជាមកអង្គុយទំនេរចោលបែបនេះ?»គ្រាន់តែចូលមកដល់ខាងក្នុងផ្ទះភ្លាម បេឡា ស្រាប់តែបានឃើញរាងតូច ភីតឈី អង្គុយលើសាឡុង គេគ្រាន់តែឃើញបែបនេះដើរចូលទៅជិតហើយថាឲ្យ ភីតឈី ទំនេរចោរមិនទៅរកអ្វីធ្វើទាំងដែលនាងទើបតែធ្វើហើយមិននេះ។

«ខ្ញុំធ្វើវាហើយអស់ហើយ បានជាមកអង្គុយសម្រាកបន្តិចមិនបានទេយ៉ាងម៉េច?»ភីតឈី ក្រឡែកសម្លឹងមើលមុខ បេឡាមុននឹងតបទៅវិញជាមួយទឹកមុខស្មើ ព្រោះពេលនេះគេកំពុងតែមានអារម្មណ៍ថាកើតរឿងចម្លែក មិនល្អចំពោះគេ ប៉ុន្តែទឹកមុខរបស់នាងបែបនេះបែរជាធ្វើឲ្យបេឡាថានាងផ្គើនគេទៅវិញ។

«ឥឡូវហ្នឹងហ៊ានណាស់ណ៎!!និយាយជាមួយយើងដល់គ្មានការគោរពបែបនេះមែនទេ?យ៉ាងម៉េចចង់ងាប់ទៅតាមប៉ាម៉ាក់របស់នាងដែលមែនទេ?»ឃើញអាកាប់កិរិយាបែបនេះ បេឡា ចូលទៅរក ភីតឈី ច្របាច់ស្មានាងឲនាងងើបឈរ ហើយសួរនាងឡើងដោយភ្ជាប់ជាមួយពាក្យអាសុរោះចេញមក ប៉ុន្តែពាក្យដែលគេនិយាយមិញនេះគឺជាពាក្យពិតព្រោះថាគេទើបតែជាឃាតករសម្លាប់ប៉ាម៉ាក់រាងតូចមិញហ្នឹង ភីតឈី ធ្វើមុខឆ្ងល់បន្តិចមុនហ្នឹងសួរទៅវិញទាំងភាពភិតភ័យ ព្រោះដឹងថាបេឡាគេគឺជាមនុស្សយ៉ាងម៉េច។

«នេះអ្នកនាងនិយាយមានន័យយ៉ាងម៉េច?»សំណួរ ក៏បានសួរឡើង ភីតឈី ក្រឡេកមើលមុខឃាតករដែលសម្លាប់ប៉ាម៉ាក់នាងមិញនេះ ទាំងអារម្មណ៍ភិតភ័យទឹកមុខក្រៀមក្រំ រង់ចាំស្ដាប់ចម្លើយពីមនុស្សឈាមត្រជាក់ដូចជាបេឡា។

«គឺថ្ងៃនេះយើងសម្លាប់ប៉ាម៉ាក់នាងនោះអី!!យ៉ាងម៉េចគំនុំត្រូវតែសង គំនុំមួយនេះវាត្រូវតែសងដល់ជីវិត»ចម្លើយក៏បានឆ្លើយចេញពីក្រអូរមាត់ រាងខ្ពស់ ដែលកាចសាហាវឃោរឃៅ សម្លាប់មនុស្សគ្មានញញើតដៃ ភីតឈី គ្រាន់តែស្ដាប់ឮចម្លើយបែបនេះហើយថយទៅក្រោយបន្តិចទន់ខ្លួនអង្គុយលើសាឡុងនេះគេស្ដាប់ច្រឡំមែនទេ ថាមនុស្សដែលឈរចំពោះមុខខ្លួននេះគឺមនុស្សសម្លាប់ប៉ាម៉ាក់របស់គេនោះ ទាំងដែលនាងខំគិតថាគេគឺជាមនុស្សល្អ កែខ្លួនបានចូលនេះអីគេឃោរឃៅលើសមុនទៀត។

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now